នំ និង​បង្អែម​ខ្មែរ ដាក់​បង្ហាញ​មហាជន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០​សីហា នៅ​ភ្នំពេញ​

ភ្នំពេញ: ​ដើម្បី​ចូលរួម​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត និង​អបអរសាទរ ដែល​ប្រទេស​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន និង​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​២០១២ ព្រមទាំង​ដើម្បី​រក្សាបាន​នូវ​អត្តសញ្ញាណ​ជាតិ​សម្រាប់​ឱ្យ​កូន​ខ្មែរ ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស​បាន​ស្គាល់​ផង​នោះ សាលា​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​ធ្វើ​ពិធី​បង្ហាញ​នំ និង​បង្អែម​ខ្មែរ រយៈពេល ៣ ថ្ងៃ គឺ​ថ្ងៃទី​៣០-៣១ ខែសីហា និង​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ​២០១២ នៅ​សួន​មុខ​វត្ត​ឧណ្ណាលោម ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​

នំ និង​បង្អែម​ខ្មែរ ដាក់​បង្ហាញ​មហាជន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០​សីហា នៅ​ភ្នំពេញ​

នំ និង​បង្អែម​ខ្មែរ ដាក់​បង្ហាញ​មហាជន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០​សីហា នៅ​ភ្នំពេញ​

ថ្ងៃទី 30 សីហា 2012
ដោយ: CEN
CEN

​ពិធី​បង្ហាញ​នំ និង​បង្អែម​ខ្មែរ ឆ្នាំ​២០១២ បាន​បើក​បង្ហាញ នៅ​រសៀល​ម៉ោង ៣ និង ៣០ នាទី រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​របស់លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​។ ពិធី​នោះ ធ្វើឡើង នៅ​សួនច្បារ​ហាត់ប្រាណ ខាង​ជើងវត្ត​ឧណ្ណាលោម ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​

​សេចក្តីអំពាវនាវ​រប​ស់​សាលា​រាជធានី​ភ្នំពេញ បង្ហាញថា ការរៀបចំ​ពិធី​បង្ហាញ​នំ និង​បង្អែម​ខ្មែរ ឆ្នាំ​២០១២ នៅ​សួនច្បារ​មុខ​វត្ត​ឧណ្ណាលោម ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​លើកស្ទួយ​វប្បធម៌​ប្រពៃណី និង​រក្សា​នូវ​អត្តសញ្ញាណ​ជាតិ ជា​មរតក​របស់​បុព្វ​បុរស​ខ្មែរ ដែល​បាន​បន្សល់ទុក តាំងពី​យូរលង់​មកហើយ និង​ដើម្បី​បង្ហាញ​ដល់​កូនចៅ​ជំនាន់​ក្រោយ ឲ្យ​បាន​ស្គាល់ បាន​ភ្លក្ស​រសជាតិ​នំ និង​បង្អែម​ខ្មែរ ក៏ដូចជា ការផ្សព្វផ្សាយ​បង្ហាញ​ដល់​ភ្ញៀវទេសចរ ដែល​បាន​ចូលមក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​អច្ឆរិយៈ​នៃ​យើង​៕​

នំ និង​បង្អែម​ខ្មែរ ដាក់​បង្ហាញ​មហាជន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០​សីហា នៅ​ភ្នំពេញ​

នំ និង​បង្អែម​ខ្មែរ ដាក់​បង្ហាញ​មហាជន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០​សីហា នៅ​ភ្នំពេញ​

នំ និង​បង្អែម​ខ្មែរ ដាក់​បង្ហាញ​មហាជន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០​សីហា នៅ​ភ្នំពេញ​

នំ និង​បង្អែម​ខ្មែរ ដាក់​បង្ហាញ​មហាជន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០​សីហា នៅ​ភ្នំពេញ​

What Next?

Recent Articles