លោក ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរកុំដើរហួសបន្ទាត់ក្រហមនាំកម្ពុជាបង្ហូរឈាមជាថ្មី

កម្ពុជា
12/08/2024 – 14:00
ដោយ៖ អោ ស្រីពេជ្រ
RFI

លោក ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរកុំដើរហួសបន្ទាត់ក្រហមនាំកម្ពុជាបង្ហូរឈាមជាថ្មី


បន្ថែមទៅនឹងប្រតិកម្មរបស់កងកម្លាំងប្រដាប់អាវុធ នៅរសៀលថ្ងៃទី​១២សីហា​នេះលោក ហ៊ុន សែន បានចេញសារជាសំឡេងតាមប្រព័ន្ធតាលេក្រាមរយៈពេលជិត១ម៉ោង ប្រាប់ពលរដ្ឋខ្មែរក្នុងស្រុកកុំដើរហួសបន្ទាត់ក្រហម តាមឧបាយកលរបស់ក្រុមមួយក្តាប់តូច​នៅបរទេសដែលអាចនាំកម្ពុជាឱ្យមានការបង្ហូរឈាមជាថ្មី។ តាមលោក ហ៊ុន សែន ក្រុមមួយដែលហៅថាក្រុមឧទ្ទាមក្រៅច្បាប់កំពុងពន្យុះបង្កើតចលនាបះចោរ​ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមរយៈការបំភ្លៃការពិតជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរបស់រដ្ឋាភិបាលកម្ពុជាជាមួយឡាវ និងវៀតណាម។ ប្រធានព្រឹទ្ធសភារូបនេះអះអាងថា រដ្ឋាភិបាលកម្ពុជាមិនបារម្ភសោះឡើយចំពោះឧបាយកលបង្កើតចលនាទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញពីតំណែង។

លោក ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរកុំដើរហួសបន្ទាត់ក្រហមនាំកម្ពុជាបង្ហូរឈាមជាថ្មី
លោក ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរកុំដើរហួសបន្ទាត់ក្រហមនាំកម្ពុជាបង្ហូរឈាមជាថ្មី © FB

What Next?

Recent Articles

Leave a Reply

Submit Comment