រូបត្លុកនយោបាយ​៖ មូលនិធិ​ «កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន»​ ដែល​គ្មាន​តម្លាភាព

ដោយ វិទ្យុអាស៊ីសេរី
2024.09.04
RFA

រូបត្លុកនយោបាយ​៖ មូលនិធិ​ «កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន»​ ដែល​គ្មាន​តម្លាភាព

រូបត្លុកនយោបាយ​៖ មូលនិធិ​ «កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន»​ ដែល​គ្មាន​តម្លាភាព រូប៖ RFA


នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត បាន​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​រៃ​អង្គាស​ប្រាក់​ដ៏​សម្បើម​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ទូទាំង​ប្រទេស ដោយ​អះអាង​ថា​យក​ទៅ ​«កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន»។ លោក​ផ្ដួចផ្ដើម​យ៉ាង​ដូច្នេះ​ នៅ​ចំ​ថ្ងៃ​ខួប​គម្រប់​១ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​តាមរយៈ​ការ​ផ្ទេរ​អំណាច​បន្ត​ពូជ​ពី​ឪពុក ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ផ្ទុះ​ការ​តវ៉ា​ដ៏​រីក​រាលដាល​ពី​សំណាក់​ក្រុម​ពលរដ្ឋ​ខ្មែរ​ នៅ​ក្រៅ​ប្រទេស​ស្ទើរ​ពាសពេញ​ពិភពលោក​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ដក​កម្ពុជា​ ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ដ៏​ចម្រូងចម្រាស​ជា​បន្ទាន់។ ក្រុម​អ្នក​វិភាគ​មួយ​ចំនួន មើលឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បែប​នេះ​ជា​ការ​ផ្គើន​នឹង​ការ​តវ៉ា​របស់​ពលរដ្ឋ ខណៈ​នៅតែ​បន្ត​ដាក់​ខេត្ត​ចំនួន​៤​របស់​កម្ពុជា​ក្នុង​កិច្ច​សហប្រតិបត្តិការ CLV ដដែល។ លើស​ពី​នេះ​ទៀត ពួកគេ​ថា ពលរដ្ឋ​រាប់​ចាប់តាំង​ពី​មន្ត្រី​រាជការ​សាធារណៈ​រហូត​ដល់​កូន​សិស្ស​សាលា​រៀន ហាក់​កំពុង​រង​សម្ពាធ​ឱ្យ​ចូល​វិភាគទាន​ក្នុង​មូលនិធិ​ព្រំដែន​របស់​លោក ហ៊ុន ម៉ាណែត នេះ ស្របពេល​ដែល​​រដ្ឋាភិបាល​មិន​បង្ហាញ​តម្លាភាព និង​គ្មាន​ផែនការ​ច្បាស់លាស់​ជុំវិញ​រឿង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment