ករណីចាក់ថ្មចូលទន្លេមេគង្គ៖ អ្នកតាមដានស្នើឱ្យដាក់ទោសអ្នកប្រព្រឹត្តនិងដកហូតងារឧកញ៉ា

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
25/02/2024 – 09:02
ដោយ៖ សាំ ឧត្តម
RFI

ករណីចាក់ថ្មចូលទន្លេមេគង្គ៖ អ្នកតាមដានស្នើឱ្យដាក់ទោសអ្នកប្រព្រឹត្តនិងដកហូតងារឧកញ៉ា


ករណីចាក់ថ្មចូលក្នុងទន្លេមេគង្គក្នុងខេត្តកំពង់ចាម នៅតែជាប្រធានបទវែកញែកខ្លាំងពីសាធារណជន និងក្រុមអង្គការសង្គមស៊ីវិល ចំពោះការអនុវត្តច្បាប់លើបុគ្គលដែលបានល្មើសច្បាប់។ អ្នកការពារបរិស្ថាន និងសង្គមជំរុញឱ្យមន្ត្រីអ្នកអនុវត្តច្បាប់ដាក់ទោសលើឧកញ៉ា ទន់ ឆៃអ៊ាង ដែលជាអ្នកចាក់ថ្មចូលទន្លេមេគង្គ និងមិនត្រូវឃុបឃិតគ្នាឱ្យបុគ្គលរូបនេះរួចទោសឡើយ។ បន្ថែមពីនេះ ពួកគេក៏ចង់ឃើញឧកញ៉ារូបនេះទទួលទោសដូចគ្នានឹងការដាក់ទោសលើសកម្មជនការពារបរិស្ថាន ឬពលរដ្ឋធម្មតា រួមនឹងស្នើឱ្យដកគោរមងារជាឧកញ៉ាផង ដើម្បីរក្សាភាពស្អាតស្អំដល់ឧកញ៉ាដទៃទៀត។

ទីតាំងចាក់ថ្មចូលក្នុងផ្ទៃទន្លេមេគង្គក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ទីតាំងចាក់ថ្មចូលក្នុងផ្ទៃទន្លេមេគង្គក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម © រដ្ឋបាលខេត្តកំពង់ចាម

What Next?

Recent Articles

One Response to "ករណីចាក់ថ្មចូលទន្លេមេគង្គ៖ អ្នកតាមដានស្នើឱ្យដាក់ទោសអ្នកប្រព្រឹត្តនិងដកហូតងារឧកញ៉ា"

  1. It will be just a slap on the wrist. បើខ្មោចស្រុកវាមិនបើកអោយចូលទេ ខ្មោចព្រៃក៏វាមិនហ៊ានដែរ! សុទ្ធតែបក្សពួកថ្លើមពាសមេឃ!