ដោយ ទីន ហ្សាការីយ៉ា
2025.01.20
RFA

ភរិយារបស់សពលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី (រូបស្ដាំ) លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូម៉ារ៉ា នៅក្នុងពិធីបុណ្យសពលោក លិម កិមយ៉ា ដែលធ្វើនៅវត្តពោធិ៍វង្ស ឬវត្ត សង់ សៀកម៉ាន នៅជាយទីក្រុងប៉ារីស កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ RFA
ភរិយា លោក លិម គិមយ៉ា ក្រោយពីបានវិលទៅដល់ប្រទេសបារាំង អ្នកស្រី បានអះអាងប្រាប់តុលាការបារាំងថា ឃាតកម្មលើប្ដីរបស់អ្នកស្រី នេះ ថា ជារឿងនយោបាយ។
អ្នកស្រីបានរំលឹកឡើងវិញថា ក្រោយពីឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា ដែលជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរួច ទើបអ្នកស្រីនឹកឃើញ ពីភាពមិនប្រក្រតីមួយចំនួន ដែលបានកើតឡើងនៅលើឡានក្រុង និងក្នុងពេលធ្វើដំណើរ។ ក្នុងពេលនោះ អ្នកស្រី និង លោក លិម គិមយ៉ា មិនបានចាប់អារម្មណ៍ទាល់តែសោះថា ព្រឹត្តិការណ៍ទាំងនោះអាចជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើស្វាមីរបស់អ្នកស្រីទេ។
តើក្នុងពេលធ្វើដំណើរនៅលើឡានក្រុងពីខែត្រសៀមរាប ឆ្ពោះមកទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៧មករា នោះ លោក លិម គិមយ៉ា និង ភរិយាបានជួបអ្វីខ្លះមិនប្រក្រតី?
សូមស្ដាប់បទសម្ភាសន៍ជាមួយអ្នកស្រី លិម អានី ដែលបញ្ចូលសំឡេងជាភាសាខ្មែរដោយ លោក ទីន ហ្សាការីយ៉ា និងអ្នកស្រី សុ ជីវី អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។