ដោយ នៅ វណ្ណារិន
2023.01.31
RFA

កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។ RFA
អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបំភ័ន្តសាធារណៈដែលផ្ទុយពីច្បាប់។ ស្រដៀងគ្នានេះ អ្នកសិក្សាផ្នែកច្បាប់យល់ឃើញថា សកម្មភាពនយោបាយរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាពឃោសនាឱ្យពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើឡើងដោយស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
អ្នកវិភាគនយោបាយ និងអ្នកសិក្សាផ្នែកច្បាប់លើកឡើងថា សកម្មភាពនយោបាយរបស់លោក ហ៊ុន ម៉ាណែត បង្ហាញភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែងនយោបាយ ហើយសកម្មភាពទាំងនោះគឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់នានាស្ដីពីការបោះឆ្នោត។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា មាត្រា៨៣ នៃច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អនុញ្ញាតឱ្យកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំទ្រចំពោះគណបក្សណាមួយ ក្រៅម៉ោងការងារ តែនៅក្នុងរដូវការឃោសនាបោះឆ្នោត ដែលមានរយៈពេលត្រឹមតែមួយខែ តែប៉ុណ្ណោះ។ លោកបន្ថែមថា លោក ហ៊ុន ម៉ាណែត មិនមែនមិនយល់អំពីអត្ថន័យច្បាប់ដែលបានចែងនោះទេ ប៉ុន្តែលោកមានចេតនាបំភ្លៃច្បាប់ ដើម្បីកែតម្រូវសកម្មភាពខុសច្បាប់របស់លោកតែប៉ុណ្ណោះ។ «»
ស្រដៀងគ្នានេះ អ្នកសិក្សាផ្នែកច្បាប់ លោក វន ចាន់ឡូត យល់ឃើញថា បើទោះបីជាច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ អនុញ្ញាតឱ្យមន្ត្រីយោធា អាចចូលរួមគាំទ្រឃោសនាគណបក្សនយោបាយណាមួយ ក្នុងរដូវការឃោសនាបោះឆ្នោតក្ដី ប៉ុន្តែសកម្មភាពឃោសនាមុនរដូវការបែបនេះ គឺធ្វើឡើងដោយអធម្មនុញ្ញភាព ដែលមានន័យថា ធ្វើឡើងដោយផ្ទុយពីច្បាប់កំពូលរបស់ជាតិ។
ការលើកឡើងទាំងនេះ ធ្វើឡើងបន្ទាប់ពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាក្នុងពេលអនាគត គឺលោក ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាពឃោសនាបោះឆ្នោតរបស់លោក ធ្វើឡើងដោយស្របតាម មាត្រា៨៣ នៃច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ លោក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ នៅក្នុងឃ្លីបវីដេអូមួយ ដែលមានរយៈពេលជាង៦នាទី នៅលើទំព័រហ្វេសប៊ុកឪពុករបស់លោក គឺលោក ហ៊ុន សែន នៅថ្ងៃទី៣០ ខែមករា។
ការអះអាងរបស់លោក ហ៊ុន ម៉ាណែត បែបនេះដូចទៅនឹងសកម្មភាពមន្ត្រីរាជការស៊ីវិល ដែលមានតួនាទីខ្ពស់ ដឹកនាំស្ថាប័នរដ្ឋ ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ហើយប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន បង្ខិតបង្ខំឱ្យអ្នកនៅក្រោមបង្គាប់គាំទ្រគណបក្សប្រជាជនកម្ពុជា។
ជុំវិញរឿងនេះ សមាជិកថ្នាក់ខេត្ត នៃគណបក្សសង្គ្រោះជាតិ លោក ម៉េង សុធារ៉ា យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត មិនត្រឹមតែផ្ទុយពីច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតែប៉ុណ្ណោះទេ តែក៏ផ្ទុយពីច្បាប់ស្ដីពី គណបក្សនយោបាយផងដែរ។ លោកបន្ថែមថា លោក ហ៊ុន ម៉ាណែត អាចសម្ដែងការគាំទ្រ និងឃោសនាឱ្យគណបក្សប្រជាជនកម្ពុជាបាន លុះត្រាតែលោកលាលែងពីតំណែងជាមេបញ្ជាការ កងទ័ពជើងគោក ជាមុនសិន ហើយការឃោសនា ធ្វើឡើងតែក្នុងរដូវការបោះឆ្នោត ដែលមានតែរយៈពេលត្រឹមតែ២១ថ្ងៃ មុនការបោះឆ្នោតតែប៉ុណ្ណោះ។ «»
អ្នកវិភាពនយោបាយលើកឡើងថា សារនយោបាយរបស់លោក ហ៊ុន ម៉ាណែត ដែលបំភ្លៃពីតថភាពច្បាប់បានចែងដូចនេះ និងធ្វើឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា លែងមានទំនុកចិត្តលើលោក ហើយប្រជាពលរដ្ឋ និងយល់កាន់តែច្បាស់ពី ទម្លាប់នយោបាយទុច្ចរិត របស់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនក្នុងគ្រួសារត្រកូលហ៊ុននាពេលអនាគតរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I tell you what you MANETH and your father was already violated the election rule . my question to you is >> do you think only you and your father can only do again the law but not any one else . YES you and your father should be as shame let be fair to all Cambodian
ត្រកូលកេណ្ណឺឌីតម៉ាពូជ ត្រកូលGorge Bush ស្តង់ដារនិងច្បាប់ច្រើនណាស់កុំខិតខំបំភ្លៃពេកម្សៀរAnonymous គិតថាមានតែឯងទេដែលចេះ ដឹងគ្រប់សព្វ ។បើពូកែឈ្នះឆ្នោតយូរណាស់មកហើយរAnonymous
this is what I call >> the families of >> CHHAIYO PAK PAKDEWATT by communist monster . that right your country meet all kind of devastated killing each other like animals . for so many years I though all those communist dirty brain all gone but so sad they pop up more . YES we know the reason why ?? the main master killer still leading this sad nation that why
ឆ្លុះបញ្ចាំងអធិប្បាយរបស់អ្នកAnonymousបេះដូង និងចិត្តអ្នកឯងឆ្លុះបញ្ចាំងតាមធម៌ព្រះពុទ្ឋអ្នកឯងគឺជាមានរូបជាមនុស្សតែចិត្តជាសត្វតិរិច្ឆានសុទ្ឋសាធ(មនុស្សតិរិច្ឆានោ) មិនដែលផ្តល់យុត្តិធម៌និងមិនដែលស្តាប់អ្នកណាទេគឺមានតែអញនៅលើលោកនេះចេះដឹងលើសគេ។នេះជាចរឹតសត្វតិរិច្ឆានមិនអាចរស់នៅក្នុងសង្គមនុស្សត្រឹមត្រូវបានទ្បើយ ។ដុតបំផ្លាញសង្គមមនុស្សតាមរយៈពាក្យសំដីថោកទាប មិនផ្តល់ការខិតខំប្រឹងប្រែងរបស់គេទេ បន្តិចទៀតអ្នកឯងដុតខ្លួនអ្នកឯងហើយព្រោះអ្នកឯងជាសត្វ too bad& persimistic animal.យូរឬឆាប់អ្នកឯងដុតផ្ទហខ្លួនឯងហើយ
WE…. knew Cambodia is BHUDHA nation the same as Thailand but only Cambodia this sad nation is having an uneducated leader who always talking like animal ,rough, madness, manipulation, treason, and using the court of law to punishing his own people with no transparency . do not wait until the day you see the coffin than it will be too late . I tell you what the evil is not me every one can tell who ugly evil is . I tell you what in the near future this country will be isolate from world community if HUN SEN still in powers . Cambodian should change this leader other wide the end is near . please believing me HUN SEN’s hand is full of Cambodian blood .