ព្រះមហាក្សត្រ​ប្រទាន​ភ្លើង​ជ័យ​កីឡា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២

ដោយ សុ ជីវី
2023.03.21
RFA

ព្រះមហាក្សត្រ​ប្រទាន​ភ្លើង​ជ័យ​កីឡា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ​យាង​ប្រទាន​ភ្លើង​ជ័យ​កីឡា លើក​ទី៣២ នៅ​បរិវេណ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែមីនា បាន​យាង​ប្រទាន​ភ្លើង​ជ័យ​កីឡា នៅ​បរិវេណ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត។

ភ្លើង​ជ័យ​កីឡា ឬ​ព្រះអគ្គី​ជ័យ​កីឡា នេះ​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) នៅ​ក្នុង​ខែឧសភា ខាងមុខ។

ជាមួយ​គ្នា​នេះ​បន្ទាប់​ពី​ទទួល​បាន​ភ្លើង​ជ័យ​កីឡា​ពី​ព្រះមហាក្សត្រ អត្តពលិក ៧ រូប បាន​ប្ដូរ​វេន​គ្នា​រត់​តិចៗ កាន់ភ្លើង​គប់​កីឡា ហែ​ជុំវិញ​វង់​តូច នៃ​តំបន់​អង្គរ រួច​យក​ទៅ​តម្កល់​នៅ​ក្នុង​ព្រះវិហារ​វត្តរាជបូណ៍ មុន​នឹង​ដង្ហែ​បន្ត​ទៅ​បណ្ដា​ប្រទេស​ជា​សមាជិក​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម។

ការ​ហែ​ភ្លើង​គប់​កីឡា​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សមាជិក​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២២ ខែមីនា ហើយ​ភ្លើង​គប់​កីឡា​នេះ​នឹង​វិល​មក​ដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី២៧ ខែមេសា។

មក​ដល់​ពេល​នេះ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ចំនួន១១ បាន​បញ្ជូន​កីឡាករ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​នេះ ដែល​មាន​កីឡាករ​សរុប​ចំនួន​ជាង ១ម៉ឺន ១ពាន់​នាក់ (១១.៤៥៣)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles