ដោយ សេក បណ្ឌិត
2025.01.19
RFA
ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកមួយចំនួន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (CNRP) នៅចុងសប្តាហ៍នេះ បានចូលរួមប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន គោរពវិញ្ញាណក្ខន្ធ និងថ្លែងសារជំរុញឲ្យស្ថាប័នពាក់ព័ន្ធ រកឲ្យឃើញអ្នកពាក់ព័ន្ធពិតប្រាកដ ដែលនៅពីក្រោយឃាតក ដើម្បីស្វែងរកយុត្តិធម៌ ជូនក្រុមគ្រួសារ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំ ដែលត្រូវបានឃាតកបាញ់សម្លាប់លោកនៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ មករា កន្លងមកនេះ។
ក្រុមការងារអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (CNRP) និងអ្នកស្រឡាញ់លើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងធ្វើពិធីនេះ ចាប់ពីម៉ោង៩ ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅវត្តព្រះពុទ្ធរង្សី តំបន់ខាងត្បូងក្រុងហ្វីលឡាដេលហ្វ៊ា (Philadelphia) នៃ រដ្ឋផែនស៊ីវីញ្ញា នៅថ្ងៃសៅរ៍ ទី១៨ ខែមករា នេះ។
នៅព្រឹកថ្ងៃសៅរ៍ នេះដែរ ខាងសាខាគណបក្សសង្គ្រោះជាតិ អាមេរិក (CNRPA) នៅ រដ្ឋ North Carolina ក៏ប្រារព្ធធ្វើពិធីនេះ ក្នុងបំណងដូចគ្នានេះដែរដោយធ្វើនៅវត្តខេមរារាម ស្ថិតក្នុងក្រុងឡិចស៊ីនតុន(Lexington)។
សូមស្ដាប់បទសម្ភាសន៍របស់លោក សេក បណ្ឌិត ដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។