ចេក ជួយបន្ថែមថាមពល អ្នកលេងកីឡាប្រើកម្លាំង

តាមការ ស្រាវជ្រាវ បានបង្ហាញថា ក្នុងចំណោម ចំណីអាហារ ទាំងអស់ មានតែចេកទេ ដែលអាចជួយ បន្ថែមថាមពល ល្អបំផុត ដល់អ្នក ធ្វើការដោយ ប្រើកម្លាំង ឬ ហាត់ប្រាណ ។

Written by ភ្នំពេញដេលីញូវ
Thursday, 30 August 2012

អ្នកដែលត្រូវការ ប្រើកម្លាំងកាយ រយៈពេលយូរ ឬ អ្នកលេងកីឡា តែងចូលចិត្ត ផឹកគ្រឿង ភេសជ្ជៈ ដើម្បីឱ្យមាន កម្លាំង ប៉ុន្តែការផឹក ភេសជ្ជៈ ទាំងនេះ យូរទៅ វានឹងបង្ក គ្រោះថ្នាក់ ដល់ សុខភាព ទៅវិញ ។ ទោះបី យ៉ាងណា បើមិនចង់ឱ្យ ប៉ះពាល់សុភាព ហើយចង់ឱ្យ មាន ថាមពល គ្រប់គ្រាន់ ក្នុងរាង កាយ មានតែងាក មកបរិភោគ ចំណី អាហារ ប៉ុណ្ណោះ នោះនឹងមិន បង្ក គ្រោះថ្នាក់ ដល់សុខភាព ។ តាមការ ស្រាវជ្រាវ បានបង្ហាញថា ក្នុង ចំណោម ចំណីអាហារ ទាំងអស់ មានតែចេក ទេ ដែលអាចជួយ បន្ថែមថាមពល ល្អបំផុត ដល់ អ្នក ធ្វើការដោយ ប្រើកម្លាំង ឬ ហាត់ ប្រាណ ។

លោកវេជ្ជបណ្ឌិត ដេវីដ ស៊ីនីម៉ែន គ្រូពេទ្យប្រចាំ គណៈក្រុម អ្នកវិទ្យាសាស្ត្រ សុខភាព ប្រចាំ សាកលវិទ្យា ល័យ អែលផា លេសៀនស្ទេត សហរដ្ឋអាមេរិក បានគូសបញ្ជាក់ ពីការ រកឃើញ របស់ខ្លួនថា ចេកសម្បូរ ទៅដោយ សារជាតិ អុកស៊ីដកម្ម កាកសរសៃ អាហារ ប៉ូតាស្យូម វីតាមីន B6 និង ស្ករប្រភេទ D ដែលមាន លក្ខណៈ ផ្ទុយគ្នា នឹងភេសជ្ជៈ លើក កម្លាំង មានតែទឹកស្ករ និង សារជាតិបន្ថែម ក្លិនប៉ុណ្ណោះ ។

ដូច្នេះឃើញថា បើចង់បន្ថែម ថាមពល ឱ្យមាន សុវត្ថិភាព ក្នុងពេល ហាត់ប្រាណ ឬ បំពេញការងារ ប្រើ ថាមពល ច្រើនដូចជា ធាក់ កង់ផ្លូវឆ្ងាយ រត់ម៉ារ៉ាតុង លីសែង ឡើងភ្នំ គប្បី ជ្រើសរើស បរិភោគផ្លែចេក ជាមុនសិន ឬ អាចបរិភោគ ក្រោយការ ហាត់ប្រាណ ក៏ផ្តល់ផល ល្អដូចគ្នា ។

គួរបញ្ជាក់ថា ចេកងាយដាក់ ជាប់ខ្លួន ដោយយើង អាចដាក់ទៅ ទីកន្លែងណា ក៏បានដែរ ពីព្រោះ ផ្តល់ ថាមពល ដល់យើង ប្រសើរណាស់ ៕

What Next?

Recent Articles