លោក ហ៊ុន សែន ចំអក ឲ្យលោក សម រង្ស៊ី ដែលទៅស្នើសុំឲ្យអាមេរិកស្តារប្រជាធិបតេយ្យកម្ពុជា

កម្ពុជា
15/03/2025 – 09:14
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី បានថ្លែង​ចំអក​ឲ្យ ​លោក សម រង្ស៊ី ដែល​កំពុង​ធ្វើ​ទស្សន​កិច្ចនៅ​អាមេរិក​ថា ​ចេះ​តែ​ធ្វើ​ទៅ​រួច ខណៈ​មេដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះធ្លាប់​រិះគន់​មិន​សំចៃ​មាត់​ ចំពោះ​​លោក​ ដូណាល់ ត្រាំ កាល​នៅ​ជា​បេក្ខជន​ប្រធានា​ធិបតី​អាមេរិក​។​ លោក សម រង្ស៊ី ​វិញ បាន​ថ្លែង​ថា​ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​អាមេរិក​លើក​នេះ លោក​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ ដូណាល់ ត្រាំ មួយ​ចំនួន​ដើម្បី​ស្នើ​សុំ​ឲ្យ​អាមេរិក​ជួយ​ស្តារ​ឡើង​វិញ​នូវ​លិទ្ធិ​ប្រជាធិប​តេយ្យនៅ​កម្ពុជា​និង​ចូល​រួម​ប្រឆាំង​នឹងការ​ជួញ​ដូរ​ រួមទាំង​ឧក្រិដ្ឋ​កម្ម​ឆបោក​របស់​ចិន​នៅ​កម្ពុជា​។

លោក ហ៊ុន សែន ចំអក ឲ្យលោក សម រង្ស៊ី ដែលទៅស្នើសុំឲ្យអាមេរិកស្តារប្រជាធិបតេយ្យកម្ពុជា


ថ្លែង​នៅក្នុង​ពិធីពិ​សាភោជ​នាហារ​សាមគ្គី​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា នៅល្ងាច​ថ្ងៃ​ទី​១៤ ​ខែ​មីនា​ ឆ្នាំ២០២៥ ប្រមុខ​រដ្ឋ​ស្តីទី ​លោក ហ៊ុន សែន ​យល់ថា វត្ត​មាន​របស់ ​លោក សម រង្ស៊ី នៅ​អាមេរិក​មាន​គោលដៅ​ស្នើ​ឲ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ​ប៉ុន្តែ ​លោក ហ៊ុន សែន យល់ថា វា​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ឡើយ​។

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និង លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និង លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា © សហការី

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ បន្ទាប់​ពី លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា​ ម្សិលមិញ​នេះ បាន​បង្ហោះ​វីដេអូនៅ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក​ដែល​ថា នៅ​ក្នុង​ទស្សនកិច្ច​របស់​លោក​នៅ​លើ​ទឹកដីអា​មេរិក​លើក​នេះ លោកបាន​ជួបជាមួយ​មន្ត្រីជាន់​ខ្ពស់​របស់​រដ្ឋបាល ​លោក ដូណាល់ ត្រាំ និង​បាន​ស្នើ​សុំឲ្យ​សហរដ្ឋ​អាមេរិក​ជួយ​ស្តារ​ឡើង​វិញ​នូវ​លិទ្ធិ​ប្រជាធិប​តេយ្យ ​សិទ្ធិ​មនុស្ស​នៅកម្ពុជា និងចូលរួម​ប្រឆាំង​នឹងការ​ជួញ​ដូរ មនុស្ស​​ឧក្រិដ្ឋ​កម្ម​ឆបោក​របស់​ចិន​នៅ​កម្ពុជា​៕

What Next?

Recent Articles