តំណាងរាស្រ្តគណបក្សប្រឆាំងចំនួនពីររូបបានដាក់សំណើរួចហើយទៅកាន់ក្រសួងយុត្តិធម៌ តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដើម្បីឲ្យមានការបំភ្លឺអំពីការបង្ខាំងមនុស្សខុសច្បាប់របស់ក្រុមហ៊ុននាំពលករ T&P ដែលពុំឃើញមានវិធានការជាច្រើនខែមកនោះ។
ដោយ ៖ រដ្ឋ សីហា
August 31, 2012
សារព័ត៌មានសេរី
លិខិតដែលចុះហត្ថលេខាដោយលោកស្រី មូ សុខហួរ និងលោក សុវណ្ណា ពិសាខា តំណាងរាស្រ្តគណបក្សប្រឆាំងសមរង្ស៊ី ដាក់ទៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសរសេរថា អស់រយៈពេល៨ខែកន្លងមកហើយ ករណីបង្ខាំងមនុស្សដោយខុសច្បាប់ជាច្រើនខែ ដែលបង្កឡើងពីសំណាក់ក្រុមហ៊ុនជ្រើសរើសពលករ T&P មានអាស័យដ្ឋាននៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការបង្ខាំងដែលផ្តាច់ទាំងស្រុងមិនឲ្យមានការទំនាក់ទំនងពីខាងក្រៅ ជាពិសេសជាមួយក្រុមគ្រួសារ បានបណ្តាលឲ្យជនរងគ្រោះឈ្មោះ ហេង ហាក់ សម្រេចចិត្តលោតពីបន្ទប់បង្ខាំងជាន់ទី៣របស់អគារក្រុមហ៊ុន ហើយបានក្លាយជាជនពិការ និងបន្តការព្យាបាលជាប្រចាំ។
លិខិតបន្តថា ករណីនេះ ក្រុមហ៊ុន T&P ត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។ ដែលការអនុវត្តបែបនេះ គឺដើម្បីលើកស្ទួយ ការពារ និងធានាឲ្យជនរងគ្រោះទទួលបានពេញលេញនូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់ និងជាការលើកស្ទួយនូវសេចក្តីថ្លែថ្នូររបស់ជនរងគ្រោះ ដែលតម្រូវឲ្យក្រសួងយុត្តិធម៌ ត្រូវចាត់វិធានការចាំបាច់ អំពីការទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់ ព្រមទាំងលទ្ធភាពទទួលបាននូវប្រព័ន្ធយុត្តិធម៌សម្រាប់ជនរងគ្រោះផងដែរ។
ជាមួយគ្នាតំណាងរាស្រ្តគណបក្សប្រឆាំង ក៏បានស្នើសុំរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យចាត់វិធានការជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស៊ើបអង្កេតដោយឯករាជ្យ ចំពោះការបង្ខាំងមនុស្សដោយខុសច្បាប់ ដែលបង្កឡើងដោយក្រុមហ៊ុនជ្រើសរើសពលករ T&P ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសចំពោះមុខច្បាប់ និងផ្តល់នូវយុត្តិធម៌ពិតប្រាកដសម្រាប់ជនរងគ្រោះ៕
ឃើញទេគណបក្សសង្រ្គោះជាតិមិនទាន់កានអំណាចផងកាពារាស្រ្តខ្មែរ
ពុននឹងទៅហើយ ចុះទំរាំតែកានអំណាចទៀតជួយរាស្រ្តខ្មែរទឹនណាទៅ
សូមរក្សាតំលៃថ្លៃថ្នូរ កុំចេះតែសរសេរ មូ សុខហួរកុំចេះតែនិយាយមិនបានការ គ្មានការបង្ខាំងមនុស្សទេ។
When talking about reality, there is always a crook coming up to protect the corruptors interest. It is undeniably a human trafficking business which has dragged on for years without intervention or real solution. The one who benefits the most from such the exploitation is held responsible for the crime against humanity. Look at the above picture, slave workers are being locked up or imprisoned under the shack surounded by barb wire.
Has the one who talked about dignity ever respected himself as a decent individual ? (sic)