កម្ពុជា
14/03/2025 – 12:47
ដោយ៖ ញឹម សុផល
RFI
លោក ហ៊ុន ម៉ាណែត៖ កម្ពុជាមិនខ្លាចប្រើប្រាស់កងទ័ពម្តងទៀត ប្រសិនបើមានការបំពានទឹកដី
នៅក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជានារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាកម្ពុជានឹងប្រើប្រាស់គ្រប់មធ្យោបាយជាមួយថៃប្រសិនបើមានការបំពានណាមួយដោយប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដូច្នេះក៏ព្រោះមានអ្នកជាតិនិយមថៃប្រកាសថាប្រាសាទតាមាន់ធំជារបស់ថៃ និងគ្រោងលើកគ្នាឡើងមកច្រៀងចំរៀងជាតិនៅលើនោះផង។ សម្រាប់លោកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាមានរបៀបធ្វើការរបស់ខ្លួន និងក៏មិនចង់ឲ្យមានសង្គ្រាមផ្ទុះឡើងដែរ ដោយហេតុថាសង្គ្រាមបង្កការលំបាកដល់ប្រជាជន និងកងទ័ព។ សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរៀបចំឡើងដោយ ញឹម សុផល៖
