ដោយ មាន ឫទ្ធិ
2024.08.13
RFA
(ឆ្វេង) លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយ និងលោក ប៉ែន សង្ហា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ។ រូប៖ ហ្វេសប៊ុកលោក គឹម សុខ និងលោក ប៉ែន សង្ហា
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១៣ ខែសីហា ពិភាក្សាលើប្រធានបទ៖ តើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចរង្គោះរង្គើដែរឬទេ បើនៅតែជម្នះមិនព្រមដកកម្ពុជាចេញពី CLV?
នៅសល់តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះជិតឈានទៅគម្រប់ខួប ១ឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដោយការផ្ទេរអំណាចតពូជពីឪពុកនោះ រដ្ឋាភិបាលរបស់លោកកំពុងប្រឈមនឹងវិញ្ញាសាដ៏ស្មុគស្មាញដែលអាចធ្វើឱ្យលោករបូតពីកៅអីនាយករដ្ឋមន្ត្រីនាពេលអនាគត។
នោះគឺសម្រែកខ្មែរនៅក្រៅស្រុករាប់ម៉ឺននាក់ស្ទើរកក្រើកពិភពលោក រាប់ចាប់ពីប្រទេសកូរ៉េខាងត្បូង ដល់ប្រទេសជប៉ុន និងអូស្ត្រាលី អំពាវនាវឱ្យលោកដកកម្ពុជាចេញពីគម្រោងអភិវឌ្ឍន៍ CLV ជាបន្ទាន់ ព្រោះពួកគាត់បារម្ភថាអាចធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យទៅឱ្យប្រទេសវៀតណាម មិនខុសពីប្រវត្តិសាស្ត្ររឿងទឹកដីកម្ពុជាក្រោម។ ខ្មែរនៅក្រៅស្រុកទាំងនោះ ក៏អំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងបើនៅតែមិនអាចដោះស្រាយរឿងរ៉ាវដែលពួកគាត់ចោទថាអាចធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនេះបាន។ ជាការឆ្លើយតប ឪពុករបស់លោកគឺលោក ហ៊ុន សែន បានដឹកមុខលោក ដោយគំរាមចាប់អ្នកទាំងឡាយណាដែលហ៊ានប្រើប្រាស់សិទ្ធិចេញតវ៉ានៅក្នុងស្រុក ដាក់គុក និងបន្តប្រើយុទ្ធសាស្ត្របង្ក្រាប «ចេញមួយ វាយមួយ» ជាដើម។
តើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចឈានទៅរង្គោះរង្គើដែរឬទេ បើនៅតែមិនព្រមដកកម្ពុជាចេញពីតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដ៏ចម្រូងចម្រាសនេះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក មាន ឫទ្ធិ ជាមួយលោក ប៉ែន សង្ហា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងលោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤៕
អាអ្នកប្រាជ្ញល្ងើពកថ្ងាស យូនវាខឹងខ្មែរកសាងព្រែកជីកទៅសមុទ្រធ្វើឳ្យយួនបាត់ផលប្រយោជន៌វាជាច្រើន ដូច្នោះយួនបានបង្កើតយ៉ាងសម្ងាត់នូវមហន្តរាយពីរល់កមកហើយ CLV ជារឿងទីពីរ វាប្រើនិងឳ្យដុល្លាទៅអាស៊ី អាស៊ីវាធ្វើអ្វីៗទាំងអស់បំរើយួនព្រោះអាស៊ីស្រទ្បាញ់ដុល្លាជាស្រុមម៉ែឳវាទៅទៀត ។អាសុកប្រហ៊ី កុំភ្លើពេកបំរើនិងថ្លាក់ទៅក្នុងអន្ទាក់គេដោយមិនដឹងខ្លួនព្រោះគិតថាខ្លួនឯងអ្នកប្រាជ្ញអាភ្លើ។រកអង្ករច្រកឆ្នាំងឳ្យប្រពន្ឋមិនចង់បានផង ភ្លើណាស់អាភ្លើ