អ្នកវិភាគ​បង្ហាញ​ទស្សនៈ​ផ្សេងគ្នា ក្រោយការ​ដំឡើង​តំណែង​លោក ហ៊ុន ម៉ាណែត

២១ មិនា ២០២៣
ហាន ណូយ
វីអូអេខ្មែរ

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នៅពេល​លោក​ជា​ឧត្តមសេនីយ៍​ឯក​ផ្កាយ​៣ ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ (Franck Robichon/Pool Photo via AP)
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នៅពេល​លោក​ជា​ឧត្តមសេនីយ៍​ឯក​ផ្កាយ​៣ ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ (Franck Robichon/Pool Photo via AP)

ភ្នំពេញ — អ្នក​វិភាគ​មួយ​ចំនួន​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​ពាក់ព័ន្ធ​នឹងការ​ដំឡើងតំណែង​លោក ហ៊ុន ម៉ាណែត ​ឱ្យ​ទៅ​ជានាយឧត្តម​នីយ៍ផ្កាយ​៤។​ អ្ន​ក​ខ្លះ​ថា​ នេះជាការ​ត្រៀម​ខ្លួន​ដើម្បី​ចាប់​យក​តំ​ណែង​នា​យក​រដ្ឋ​មន្ត្រី​នា​ពេល​អនា​គត​របស់​លោក ​ហ៊ុន ម៉ាណែត​ ខណៈអ្នក​ខ្លះ​ទៀត​ថា​ នេះ​ជាការ​បង្ហាញ​ពី​អំណា​ច​របស់​លោ​ក​នា​យក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ផ្ទាល់​។

កាល​ពី​ថ្ងៃទី​១៧ ខែមី​នា ឆ្នាំ២០២៣​ លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​បាន​ដំឡើងឋា​ន​ន្តរ​ស័​ក្តិ​ ពី​ឧត្តមសេនីយ៍ឯក​ផ្កាយ​៣ ទៅ​ជា​នាយ​ឧត្តម​សនីយ៍​ផ្កាយ​៤​ ដែល​ជា​តំណែ​ងយោធាខ្ពស់​ជាង​គេ​នៅ​ក្រោម​តែ​លោ​ក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ម្នាក់​ប៉ុណ្ណោះ​ដែលមានឋា​ន​ន្តរ​ស័​ក្តិនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស៥​ផុតលេខ​។

អ្នក​សិក្សា​ភូមិ​សាស្ត្រ​នយោ​បាយ​ លោក វណ្ណ ប៊ុនណា កត់​សម្គាល់​ថា​ ការ​ដំឡើង​តំ​ណែ​ង​នេះ​ គឺ​ដើម្បី​ឱ្យ​លោក ​ហ៊ុន ម៉ាណែត ​មាន​តួនាទី​ខ្ពស់​ ដែល​អាច​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ឆ្ពោះ​ទៅចាប់​យក​តំណែ​ង​នា​យក​រដ្ឋមន្ត្រី​។

លោកថ្លែង​ថា៖ «ដូច្នេះ​ការ​ដំ​ឡើង​ឋា​នន្តរ​ស័ក្តិ​ថ្នាក់​នា​យក​ឧត្តម​សនីយ៍​នេះ​វាបង្ហាញ​អំពី​តួនាទី​កំពូល​របស់​លោក ​ហ៊ុន ម៉ាណែត ក្នុង​ការ​ក្តោ​បក្តាប់ ឬក៏​ដូច​ជា​បញ្ជា​កង​ទ័ព​នៅ​កម្ពុជា ជា​ពិ​សេស​វិស័យ​ការ​ពារ​ជាតិ​នៅ​កម្ពុជា​នេះ​ផង​ដែរ​ ហើយ​វាងាយស្រួល​សម្រាប់​គាត់​ងាយនៅក្នុងការចាប់​តំណែងនាយក​រដ្ឋមន្ត្រីនាពេល​ថ្ងៃអនាគតផងដែរ​»

បើ​តាម​អ្នក​វិភា​គ​រូប​នេះ​ ការ​ដំឡើង​តំណែង​ដល់​លោក ហ៊ុន ម៉ាណែត មិ​ន​មែន​ជា​រឿង​ថ្មី​ ហើយវាក៏​មិន​អាច​បង្កការ​រកាំរកូស​ដល់​ផ្ទៃ​ក្នុង​របស់​គ​ណ​បក្ស​កាន់​អំណាចឡើយ ខណៈ​ថា​គ​ណ​បក្ស​ប្រជា​ជន​កម្ពុជា ជា​ធម្មតា​តែង​តាំង​កូន​របស់​ក្រុម​អ្នក​មាន​ឋានៈខ្ពស់​ ឬក្រុម​វរជន (elite) ដើ​ម្បី​បន្ត​តំ​ណែង​របស់​ពួក​គេ​។


អ្នក​តាមដាន​បញ្ហា​នយោបាយ​នៅកម្ពុជា​លើកឡើងថា​ បើទោះ លោក ហ៊ុន ម៉ាណែត មាន​តួនាទី​ត្រឹម​ផ្កាយ៣ ប៉ុន្តែការ​ធ្វើសកម្ម​ភាព​របស់​លោ​ក​មាន​តួនាទី​លើស​ពី​ផ្កាយ​៤​រួច​ទៅហើយ​ ក្រោម​ហេតុផល​ថា​ នាយ​ទាហាន​ផ្កាយ​៤ខ្លះ​នៅ​អម​លោក​ហ៊ុន ម៉ាណែត នៅ​ពេល​មា​ន​កម្ម​វិធី​អ្វីមួយ​។

ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ លោក​ សេង សារី អ្នក​ស្រាវជ្រាវ​សង្គម​និង​ន​យោ​បាយ​នៅសាកល​វិទ្យាល័យ ​Melbourne ​ប្រទេស​អូស្ត្រាលី ​បង្ហាញការ​យល់​ឃើញ​ថា ​ការ​តែងតាំង​នេះ​មិន​មែន​ធ្វើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ​កាន់​តែ​មាន​ឥទ្ធិពល​ឡើយ​ ប៉ុន្តែ​វាជា​ការ​បង្ហាញ​ពី​អំណាច​និងឥទ្ធិពល​របស់​លោក​ ហ៊ុន សែន ​ទៅវិញ​ទេ​។

បើ​តាម​អ្នក​ស្រាវជ្រាវ​រូប​នេះ​ ការ​តែងតាំង​នេះ​ជាការ​ឌឺដង ​ឬក៏​ផ្គើន​ដៃគូ​នយោបាយ​ ​ដោយ​សារ​តែ​វា​កើត​មាន​ឡើង​ក្រោយ​មាន​ព័ត៌​មា​នអន្តរ​ជាតិ​ផ្សព្វ​ផ្សាយ​ថា លោក ទៀ បាញ់​ សព្វ​ថ្ងៃ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ មិន​យល់ស្រប​នឹង​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន របស់​លោក​ ហ៊ុន សែន​។

លោក​បញ្ជាក់ថា​៖ «យើ​ងឃើញ​ថា​ ក្រោយ​ប៉ុន្មាន​ថ្ងៃពី​កាសែតនេះ​ចុះ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ សម រង្ស៊ី ​ចែក​រំលែក​ព័ត៌មាន​នេះ​ យើង​ឃើញថា ​លោក ​ហ៊ុន ម៉ាណែត ត្រូវ​បាន​តែង​តាំង​ជា​នាយក​ឧត្តមសនីយ៍។ អ៊ីចឹង​ខ្ញុំគិត​ថា ​ការ​តែង​តាំង​នេះ​មាន​ភាព​ចៃ​ដន្យ​ច្រើន​ ហើ​យជា​ការ​ផ្គើន ឬ​ក៏​ការ​ឌឺ​ដង​ទៅ​ដៃ​គូនយោ​បាយ​ជា​ពិសេ​ស​លោក សម​ រង្ស៊ី​ ហ្នឹង​តែម្តង​»

មន្ត្រីជាន់ខ្ពស់នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ចាត់ទុក​កា​រលើកឡើង​របស់​របស់​អ្នក​តាមដាន​នយោបាយ​កម្ពុជាថា​ជាសេរីភាព​នៃការ​បញ្ចេញ​មតិ​ ដោយសារ​តែ​ពួកគេ​ទាំងនោះ​មាន​យោបល់​ផ្សេងៗគ្នា​ទៅលើ​បញ្ហា​មួយនេះ​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​តែង​តាំង​លោក​ ហ៊ុន ម៉ាណែត គឺផ្អែក​ទៅលើ​ការងារ​ សមត្ថភាព​ និង​ឆន្ទានុសិទ្ធិ​របស់​រដ្ឋា​ភិបាល​ ដែល​មើល​ឃើញ​ថា​ បុគ្គល​ណា​ម្នាក់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួលបាន​តែង​តាំង និង​ដំឡើង​មុខ​តំណែង។

លោក​បញ្ជាក់ថា​៖ «យើង​ដឹង​ហើយ​ថា ​គណប​ក្ស​ប្រជា​ជន​ធ្វើ​អ្វី សម្រេ​ច​អ្វី​ជា​សមូហ​ភា​ព ហើ​យ​បុគ្គល​ទទួល​ខុសត្រូវ។ អា​ហ្នឹង​ហើ​យ​ជា​ការ​ដឹក​នាំ​នៃ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​ គេ​ប្រកា​ន់គោល​ការណ៍​ហ្នឹងហើយ​។ ដូច្នេះ​ហើយ​បើ​និ​យាយ​ពី​រឿង​បែក​បាក់ ថ្នាំង​ថ្នាក់​ផ្ទៃ​ក្នុង​អត់​មាន​ទេ ពី​ព្រោះ​សម្រេច​ជា​រឿង​រួម។ ការ​សម្រេច​ទាំងអស់​គ្នា ដូច្នេះមាន​នរណា​ថ្នាំង​ថ្នាក់?»

ក្រៅពី​ការឡើង​ដំឡើងឋានន្តរស័ក្តិ​ដល់​លោក​ ហ៊ុន ម៉ាណែត ​លោក ​ហ៊ុន ម៉ានិត ​កូន​ប្រុស​ម្នាក់ទៀត​ របស់​លោក​ ហ៊ុន សែន ​កាល​ពី​ថ្ងៃទី​១៧ ​ខែមីនា​ ឆ្នាំ២០២៣ ក៏​ត្រូវ​បាន​តែងតាំង​ជា​មេ​បញ្ជា​ការ​រងបញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​ បន្ថែម​លើ​មុខងារ​បច្ចុប្ប​ន្ន។ បច្ចុប្បន្ន​លោក ហ៊ុន ម៉ានិត ​មាន​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គ​នាយ​កដ្ឋាន​ស្រាវជ្រាវ​-ចារកិច្ចនៃ​ក្រសួង​ការពារជាតិ​។

ការ​តែងតាំង​លោក​ ហ៊ុន ម៉ានិត នេះ​ត្រូវ​បាន​អ្នក​វិភា​គ​លើកឡើង​ថា ​ជាការ​ជំនួស​តំណែង​លោក ​ហ៊ុន ម៉ាណែត នៅ​ក្នុង​វិស័​យ​កងទ័ព​ នៅ​ពេល​លោក ហ៊ុន ម៉ា​ណែត ក្លាយ​ជា​នា​យក​រដ្ឋ​មន្ត្រី​។

​សាស្ត្រាចារ្យវិទ្យា​សាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​ដំឡើង​តំណែង​ដល់​លោក ហ៊ុន ម៉ាណែត​ គឺដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ចាប់​តំ​ណែង​ជា​នាយ​ក​រដ្ឋ​មន្ត្រី​ ដោយសារ​តែ​វា​បង្ក​ឱ្យ​រូបលោកងាយ​ស្រួល​នៅ​ក្នុង​ការ​ទទួល​ភារកិច្ច​ពី​លោក ​ហ៊ុន សែន និង​បញ្ជា​កង​កម្លាំង​ផងដែរ។

លោក​បញ្ជាក់ថា​៖ «​កាន់​កិច្ចការងារ​នេះ​មាន​ទទួល​បញ្ជាពី​ថ្នាក់​លើ​វា​តិច ហើយ​មាន​តែ​គាត់​ទេដែល​អាច​បញ្ជាទៅថ្នាក់​ក្រោម​ ឬក៏​អ្នក​ដែលមាន​ឋានានុក្រម​ទាបជាង​គាត់​។ ម្យ៉ាង​វិញ​ទៀត គាត់​ងាយ​ស្រួល​នៅក្នុង​ការ​បន្ត ​ឬក៏ផ្ទេរ​ ចាប់​យក​អំណាច​ចាស់ៗ​ជំនាន់​មុន​ដោយ​ងាយស្រួល​។ ហើយ​កាល​ណា​មាន​កង​កម្លាំង​ប្រដាប់​អាវុធនៅ​ក្នុង​ដៃ​ គាត់​ងាយ​ស្រួល​ក្នុងការ​ឈាន​ទៅ​រក​កន្លែង​ឋានានុក្រម​រដ្ឋាភិបាលហ្នឹង​កាន់​តែ​រឹង​មាំ​»។​

លោក​ ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការ​សិក្សា​ពីសាលា​ទាហាន​ West Point នៃ​សហ​រដ្ឋ​អាមេរិ​ក។ សព្វថ្ងៃ​លោក​ ហ៊ុន ម៉ាណែត​ ជា​នាយទាហាន​មួយរូប​ និង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ពេល​អនាគត៕

What Next?

Recent Articles

3 Responses to "អ្នកវិភាគ​បង្ហាញ​ទស្សនៈ​ផ្សេងគ្នា ក្រោយការ​ដំឡើង​តំណែង​លោក ហ៊ុន ម៉ាណែត"

  1. Tauch Choeun says:

    តាមការសង្កេត​​វរជននយោបាយសំខាន់ៗរបស់សហរដ្ឋអាមេរិកដូចជាលោក John Mc.Kaine , Kolin Powel ,John Kerry ..etc ភាគច្រើនធ្លាប់មានបទពិសោធបំរើការនៅក្នុងកងទព័របស់សហរដឋ្អាមេរិក ជាអ្នកបើកយន្តហោះ ទាហានពិសេស។ល។និងមានចំណេះដឹងផ្នែកច្បាប់ សេដ្ឋកិច្ច។ល។ សហរដ្ឋអាមេរិកគេយកចិត្តទុកដាក់ចំពោះភាពជាអ្នកដឹកនាំរបស់កងទ័ព ព្រោះមានសារៈសំខាន់ក្នុងការងារដឹកនាំប្រទេសជាតិ។ចំណែកឯកឩត្តមហ៊ុន​ម៉ាណែតដែលមានគុណសម្បត្តិគ្រប់គ្រាន់
    ត្រូវបានបង្វឹក បំែពញភារកិច្ចជាកស្តែងទទួលបានជោគជ័យរាប់មិនអស់(ដូចជាយុទ្ឋសាស្រ្តទប់ទល់រោគឆ្លង COVID 19 ។ល។កម្ពុជាទទួលបានការកោតសរសើរពីកាសែតNIKKEI JIMBUN និងការសែតអន្តរជាតិជាច្រើន។ល។ដូច្នោះប្រៀបធៀបគូណសម្បត្តិម្សៀរាំងហើយស៊ីគឺខុសគ្នាខ្លាំងណាស់ មានសញ្ញាបត្រជាស្មៀនចុះបញ្ជីcash book or book keeper អួតកុហកថាជាបណ្ឌិតសេដ្ឋកិច្ច។ល។កាន់រដ្ឋមន្រ្តីសេដ្ឋកិច្ចបានប៉ុនា្មនខែលកើតំណែងគយ៧០០០$ក្នុងមួយកន្លែង (ឆ្នាំ១៩៩៣)និងរឿងជាច្រើនទៀត។ឳ្យអាត្បាល់បុកទាំងទង់ពួកម៉ុងតាញាចុះហត្ថលេខាផ្តល់ខេត្តខ្មែរចំនួន០៤ឳ្យពួកម៉ុងតាញ្ញាទៀត។ល។សមរួចបានស៊ីមានសញ្ញាបណ្ឌិតខាងបោកប្រាស់ភូតកុហក រាប់មិនអស់។ដូចនេះទុកឳកាសឳ្យក្មេងស្រករក្រោយបង្ហាញស្នាដៃម្តងុមើលលោករាំងហើយបានស៊ី។

  2. Anonymous says:

    WOW… according to this guy who supported the communist evil monster just like north KOREA his life is doing good with this regime that why he talking like every one did not know nothing . I have to say .OH ..AH CHESSTU EIY come to face reality better support some one just for your benefit . I knew there are only a few of them that got benefit from this evil monster killer family all the rest have been kill or just about to die or will be die in the near future . come on the blind cock shucker at lease you can see what is going on in your dirty hole

  3. Tauch Choeun says:

    Wow !! A Sy Cock Sucker , seem to be not normal person at all , knowing everything but always wrong and cursed everybody for their opinions, you a Sy Cock Sucker’s knowledge is very shallow and your actual life may be in hell live environment, please go to hospital for medical check, something wrong in your head , before to late , you seem not exactly know from wright to wrong and tend to be very extremis person. Democracy and human right is poisonous tools among others tools to be used to destabilize other countries and push them to fall into civil war. If you A Sy Cock Sucker is khmer or foreigner and want to see blood of others people split then by buddha you may see soon or later own blood . Be in the middle person a Sy Cock Sucker , soon or later you will be self destructive or social destructive person who will be chased aways like stray dog, a Sy Cock Sucker go to church or pagoda to meditate and doing wright thing to go out from actual hell , A Sy Cock Sucker .