រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង ការងារ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​

បក្ស​កុម្មុយនីស្ដ​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​លក្ខន្ដិកៈ ដែល​ដំបូង​ឡើយ​ត្រូវ​បានអនុម័ត​ក្នុង សមាជ​លើក​ទី​១​របស់​បក្ស​នៅ​ខែកញ្ញា ឆ្នាំ​១៩៦០​ហើយ​លក្ខន្ដិកៈ​ថ្មី​ត្រូវបាន​អនុម័ត​ដោយ​សមាជ​បក្ស លើក​ទី​៤ ក្នុង​ខែមករា ឆ្នាំ​១៩៧៦​។

ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: មជ្ឈមណ្ឌលឯកសារកម្ពុជា
CEN

ភ្នំពេញ:

​សេចក្ដី​ផ្ដើម​

​    ​ថ្ងៃទី​១២-១៥ ខែមីនា ឆ្នាំ​២០១២ អង្គជំនុំជម្រះ​សាលាដំបូង​បាន​បន្ដ​បើកសវនាការ​លើ​សំណុំ រឿង​០០២ ទាក់ទង​នឹង​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ សវនាការ​ទាំង​បួន​ថ្ងៃបានចាប់ផ្ដើមដោយការអានកថា​ខណ្ឌ​​​នានា​នៃ​ដីកា​ដំណោះស្រាយ​ដោយ​ក្រឡាបញ្ជី ចំនួន​បី​រូប  ដែល​កថាខណ្ឌ​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ស្ដីពីរចនាសម្ព័ន្ធ​រដ្ឋបាល ប្រព័ន្ធ​ទំនាក់ទំនង ការងារ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​តួនាទី​របស់​ជនជាប់ចោទ​ទាំងបី​រូប រួមមាន នួន ជា អៀង សារី និង ខៀវ សំផន​។ បន្ដ​មក អង្គជំនុំជម្រះ​បានផ្ដល់​ឱកាស​ឱ្យ​ភាគី​ដេញដោល​លើ​ឯកសារ​ទាំងឡាយ​ដែលមាន នៅក្នុង​ឧបសម្ព័ន្ធ​ចាប់ពី ឧបសម្ព័ន្ធ A៦ រហូតដល់ ឧបសម្ព័ន្ធ A​២០ (​លើកលែងតែ​ឧបសម្ព័ន្ធ A១២ និង A១៣         ដោយសារ​កំពុងស្ថិតក្រោម​ការពិចារណា​របស់​អង្គជំនុំជម្រះ​)​ដែល​ត្រូវ​បានដាក់​ចូលក្នុង​សំណុំ រឿង​ដោយ  សហ​ព្រះរាជអាជ្ញា​។ បន្ទាប់មក អង្គជំនុំជម្រះ​បាន​លើកយក​សំណើ​របស់​ជនជាប់ចោទ នួន ជា សុំចូល​រួម ដោយផ្ទាល់​នៅក្នុង​បន្ទាប់​សវនាការ​នៅ​អំឡុងពេល​នៃ​ការផ្ដល់​សក្ខីកម្ម​របស់ ឌុ​ច មក​ធ្វើការ​ដេញដោល​។ ចុងក្រោយ គឺ​សវនាការ​ស្ដីពី​សំណើសុំ​របស់​សហ​ព្រះរាជអាជ្ញា​ដើម្បី​ស្ដាប់​សក្ខីកម្ម​ពី​ចម្ងាយ​របស់​អ្នក​ជំ​ន​ញ គឺ​លោក ប៊ែ​ន ឃៀ​រ​និ​ន (Ben Kiernan) តាមរយៈ​ប្រព័ន្ធ​សោតទស្សន៍ និង​សំណើ​របស់ អៀង សារី សុំឱ្យ​លោក ប៊ែ​ន ឃៀ​រ​និ​ន ផ្ដល់​ឯកសារ​បន្ថែម​មុនពេល​ចូល​ផ្ដល់​សក្ខីកម្ម​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​។
គួរ​កត់សម្គាល់ថា នៅក្នុង​អនុស្សរណៈ​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​ចេញ​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ ២០១២ គឺមាន​របៀបរ​វៈ​ដែល​គ្រោង​នឹងធ្វើ​សវនាការ​ស្ដីពី​បញ្ហា​ទាំងឡាយ​ខាងលើ​រហូតដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១២ ប៉ុន្ដែ​ដោយសារតែ​ដំណើរការ​សវនាការ​ប្រ​ព្រឹ​ត្ដទៅ​លឿន​ជាង​ការគ្រោងទុក​ទើប​កិច្ច ដំណើរការ​នីតិវិធី​បញ្ចប់​នៅត្រឹម​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១២​។ ​    ​ការអាន​កថាខណ្ឌ​នានា​នៃ​ដីកា​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ស្ដីពី​រចនាសម្ព័ន្ធ រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១២ ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​គឺ​លោក​ចៅក្រម និល ណុន បាន​បង្គាប់​ឱ្យ​ក្រឡាបញ្ជី​ចំនួន​បី​រូប អាន​អង្គហេតុ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​រចនាសម្ព័ន្ធ​រដ្ឋបាល ប្រព័ន្ធ​ទំនាក់ទំនង ការងារ និង​តួនាទី​របស់​ជនជាប់ចោទ​ម្នាក់ៗ ដែលមាន​នៅក្នុង​ដីកា​ដំណោះស្រាយ​នៃ​សំណុំរឿង ០០២  តាម​លំដាប់លំដោយ រួមទាំង​ស្ដាប់​ការជំទាស់ ឬ​ការដាក់សំណើ​របស់​ក្រុម​មេធាវីការពារ​ក្ដី​ចំពោះ​អង្គហេតុ នីមួយៗ​ដែល​ក្រឡាបញ្ជី​បាន​អាន​ជូន​។​
១) រចនាសម្ព័ន្ធ​រដ្ឋបាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​

​ចាប់ផ្ដើម​ដំបូង ក្រឡាបញ្ជី​បាន​អាន​ដីកា​ដំណោះស្រាយ​ទាក់ទង​នឹងរ​ចនាស​ម័​ន្ធ​រដ្ឋបាល​នៃ​របប កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពីកថាខណ្ឌ​៣៣ រហូតដល់​កថាខណ្ឌ​៧១ ដែល​នៅ​ក្នុងនោះ​មាននិយាយ​អំពី រចនារ​សម្ព័ន្ធ​រដ្ឋបាល​ថ្នាក់មជ្ឈិម និង​ថ្នាក់មូលដ្ឋាន​។​
ក​) រចនាសម្ព័ន្ធ​រដ្ឋបាល​ថ្នាក់មជ្ឈិម​    ​    ​
​ក​.១) បក្ស​កុម្មុយនីស្ដ​កម្ពុជា​
​    ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​លក្ខន្ដិកៈ ដែល​ដំបូង​ឡើយ​ត្រូវ​បានអនុម័ត​ក្នុង សមាជ​លើក​ទី​១​របស់​បក្ស​នៅ​ខែកញ្ញា ឆ្នាំ​១៩៦០​ហើយ​លក្ខន្ដិកៈ​ថ្មី​ត្រូវបាន​អនុម័ត​ដោយ​សមាជ​បក្ស លើក​ទី​៤ ក្នុង​ខែមករា ឆ្នាំ​១៩៧៦​។ នៅក្នុង​លក្ខន្ដិកៈ​ថ្មី​នេះ បាន​រៀបរាប់​អំពី​មនោគមន៍វិជ្ជា លក្ខខណ្ឌ នៃ​ការចូល​ជា​សមាជិក រចនាសម្ព័ន្ធ និង​អង្គការ​ចាត់តាំង​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា ព្រមទាំងចែង​អំពី​ស្ថាប័ន រដ្ឋ​មួយចំនួន ដូចជា​កងទ័ព​ប​ដិ​វត្ដ​ន៍​កម្ពុជា ប្រព័ន្ធ​គណៈកម្មាធិការ​ថ្នាក់ជាតិ គណៈកម្មាធិការ​បក្ស​ថ្នាក់ជាតិ គណៈ​មជ្ឈិមបក្ស រួមទាំង​មន្ទីរ និង​ក្រសួង​ផ្សេងៗ​ជុំវិញ​គណៈ​មជ្ឈិម​។ បក្ស​ត្រូវបាន​គ្រប់គ្រង​ដោយ គណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍​នៃ​គណៈ​មជ្ឈិម​។ នៅក្នុង​លក្ខន្ដិកៈ​នោះ បាន​កំណត់ថា បក្ស​កុម្មុយនីស្ដ កម្ពុជា ត្រូវ​ដើរ​តាម​ប្រព័ន្ធ​របប​ដឹកនាំ
សមូហភាព ដោយ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ​ប្រមូលផ្ដុំ មានន័យថា សមាជិក​ត្រូវធ្វើ​សេចក្ដីសម្រេច​រួមជាមួយ​សមាជិក​ផ្សេងៗ​ទៀត និង​មិន​អាចធ្វើ​សេចក្ដី សម្រេច​ជា​លក្ខណៈ​បុគ្គល​បានឡើយ​។ ក្នុងគណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍ មាន​សមាជិកពេញសិទ្ធិ និង​សមាជិក​ត្រៀម ដែល​នៅ​ក្នុងនោះ សមាជិក​ពេញ​សិទ្ធ គឺជា​អ្នក​ដែលមាន​សិទ្ធ​សម្រេច​ពិគ្រោះ​ពិភាក្សា និង​រួម​មតិសម្រេច​ក្នុង គ្រប់​វិស័យ​ទាំងអស់​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ស្ថាប័ន​នេះ​។ ចំណែក សមាជិក​ត្រៀម គឺមាន​ឋានៈ​ទាប ហើយ​មិនមាន​សិទ្ធិអំណាច​ក្នុងការ​សម្រេច​កំទេច​អ្នកណាម្នាក់​បាន ឡើយ​។​
​មាន​ស្ថាប័ន​ផ្សេងៗ​ទៀត​ដែល​ចំណុះឱ្យ​បក្ស ដូចជា សភា​តំណាង​ប្រជាជន គណៈ​ប្រធាន​រដ្ឋ ព្រមទាំង​គណៈ​ចាត់តាំង​នៃ​គណៈ​មជ្ឈិមបក្ស  ដែល​ត្រូវ​បានប្រគល់​សិទ្ធិ​ក្នុងការ​តាមដាន  និង​ត្រួតពិនិត្យ ​សមាជិក​បក្ស និង​ចាត់ចែង​បញ្ចូល​ទៅតាម​មន្ទីរ និង​ក្រសួង​នានា​។​  
 ​
​ក​.២) គណៈកម្មាធិការ​មជ្ឈិម​
​    ​យោង​លើ​លក្ខន្ដិកៈ​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា គណៈកម្មាធិការ​មជ្ឈិម​មាន​តួនាទី​ក្នុងការ​អនុវត្ដ តាម​មាគ៌ា​របស់​បក្ស និង​លក្ខន្ដិកៈ​របស់​បក្ស​ទាំងមូល ព្រមទាំង​ណែនាំ​ដល់​អង្គការ​ភូមិភាគ តំបន់ និង គ្រប់គ្រង​ចាត់ចែង​កម្មាភិបាល និង​បក្ខជន​ទាំងមូល​។
សមាជិក​នៅក្នុង​គណៈ​មជ្ឈិម​មានដូចជា ប៉ុល ពត ជា​លេខា​គណៈ មជ្ឈិម​, នួន ជា ជា​អនុ​លេខា​គណៈ​មជ្ឈិម​, អៀង សារី​, ខៀវ សំផន​, កុយ ធួន​, តា​ម៉ុក​, ណៃ សារ៉ាន់ ហៅ​យ៉ា​, សឿង​, កែ ពក​, សឿ វ៉ា​ស៊ី ហៅ​ឌឿ​ន​។ ឈឹម សំអោក ហៅ​ប៉ង់ ពេលខ្លះ​ត្រូវ     
បានចាត់ទុក​ថា​ជា​សមាជិក​នៃ​គណៈ​មជ្ឈិម ហើយ​ពេលខ្លះ​គ្រាន់តែ​ជា​ជំនួយការ​នៃ​គណៈកម្មាធិការ​នេះ ប៉ុណ្ណោះ​។  

ចំពោះ​លេខា​ភូមិភាគ លេខា​តំបន់​មួយចំនួន និង​កម្មាភិបាល​យោធា​មួយចំនួន​ក៏​ជា​សមាជិក គណៈ​មជ្ឈិម​ដែរ​។ ក្នុងគណៈ​មជ្ឈិម មានគណៈ​យោធា​ពិសេស​មួយ ឬ​គណៈ​យោធា​ជាន់ខ្ពស់ ដែលមាន សមាជិក​ដើម​ដូចជា ប៉ុល ពត​, នួន ជា​, សុន សេន​, សោ ភឹម​, និង​តា​ម៉ុក​។ ចំណែក វន វ៉េ​ត និង កែ ពក បាន​ក្លាយជា​សមាជិក​យោធា​គណៈ​មជ្ឈិម​នៅពេល​ក្រោយ​។ ឌុ​ច ធ្លាប់បាន​អះអាងថា សំ ប៊ិ​ត និង សឿង (​និង​មានឈ្មោះ​មួយចំនួនទៀត​ដែល​ត្រូវបាន​កោស​លុប​) គឺជា​ជំនួយ​ការដែល​ទទួលខុស​ត្រូវ ផ្នែក​យោធា​។ សមាជិក​នៅក្នុង​គណៈ​មជ្ឈិម​មាន​លើសពី​៣០​នាក់ ដែលមាន​តួនាទី​ដឹកនាំ​ការ​អនុវត្ដ​ឱ្យ ខ្ជាប់ខ្ជួន​តាម​គោលនយោបាយ​របស់​បក្ស​នៅក្នុង​សង្គម គ្រប់​ជាន់ថ្នាក់ និង​ធ្វើការ​ផ្សព្វផ្សាយ​នយោបាយ ទៅតាម​លំដាប់​ឋានានុក្រម ហើយ​មានការ​ប្រជុំគ្នា​រៀងរាល់​៦​ខែម្ដង​។

​ក​.៣) គណៈកម្មាធិការ​អចិន្ដ្រៃយ៍​  ៖
​    ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ គឺជា​អង្គការ​មួយ​ដែលមាន​សមាជិក​តិចជាង​គណៈកម្មាធិកា​មជ្ឈិម ហើយ​សមាជិក​នៅក្នុង​អង្គការ​នេះ​សុទ្ធតែជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បំផុត​របស់​ប​ក្ស​កុ​ម្មុនី​ស្ដ​កម្ពុជា​។ តាម រយៈ​ការលើកឡើង​របស់ ខៀវ សំផន គណៈកម្មាធិការអចិន្ដ្រៃយ៍​មាន​សិទ្ធិ​សម្រេច​រាល់​ការងារ​ប្រចាំ​ថ្ងៃហើយ​ឧត្ដមានុភាព​របស់​អង្គការ​នេះ​បានបង្ហាញ​ឡើង​តាមរយៈ​ការបញ្ជា​ឱ្យមាន​ការចាប់ខ្លួន​សមា​ជិ​ក​របស់​គណៈ​មជ្ឈិម​។ ក្នុងនាម​ជា​លេខា​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ ប៉ុល ពត គឺជា​អ្នកមាន​សិទ្ធិអំណាច​ខ្ពស់ ហើយ​រាល់​ការសម្រេច​របស់ គណៈអចិន្ដ្រៃយ៍ ត្រូវបាន​យកទៅ​ផ្សព្វផ្សាយ​ទៅដល់​ថ្នាក់មូលដ្ឋាន​។ ឌុ​ច បាន​បញ្ជាក់ថា នួន ជា គឺជា​មនុស្ស
ទី​២​បន្ទាប់ពី ប៉ុល ពត នៅក្នុង​ឋា​នុ​ក្រម​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ ហើយ​ប​នា្ទ​ប់ម​កទៀត​គឺ តា​ម៉ុក​។ សមាជិក​ផ្សេងៗ​ទៀត​របស់​គណៈកម្មាធិកា​រ​នេះ រួមមាន សោ ភឹម​,   អៀង សារី​, វន វ៉េ​ត​, រស់ ញឹម និង សុន សេន​។   ប៉ុន្ដែ វន វ៉េ​ត និង សុន សេន អាចជា​សមាជិក​ពេញ សិទ្ធិ​ឬ​សមាជិក​ត្រៀម​។  ទោះបីជា ខៀវ សំផន មិនមែនជា​សមាជិក​ផ្លូវការ​នៃ​គណៈអចិន្ដ្រៃយ៍​ក្នុងពេល កាន់អំណាច​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ក៏ដោយ  ខៀវ សំផន ទំនងជា​បាន​ចូលរួមចំណែក​ដល់​ការងារ របស់​គណៈអចិន្ដ្រៃយ៍​ដូចដែល​មានការ​រៀបរាប់​នៅក្នុង​ដីកា​ដំណោះស្រាយ​ដែលមាន​និយាយ​អំពី ខៀវ សំផន​។​
​    ​នៅក្នុង​អង្គប្រជុំ​មួយ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​១៩៧៥ គណៈកម្មាធិកា​អចិន្ដ្រៃយ៍​បានផ្ដល់​ភារកិច្ច​ដល់ កម្មាភិបាលជាន់ខ្ពស់រ​បស់​បក្ស​នូវ​ការទទួលខុសត្រូវ​លើ​វិស័យ​ផ្សេងៗ​ក្នុង​សកម្មភាព​របស់​រដ្ឋាភិបាល ដូច ជា​ផ្នែក យោធា សេដ្ឋកិច្ច សន្ដិសុខ កិច្ចការបរទេស
និង​សង្គមកិច្ច​។ នៅក្នុង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ នោះបាន​សរសេរថា “​ក្នុង​ការលើក​គម្រោង​ត្រូវ​សួរ​យោបល់​អចិន្ដ្រៃយ៍​ដើម្បី​សម្រេច និង​អនុម័ត​”​។ តាម​ការអះអាង​របស់ ខៀវ សំផន ការប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍​បាន​ធ្វើឡើង​ញឹកញាប់ ដែលមាន រយៈពេល​ប្រាំពីរទៅ​ដប់​ថ្ងៃ្ង​។ សាក្សី​ម្នាក់ទៀត​បានបញ្ជាក់​ថា គណៈអចិន្ដ្រៃយ៍​នឹងធ្វើ​ការកោះប្រជុំ​នៅ ពេលដែល​មាន​កិច្ចការ​សំខាន់​ណាមួយ​ត្រូវ​ពិភាក្សា និង​សម្រេច​។​

​    ​ក​.៤) មន្ទីរ ៨៧០

​    ​៨៧០ ជា​លេខ​កូដ​មួយ​ដែល​គេ​សំដៅលើ​ថ្នាក់់ខ្ពស់​បំផុត​របស់​ម​ជ្ឈិ​ម​បក្ស​កុម្មុយនីស្ដ​កម្ពុជា ហើយ នៅក្នុង​ករណីខ្លះ​គឺ​សំដៅលើ ប៉ុល ពត​។ មាន​អង្គភាព​ជាច្រើន​ដែល​ជាប់ទាក់ទង​នឹង​លេខ​កូដ ៨៧០ ប៉ុន្ដែ នៅក្នុង​នោះ​មាន​ស្ថាប័ន​ពីរ​ដែលជា​ស្ថាប័ន
សំខាន់ គឺ​មន្ទីរ​នយោបាយ​៨៧០ និង​មន្ទីរ​រដ្ឋបាល ស​-៧១ ឬ ក្រសួង​ស​-៧១​។
​មន្ទីរ​នយោបាយ​៨៧០ គឺ​គ្រប់គ្រង​ដោយ សឿ វ៉ា​ស៊ី ហៅ ឌឿ​ន​។ មន្ទីរ​នះ​មាន​ភារកិច្ច​ទទួល ប​ន្ចុ​ក​ផ្នែក​នយោបាយ និង​មាន​តួនាទីសំខាន់​ក្នុង​ការធ្វើទំនាក់ទំនង​រវាង​បុគ្គល​នានា​ដែលមាន​អំណាច សម្រេច​របស់​មជ្ឈិម ព្រមទាំង​ត្រួតពិនិត្យ​ការ​អនុវត្ដ​សេចក្ដីសម្រេច​នានា​។ កំណត់ហេតុ​នៃ​អង្គប្រជុំ របស់​គណៈអចិន្ដ្រៃយ៍​បានបង្ហាញ​ពី​ការិយាល័យ​៨៧០ ដែល​ដឹកនាំ​ដោយ ស៊ឹម សុន ហៅ យ៉ែម ដែល នៅក្នុង​នោះ យ៉ែម គឺជា​អ្នកធ្វើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​នានា​របស់​គណៈ​អចិន្ដ្រៃយ៍ និង​គណៈ​មជ្ឈិម​។ មន្ទីរ​ស​-៧១ ដឹកនាំ​ដោយ ឈឹម សំអោក ហៅ ប៉ង់ ហើយ​តាមរយៈ​ការអះអាង​របស់​សាក្សី​មួយរូប បាន​បញ្ជាក់ថា មន្ទីរ​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ ប៉ុល ពត​។ តាម​ការអះអាង​របស់ ឌុ​ច មុខងារ​របស់​មន្ទីរ​ស​-៧១​គឺ​ការពារ​មន្ទីរ​មជ្ឈិម  កម្មាភិបាល​នៃ​មន្ទីរ​មជ្ឈិម និង​ទទួលបន្ទុក​ខាងទទួលភ្ញៀវ ទូរគមនាគមន៍ ភស្ដុភារ ស្បៀង​និង​ការដឹកជញ្ជូន​។ តួនាទី​មួយទៀត​របស់​មន្ទីរ​នេះ​ក្នុងនាម​គណៈ អចិន្ដ្រៃយ៍ គឺមាន​ភារកិច្ច
​តាមដាន​សមាជិក​របស់​បក្ស ក្រសួង​នានា គណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍ ខ្លួនឯង ក្នុងករណី​មានការ​សង្ស័យ ការចាប់ខ្លួន​ជន​ក្បត់ និង​បញ្ជូនទៅ​មន្ទីរ​ស​-២១​។​
​មន្ទីរ​ស​-៧១ នេះ​មាន​មន្ទីរ​ចំណុះ​មួយចំនួន​ដែលមាន​ឈ្មោះ​សំងាត់​ដោយ​ប្រើ​ព្យញ្ជនៈ “​ក​” ដូចជា មន្ទីរ​ក​-១ មន្ទីរ​ក​-៣ មន្ទីរ​ក​-៧ និង​មន្ទីរ​ក​-១៨​។ មន្ទីរ​ក​-១                           គឺជា​បរិវេណ​ស្នាក់អាស្រ័យ និង​ធ្វើការ​របស់ ប៉ុល ពត​។  ទន្ទឹមនឹង​នេះដែរ សាក្សី
​មួយចំនួន​បាន​អះអាងថា​វា​គ្រាន់តែ​ជា​កន្លែងធ្វើការ របស់ ប៉ុល ពត ប៉ុណ្ណោះ​។ ប៉ុន្ដែ​មាន​សាក្សី​ខ្លះទៀត​អះអាងថា​នៅពេល​ខ្លះ នួន ជា និង ខៀវ សំផន បាន​ស្នាក់នៅ និង​ធ្វើការ​ជាមួយ ប៉ុល ពត នៅ​ទី​នោះដែរ​។ សាក្សី​មួយចំនួន​បាន​អះអាងថា មន្ទីរ​ក​-៣ ត្រូវបាន​គេ​ប្រើប្រាស់​ជា​កន្លែងធ្វើការ​របស់ នួន  ជា​, ខៀវ សំផន​, អៀង សារី​, សុន សេន និង វន វ៉េ​ត ហើយ​ពេលខ្លះ ប៉ុល ពត បាន​ទៅ​ប្រជុំនៅ​ទីនោះ​ដែរ​។ មន្ទីរ​ក​-៧ គឺជា​អង្គភាព​និ​រ​សារ​ដែលជា​កន្លែង ឆ្លងកាត់​ការប្រាស្រ័យ​ទាក់ទង​ជាលាយលក្ខណ៍​អក្សរ​នានា​ដែល​ផ្ញើ​ទៅកាន់​គណៈ​៨៧០ ឬ​មន្ទីរ​៨៧០ មុននឹង​បញ្ជូនទៅឱ្យ ប៉ុល ពត នៅ​មន្ទីរ​ក​-១​ក៏ដូចជា​ទៅឱ្យ​គណៈ​៨៧០ ឬ​សមាជិក​ពាក់ព័ន្ធ​របស់​គណៈ ៨៧០ អាស្រ័យ​លើ​ការទទួលខុសត្រូវ​តាម​ផ្នែក​របស់ខ្លួន​។ មន្ទីរ​ក​-១៨ គឺជា​អង្គភាព​សារ​ទូរលេខ ដែលមាន​ភារកិច្ច​ទទួល​ការទាក់ទង​តាម​វិទ្យុ​រួច​បញ្ជូន​ទៅកាន់​មន្ទីរ​ក​-១​។ មិនទាន់មាន​ភស្ដុតាង​បង្ហាញ ច្បាស់​ថា​បុគ្គល​ណាខ្លះ​ដែលជា​អ្នកទទួល​លិខិត ដែល
បាន​ផ្ញើរ​ទៅ​មន្ទីរ​៨៧០​នោះ​។ តាម​ការអះអាង របស់ ឌុ​ច  និង​សាក្សី​មួយចំនួនទៀត​បានបញ្ជាក់​ថា មន្ទីរ​៨៧០​គឺ​សំដៅ​ទៅលើ ប៉ុល ពត​, នួន ជា​, អៀង សារី​, វន វ៉េ​ត​, សុន សេន និង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេងៗ​ទៀត​ដោយ​រួមទាំង ខៀវ សំផន​។ តាមរយៈ​ភស្ដុតាងផ្សេងៗ​ទៀត​បាន​បន្ថែមថា មាន​មន្ទីរ​ផ្សេងទៀត​ដូចជា​មន្ទីរ​ក​-៦ ដែល​គេ​ហៅថា​បុរី កីឡា មន្ទីរ​ក​-៨ ទទួលបន្ទុក​ដាំ​ដុះ​បន្លែ មន្ទីរ​ក​-១១ ជា​មន្ទីរពេទ្យ និង​មន្ទីរ​ក​-១២ គឺជា​អង្គភាព​រៀបចំ យានជំនិះ និង​អ្នកបើកបរ​សម្រាប់​មជ្ឈិម​បក្ស​។
​ជា​សរុបមក ទាំង ឌុ​ច​, ខៀវ សំផន និង​សាក្សី​ផ្សេងទៀត​បានបញ្ជាក់​ថា​ពាក្យ មន្ទីរ​៨៧០, អង្គការ​៨៧០ និង​គណៈ​៨៧០ ឬ​អង្គការ​” ត្រូវបាន​ប្រើប្រាស់​ដោយ​មិនមាន​ការបែងចែក​ដើម្បី​សម្ដៅ ដល់​ស្ថាប័ន​ដឹកនាំ​នានា​របស់​មជ្ឈិមបក្ស​ឡើយ​។

​ក​.៥) ក្រសួង​នានា​  ៖
​តាមរយៈ​សេចក្ដីសម្រេច​ចុះ​ថ្ងៃ្ង​ទី​៣០ ខែមីនា ឆ្នាំ​១៩៧៦ គណៈ​មជ្ឈិម​បានធ្វើ​ការកំណត់ សមាសភាព​របស់​ស្ថាប័នរដ្ឋ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ផ្លូវការ​ជំនួស​ឱ្យ​រដ្ឋា​ភិ​ិ​បាល​រួបរួម​ជាតិ​កម្ពុជា ដោយ មានការ​ប្រកាសថា​“​រដ្ឋាភិបាល​ត្រូវតែ​ជា​អង្គការ​របស់​បក្ស​សុទ្ធសាធជា​រដ្ឋ​របស់​យើង​ផ្ទាល់​”​។ ឈ្មោះ របស់​រដ្ឋមន្ដ្រី​ទាំងអស់​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ្ង​ទី​១៤ ខែមេសា ឆ្នាំ​១៩៧៦​។      

ទោះបីជា សមាសភាព​អាច​ត្រូវបាន​ផ្លាស់ប្ដូរ​ក្នុងអំឡុងពេល​កម្ពុជា​ប្រជាធិបតេយ្យ​ក៏ដោយ ជាគោលការណ៍​រដ្ឋា​ភិ បាល​ត្រូវរៀបចំឡើង​ក្នុង​បែបផែន​ដូចតទៅ​នេះ ៖

​    ​- ប៉ុល ពត ជា​នាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​ទូទៅ​លើ​ផ្នែក​យោធា និង​ផ្នែក​សេដ្ឋកិច្ច​
​    – អៀង សារី ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការបរទេស​
​    ​- សុន សេន ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​ការពារជាតិ​
​    ​- វន វ៉េ​ត ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​សេដ្ឋកិច្ច​
​    ​- នួន ជា ជា​ប្រធានសភា​តំណាង​ប្រជាជន​
​    ​– ហ៊ូ នឹម ជា​រដ្ឋមន្ដ្រីក្រសួង​ឃោសនាការ​
​    ​- យុន យ៉ា​ត ជា​រដ្ឋមន្ដ្រីក្រសួង​អប់រំ​
​    ​– តូច ភឿន ជា​រដ្ឋមន្ដ្រីក្រសួង​សាធារណការ ដឹកជញ្ជូន និង​ប្រៃសណីយ៍
​    ​- កុយ ធួន ជា​រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម​
​    ​- ចេង អន ជា​រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​
​    ​- អៀង ធី​រិ​ទ្ធ ជា​រដ្ឋមន្ដ្រី​ទទួលបន្ទុក​ការងារ​សង្គមកិច្ច​
​    ​- (​ឈ្មោះ​កោស​លុប​) ជា​រដ្ឋមន្ដ្រី​ទទួលបន្ទុក​សុខាភិបាល និង​
​    ​- ខៀវ  សំផន                                 ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​ដែល​ធ្លាប់​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជ​កម្ម​​ទាក់ទង​នឹង​ គណនេយ្យ និង​ការកំណត់​តម្លៃ​។​

​ខ​) រចនា​ស​ម្ព័​ន្ធ្ធ​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​

​    ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ការកំណត់​ទីតាំង​ត្រូវបាន​បែងចែក​ជា​ផ្នែក​តូចៗ​ទៅតាម​អង្គ ភាព​រដ្ឋបាល​ដែលមាន​ឋានានុក្រម​បន្ដ​គ្នា ហើយ​ទាក់ទង​ទៅនឹង​សង្វាក់​នៃ​ការបញ្ជា​តាមរយៈ​ខ្សែបណ្ដោយ ដែល​គ្រប់គ្រង​ដោយ​គណៈ​មជ្ឈិម​។ ភូមិភាគ​ធំៗ
​មួយចំនួន​គឺ​ស្ថិតនៅក្រោម​គណៈ​មជ្ឈិម​ដោយផ្ទាល់ ហើយ ភូមិភាគ​ទាំងនេះ​ត្រូវបាន​បែងចែក​ជា​តំបន់​តំបន់​បែង​ចែកជា​ស្រុក​មួយចំនួន ហើយ​ស្រុក​ត្រូវបាន​បែង ចែកជា​ឃុំ និង​សហករណ៍​។ គ្រប់​ភូមិភាគ តំបន់ ស្រុក និង​ឃុំ​ត្រូវបាន​គ្រប់គ្រង​ដោយ​“​គណៈ​” ហើយ គណៈ​នីមួយៗ​ត្រូវបាន​ដឹកនាំ​ដោយ​លេខា​។ ចាប់ពី​ខែមេសា ឆ្នាំ​១៩៧៥ ភូមិភាគ​ត្រូវបាន​បែង​ចែកជា ៦ ដូចជា ភូមិភាគ​ឧត្ដរ ភូមិភាគ​ពាយ័ព្យ  ភូមិភាគ​ឦសាន ភូមិភាគ​និរតី ភូមិភាគ​ប​ស្ចឹ​ម និង ភូមិភាគ​បូព៌ា​។ នៅ​ឆ្នាំ ១៩៧៧ ភូមិភាគ​ឧត្ដរ​ត្រូវបាន​ដាក់ឈ្មោះ​សារជាថ្មី​ថា​ជា​ភូមិភាគ​កណ្ដាល និង បាន​បង្កើតឱ្យមាន​ភូមិភាគ​ឧត្ដរ​ថ្មី​មួយទៀត​។ ក្រៅពី​បែងចែក​ភូមិភាគ​ទាំងនេះ បក្ស​កុម្មុយនីស្ដ​កម្ពុជា បាន​បង្កើត​តំបន់​ស្វយ័ត​ដែល​អាច​រាយការណ៍​ផ្ទាល់​ទៅ​ថ្នាក់មជ្ឈិម​ដោយ​មិនចាំបាច់​ឆ្លងកាត់​ការអនុញ្ញាត​ពី​ថ្នាក់ភូមិភាគ​ឡើយ​។ តំបន់​ស្វយ័ត​ទាំងអស់នោះ​រួមមាន តំបន់​ស្វយ័ត​១០៣(​ខេត្ដ​ព្រះវិហារ​) តំបន់ ស្វយ័ត​១០៥ (​ខេត្ដ​មណ្ឌលគិរី​) តំបន់​ស្វយ័ត​១០៦(​ខេត្ដ​សៀមរាប​)  តំបន់​ស្វយ័ត​៥០៥(​ខេត្ដ​ក្រចេះ​) និង​តំបន់​ស្វយ័ត​ទីក្រុង​កំពង់សោម​។ ទីក្រុង​ភ្នំពេញ​ត្រូវបាន​ចាត់ថ្នាក់​ជា​ទឹកដី​ផ្សេង​ពី​គេ​ដោយសារ​វា​មិន ស្ថិតនៅក្នុងរ​ចនាស​ម្ព័​ន្ធ្ធ​រដ្ឋបាល ថ្នាក់មូលដ្ឋាន​ជា​ផ្លូវការ ហើយ​ត្រូវ​រាយការណ៍​ផ្ទាល់​ទៅ​ថ្នាក់មជ្ឈិម​។​
​ចំពោះ​លេខា​ភូមិភាគ គឺ​ត្រូវបានតែងតាំង​ដោយ​គណៈ​មជ្ឈិម​។  លេខា​ភូមិភាគ និង​លេខា​តំបន់ ស្វយ័ត​ជា​អ្នក​អនុវត្ដ​តាម​ការសម្រេច​របស់​គ​ណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍​។ ចំពោះ​គោលនយោបាយ និង​សេចក្ដីណែនាំ​របស់​គណៈ​មជ្ឈិម​ត្រូវបាន​ផ្សព្វផ្សាយ​ទៅដល់​គ្រប់​លេខា​ភូមិភាគ និង​លេខា​តំបន់​ស្វយ័ត ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​បន្ដ​ទៅដល់​ថ្នាក់​តំបន់ និង​ស្រុក​។ ចំណែក​ការរាយការណ៍​ទាំងឡាយ
​ត្រូវធ្វើ​ចាប់ ពី​ថ្នាក់ឃុំ​ឡើង​រហូតដល់​គណៈ​ភូមិភាគ​។ ដូច​មានចែង​នៅក្នុង​លក្ខន្ដិកៈ​របស់​បក្ស​ក​ម្មុយ​នី​ស្ដ​កម្ពុជា រាល់ ភារកិច្ច និង​មុខងារ​របស់​គណៈ​ភូមិភាគ គឺ​ដឹកនាំ​អនុវត្ដ​ភារកិច្ច​ដោយយោង​តាម​គោល​ការ​របស់​បក្ស គឺ​ការចុះទៅ​ជាប់​ជាមួយ​ថ្នាក់​តំបន់ ស្រុក និង​ឃុំ​។ ក្នុងការ​អនុវត្ដ​ការងារ​ទាំងនេះ គណៈ​ភូមិភាគ​ត្រូវ បានផ្ដល់​អំណាច​ឱ្យ​កំណត់​ការងារ​ថ្មីៗ​តាម​មាគ៌ា​នយោបាយ​របស់​បក្ស មានន័យថា​ភូមិភាគ​ទាំងឡាយ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ស្ថានភាព​សន្ដិសុខ​ផ្ទៃក្នុង​ដែល​ស្ថិតនៅក្នុង​ដែនដី​របស់ខ្លួន​។ សិទ្ធិអំណាច​មួយ ទៀត​របស់​គណៈ​ភូមិភាគ គឺ​ការជ្រើសរើស​សមាជិក​ថ្មី​សម្រាប់​ការដឹកនាំ​ថ្នាក់​ភូមិភាគ ដោយមាន​ការ យល់ព្រម​ពី​គណៈ​មជ្ឈិម​។  ក្នុង​លក្ខន្ដិកៈ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​កំណត់ថា គណៈ​តំបន់ គណៈ​ស្រុក និង​គណៈ​ឃុំ គឺ​តម្រូវឱ្យ​អនុវត្ដ​សេចក្ដីណែនាំ ដែល​បក្ស​បានដាក់ និង​ធ្វើ​សេចក្ដីរាយការណ៍​ត្រលប់​ទៅ រដ្ឋបាល​ថ្នាក់លើ​វិញ​។ ក្រៅពីនោះ លេខា​ភូមិភាគ​តែងតែ​ចូលរួម​ប្រ​ជុំំ​ប្រចាំឆ្នាំ​ជាមួយ
​គណៈ​មជ្ឈិម របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ពេលខ្លះ​ថ្នាក់មជ្ឈិម​បាន​ប្រជុំ​ជាមួយ សមាជិក​ភូមិភាគតំបន់ និង​ស្រុក ហើយ​គណៈ​តំបន់​នានា​នឹងត្រូវ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​លេខា​ស្រុក និង​ឃុំ​ដើម្បី​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​នោះ​បន្ដទៀត​ដល់​អង្គភាពរ​បស់​ខ្លួន​។​

២) ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​

​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គណៈអចិន្ដ្រៃយ៍​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា គឺជា​ក្បាលម៉ាស៊ីន នៃ​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​របស់​បក្ស​ទូទាំងប្រទេស និង​ជា​ចំណុច​ប្រមូលផ្ដុំ​ប្រព័ន្ធ​ព័ត៌មាន​ជាប់លាប់​រវាង ផ្នែក​នីមួយៗ​នៃ​ឋានានុក្រម​រដ្ឋបាល​។ ទាក់ទង​នឹង​ចំណុច​នេះ ក្រឡាបញ្ជី​បាន​បន​*​ការអាន​ដីកា​ដំណោះ ស្រាយ​ចាប់ពី​កថាខណ្ឌ​៧២ រហូតដល់​កថាខណ្ឌ​១១២ ដែល​នៅ​ក្នុងនោះ​មាន​រៀបរាប់​អំពី​បណ្តាញទំនាក់
​ទំនង និង​មធ្យោបាយ​នៃ​ការធ្វើទំនាក់ទំនង​។​

​ក​) បណ្ដាញ​ទំនាក់ទំនង​ការងារ 

​បណ្ដាញ​ទំនាក់ទំនង​ការងារ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​រៀបចំ​យ៉ាង​ម៉ត់ចត់​នៅ ថ្នាក់មជ្ឈិម​(​រវាង​ក្រសួង​នានា​និង​មន្ទីរ​នានា​ដែល​នៅ​ជុំវិញ​មជ្ឈិម ក្នុងចំណោម​កងទ័ពរ​បស់​មជ្ឈិម និង​នៅ ក្នុង​មន្ទីរ​សន្ដិសុខ​របស់​ម​ជ្ឈិ​ម​) រវាង​មជ្ឈិម​និង​ភូមិភាគ ភូមិភាគ​ទៅ​តំបន់ និង​ស្រុក​ទំនាក់ទំនង​ក្រៅប្រទេស និង​តាមរយៈ​កិច្ចប្រជុំ​នៅ​មជ្ឈិម​ដើម្បី​សិក្សា​រៀនសូត្រ​។​

​ក​.១) បណ្ដាញ​ទំនាក់ទំនង​រវាង​មជ្ឈិម និង​ភូមិភាគ 

​ភូមិភាគ និង​តំបន់​ស្វយ័ត​បាន​រាយការណ៍​ទៅ​គណៈអចិន្ដ្រៃយ៍​អំពី​ស្ថានភាព​កសិកម្ម​ដូចជា ការធ្វើ ស្រែ ប្រព័ន្ធធារាសាស្ដ្រ ជីវភាព​ប្រជាជន ស្ថានភាព​របស់​ខ្មាំង និង​ស្ថានភាព​យោធា​។ មាន​សារ​ទូរ លេខ​មួយចំនួន​បាន​រាយការណ៍​ពី ការ​រត់ចោលជួរ​និង​ការមិន​គោរព​វិន័យ​របស់​កងទ័ព ជម្លោះ​ជាមួយ វៀតណាម (​ដោយមាន​ការបញ្ជាក់​ពី​ចំនួន​ខ្មាំង ដែល​ត្រូវបាន​សម្លាប់ និង​សម្ភារៈ​ដែល​រឹបអូស​បាន​) អំពី​ស្ថាន ភាព និង​ការសួរចម្លើយ​គិញ​វៀតណាម (​ដោយបាន​បញ្ជាក់​ពី​ការប្រើប្រាស់​ទារុណកម្ម​) អំពី​បញ្ហា​សន្ដិសុខ​ផ្ទៃក្នុង (​ដោយបាន​បញ្ជាក់​ពី​បុគ្គល​ដែល​ត្រូវបាន​សង្ស័យ ឬ​ជន​ក្បត់​) និង​បាន​រាយ ការណ៍​ប្រាប់​មន្ទីរ​៨៧០ អំពី​ផែន​ការណ៍​ប្រយុទ្ធ​និង ចលនា​របស់​ខ្មាំង​ជាដើម​។ លេខា​ភូមិភាគ​ម្នាក់ៗ ត្រូវមាន​តារាង​ពេលវេលា​សម្រាប់​ទំនាក់ទំនង​ការងារ​ដែល​កំណត់ដោយ​មជ្ឈិម ដែល​តារាង​នេះ​បញ្ជាក់​ពី ពេលវេលា​សម្រាប់​ទាក់ទង​ជាមួយ​មជ្ឈិម​។ សារ​ទូរលេខ​ជាច្រើន​ត្រូវបាន​ផ្ញើ​ចេញពី​ភូមិភាគ​ចំនួន​មួយ ឬ​ពីរដង
​ក្នុង​មួយ​ថ្ងៃ​នៅពេល ព្រឹក និង​ពេល​ល្ងាច ហើយ​ក្នុង​កាលៈទេសៈ​ពិសេស​សារ​ទូរលេខ​អាច​ត្រូវ បាន​ផ្ញើ​នៅ​ម៉ោង​ណា​ក៏បាន​។ អ្នក​ប្រតិ​ប​ត្ដិ​ការ​សារ​ទូរលេខ​ម្នាក់​ក្នុងចំណោម​អ្នក​ប្រតិ​ប​ត្ដិ​សារ​ទូរលេខ​ជា ច្រើន​នៅ​ភូមិភាគ​កណ្ដាល បាន​បញ្ជាក់ថា គាត់​បានទទួល​សារ​ទូរលេខ​ពី​មជ្ឈិម​(​មន្ទីរ​៨៧០) ប្រហែល បួន​ទៅ​ប្រាំ​សារ​ក្នុង​មួយ​ថ្ងៃ្ង​្ង​។ ក្នុង​កំឡុង​ឆ្នាំ​១៩៧៨ ទំនាក់ទំនង​រវាង​មជ្ឈិម និង​ភូមិភាគមានការ​កើន ឡើង ដោយសារ​មានការ​រីកចម្រើន​ផ្នែក​បច្ចេកទេស​។ សាក្សី​ជាច្រើន​បាន​បង្ហាញថា “​មាន​គោលការណ៍ ដ៏​តឹងរឹង​មួយ គឺហាម​មិន​ឱ្យមាន​ទំនាក់ទំនង​ដោយផ្ទាល់​រវាង​ភូមិភាគ និង​ភូមិភាគ​ឡើយ ពោលគឺ​រាល់ ទំនាក់ទំនង​រវាង​ភូមិភាគ និង​ភូមិភាគ​ត្រូវឆ្លងកាត់​តាមរយៈ​មជ្ឈិម​…”​។​

​ក​.២) បណ្ដាញ​ទំនាក់ទំនង​រវាង​ភូមិភាគ​ទៅ តំបន់ និង​ស្រុក​

​តំបន់​នីមួយៗ​មាន​អង្គភាព​សារ​ទូរលេខ​ផ្ទាល់ខ្លួន ប៉ុន្ដែ​រាល់​ការបញ្ជូនសារ​ទូរលេខ​របស់​តំបន់​ត្រូវ ឆ្លងកាត់​តាមរយៈ​ភូមិភាគ​។ មានតែ​តំបន់​ស្វយ័ត​ប៉ុណ្ណោះ​ដែល​អាចទាក់ទង​ដោយផ្ទាល់​ជាមួយ​មជ្ឈិម​។ សាក្សី​ម្នាក់​ដែល​ធ្វើការ​ជា​អ្នក​ប្រតិ​ប​ត្ដិ​ការ​សារ​ទូរលេខ​នៅក្នុង​តំបន់​ស្វយ័ត​១០៥​បញ្ជាក់ថា មន្ទីរ​ស្រុក ភាគច្រើន​បាន​រាយការណ៍​ពី​គម្រោង​សាងសង់​ទំនប់ និង​ប្រឡាយទឹក សុខភាព​របស់ប្រជាជន ការត្រួត ពិនិត្យ​កងកម្លាំង​សមាសភាព​ល្អ​និង​មិនល្អ សមាសភាព​ក្បត់ ឬ​សន្ដិ​សម្ព័ន្ធ​ជាដើម​។ បន្ទាប់ពី​ទទួលបាន របាយការណ៍​ទាំងនេះ លេខា​តំបន់​បានរៀបចំ និង​ផ្ញើ​របាយការណ៍​ទាំងនេះ​ទៅ​មជ្ឈិម​ជាប្រចាំ​។​
​ក្រៅពី​អង្គភាព​សារ​ទូរលេខ នីរសារ​ជាច្រើន​ក៏​ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​នៅក្នុង​ទំនាក់​ទង ការងារ រវាង​តំបន់ និង​ស្រុក​ដែរ​។ ដូច​បានចង្អុលបង្ហាញ​ដោយ​ប្រភព​អាមេរិកកាំង (​របាយការណ៍ stonybeach) បាន​បញ្ជាក់ថា “​ស្រុក​នីមួយៗ និង​តំបន់​នៅក្នុងភូមិភាគ​បូព៌ា មាន​បណ្ដាញ​នីរសារ មួយ​។ បណ្ដាញ​នេះ​ធ្វើ តាម​រចនាសម្ព័ន្ធ​ដ៏​តឹងរឹង​មួយ ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ខ្សែសង្វាក់​បញ្ជារ​របស់​ភូមិ ភាគ​។ ឧទាហរណ៍ ទោះបី​មាន អង្គភាព​នីសារ​ថ្នាក់ស្រុក​ដែលមាន​ទីតាំងនៅ​ជិត​អង្គភាព​ភូមិភាគ​ក៏ដោយ ក៏​អង្គភាព​ថ្នាក់ស្រុក ដំបូងត្រូវ​ផ្ញើ​សារ​ទៅ​បញ្ជាការ​កណ្ដារ​បស់​ពួកគេ រួច​ទើប​ផ្ញើ​ទៅ​មន្ទីរ​នីរសារ​ភូមិ ភាគ​។ បន្ទាប់មក​សារបាន​ចូលដល់ បណ្ដាញ​ភូមិភាគ​។ នីរសារ​បញ្ជូន​សារសំខាន់ៗ​ទាក់ទង​ការងារ សន្ដិសុខ ការងារ​បក្ស ការងារ​យោធា ព្រមទាំង​ធ្វើ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ឱ្យ​បុគ្គល ដែល​នៅតាម​ទីតាំង នីមួយៗ​”​។​

ក​.៣) បណ្ដាញ​ទំនាក់ទំនង​ក្រៅប្រទេស​

​របប​កម្ពុជា​ប្រជាធិបតេយ្យ​មាន​មធ្យោបាយ​បច្ចេកទេស ដើម្បី​ទំនាក់ទំនង​ជាមួយ​ប្រទេសក្រៅ ហើយ​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនីស្ដ​កម្ពុជា បាន​បញ្ជូន​សារ​ទូរលេខ​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ភាគច្រើន គឺជា​រដ្ឋ​សង្គមនិយម​ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ផ្ដល់យោបល់ និង​អបអរ​សារ​ទរ​ចំពោះ ព្រឹ​ត្ដ​ការណ៍​នានា ឬ​ដើម្បី​ពន្យល់ថា​អ្វីៗ​ប្រព្រឹត្ដទៅបាន​ល្អប្រសើរ​។
​ព័ត៌មាន​ក្រៅប្រទេស ត្រូវបាន​បក្ស​កុម្មុយនីស្ដ​ផ្សព្វផ្សាយ​តាមរយៈ​ស្ថានទូត​នៅ​ទីក្រុង​ប៉េកាំង ហើយ​ក្រសួង​ឃោសនាការ​ត្រូវបាន​ណែ​នាំឱ្យ​ផ្ដល់ព័ត៌មាន​ដល់​មេដឹកនាំ​ជាន់ខ្ពស់​ជាប្រចាំ​ថ្ងៃ្ង​្ង ដោយ​សង្ខេប អំពី​អ្វីដែល​កើតមាន​នៅក្នុង​ពិភពលោក​។​

​ក​.៤) ទំនាក់ទំនង​ការងារ​តាមរយៈ​កិច្ចប្រជុំ​សិក្សា​រៀនសូត្រ​នៅ​គណៈ​មជ្ឈិម

​សាក្សី​ជាច្រើន​បាន​លើកឡើងថា កម្មាភិបាល​មកពី​គណៈ​ភូមិភាគ គណៈ​តំបន់ រួមទាំង​កងទ័ព ត្រូវបាន នួន ជា​, ប៉ុល ពត ឬ​មន្ទីរ​៨៧០ កោះហៅ​មក​ចូលរួម​កិច្ចប្រជុំ​សិក្សា​រៀនសូត្រ នៅ​ទីក្រុង ភ្នំពេញ ឬ​នៅ​មជ្ឈិម​។ មជ្ឈិម​ត្រូវធ្វើ​ការប្រជុំ​ប្រចាំខែ​នៅ​មន្ទី​ក​-១​ដែល​ការប្រជុំ​នេះ​មានការ​ចូលរួម ដោយ​កម្មាភិបាល​មកពី​គណៈ​ស្រុក គណៈ​តំបន់ និង​គណៈ​ភូមិភាគ​។ ជារឿយៗ កិច្ចប្រជុំ​នេះ​ត្រូវបាន ដឹកនាំ​ដោយ ប៉ុល ពត និង សុន សេន និង​ចូលរួម​ដោយ​កម្មាភិបាលជាន់ខ្ពស់​របស់​បក្ស និង​មេបញ្ជាការ នានា​ពាក់ព័ន្ធ​នឹង​ផ្នែកយោធា​។
​ខ​) មធ្យោបាយ​នៃ​ទំនាក់ទំនង​ការងារ​

​តាមរយៈ​ភស្ដុតាង​មួយចំនួន និង​ការពិនិត្យ​របាយការណ៍​ដែល​ធ្វើឡើង​ដោយ​កម្មាភិបាល​ថ្នាក់ ក្រោម​ទៅ​ថ្នាក់់លើ សេចក្ដីណែនាំ​ពី​ថ្នាក់លើ​ទៅ​ថ្នាក់ក្រោម​បង្គាប់ និង​ការស្នើសុំ​ផ្ដល់ព័ត៌មាន​ផ្សេងៗ​បាន បង្ហាញថា ទំនាក់​ទំនងជា​ចម្បង​រវាង​មន្ទីរ​និង​មន្ទីរ ឬ​រវាង​បុគ្គល​និង​បុគ្គល ត្រូវបាន​ធ្វើឡើង​តាមរយៈ សំបុត្រ សារ​ទូរលេខ និង​និ​រ​សារ​។ ទំនាក់ទំនង​ការងារ​ជា​ផ្លូវការ​ក៏ត្រូវ​បានធ្វើ​ឡើង​តាមរយៈ​ការប្រជុំ នានា​ដែល​រៀបចំឡើង​នៅតាម​ថ្នាក់រដ្ឋបាល​នីមួយៗ និង​តាមរយៈ​ការប្រមូលផ្ដុំ​ប្រជុំគ្នា​ដ៏​ធំ​នៅ​ទីក្រុង ភ្នំពេញ​។ បន្ថែម​លើ​នេះ ទៅទៀត​បក្ស​កុម្មុយនីស្ដ​កម្ពុជា​បាន​ផ្សព្វផ្សាយ​នូវ​សេចក្ដីណែនាំ​ផ្សេងៗ  និង​ឯកសារ​បណ្ដុះបណ្ដាល​មនោ​គម​ន៍វិជ្ជា​នយោបាយ​នៅ​ទូទាំងប្រទេស​។ ឯកសារ​ផ្សព្វផ្សាយ​បែបនេះ ត្រូវបាន​បញ្ជូន​ពី​ថ្នាក់មជ្ឈិម​ទៅ​កម្មាភិបាល​ថ្នាក់ក្រោម​ដែលជា​អ្នកផ្សព្វផ្សាយ​បន្ដទៅ​ប្រជាជន​នៅតាម ភូមិភាគ និង​តំបន់​នានា​។​

​ខ​.១) មធ្យោបាយ​ទំនាក់ទំនង​ការងារ​តាមរយៈ​សំបុត្រ និង​និ​រ​សារ​

​មេដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា ដូចជា ប៉ុល ពត​, នួន ជា​, ខៀវ សំផន និង អៀង សារី បាន​ប្រើប្រាស់​សំបុត្រ​មួយចំនួនជា​មធ្យោបាយ​ក្នុង​ការធ្វើទំនាក់ទំនង​ការងារ​។ សំបុត្រ​ត្រូវបាន​បញ្ជូន តាមរយៈ​និ​រ​សារ​ទៅឱ្យ​លេខា​ភូមិភាគ និង​តំបន់​នានា​។ និ​រ​សារ​ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​ដើម្បី​នាំ យក​សេចក្ដីរាយការណ៍ ឬ​សារ​ទូរលេខ​ពី​អង្គភាព​នាំសារ​ទៅកាន់​ក្រសួង​នានា ឬ​ត្រូវបាន​ប្រើ​សម្រាប់ ទាក់ទង​គ្នា​ពា​កក់​ព័ន្ធ​នឹង​ការចាប់ខ្លួន​ជនណាម្នាក់​។​

ខ​.២) មធ្យោបាយ​ទំនាក់ទំនង​ការងារ​តាមរយៈ​សារ​ទូរលេខ​

​គណៈអចិន្ដ្រៃយ៍​បានសម្រេច​អំពី​របៀប​ដំណើរការ​នៃ​អង្គភាព​សារ​ទូរលេខ​នៅ​ថ្ងៃ្ង​្ង​ទី​៩ ខែតុលា ឆ្នាំ ១៩៧៥​។ អង្គភាព​នេះ​ត្រូវបាន​បែងចែក​ជា​ពីរ​ផ្នែក គឺ​មួយផ្នែក​ទទួល​ខុសត្រូវ​ក្នុង​ការបញ្ជូនសារ និង​ទទួល​សារ និង​មួយផ្នែក​ទៀត​ទទួលខុសត្រូវ​ក្នុងការ​ដាក់​លេខ​សម្ងាត់ និង​បកប្រែ​ខ្លឹមសារ​សារ​ទូរ លេខ​។ សាក្សី​ជាច្រើន​បាន​បញ្ជាក់ថា​“​សារ​ទូរលេខ​ដែល​ផ្ញើ​ចេញពី​មជ្ឈិម ជាដំបូង​ត្រូវ​ផ្ញើមក​ផ្នែក​បក ប្រែ​សារ​ទូរលេខ ដែលមាន​ទីតាំងនៅ​មន្ទីរ​មជ្ឈិមបក្ស​ក​-១ ដើម្បី​បកប្រែ​ទៅជា​លេខ​កូដ​សម្ងាត់​។ បន្ទាប់ មក​សារ​ដែលមាន​លេខ​កូដ​សម្ងាត់​នេះ ត្រូវបាន​បញ្ជូនទៅ​ក្រុម​ប្រតិ​ប​ត្ដិ​ការ​នៅ​មន្ទីរ​ក​-១៨ ដែលជា​អ្នក ត្រូវបញ្ជូន​សារ​នោះ ជា​លេខ​កូដ​សម្ងាត់​ទៅ​អ្នកទទួលដែលជា​អ្នកបកប្រែ​ទៅជា​ខ្លឹមសារ​អត្ថបទ​ធម្មតា​។ សារ​ទូរលេខ ដែល​ផ្ញើ​ចូល​ពី​ភូមិភាគ​នានា ដំបូង​ត្រូវ​ចូលទៅ​ក​១៨​ដើម្បីឱ្យ​ក្រុម​អ្នក​វាយ​អត្ថបទ​បំប្លែង ជា​លាយលក្ខណ៍អក្សរ​។ បន្ទាប់ មក​សារ​ជា​លេខ​កូដ​សម្ងាត់​នោះ​ត្រូវបាន​បញ្ជូនទៅ​ក​-១​ដើម្បី​បកប្រែ សារ​ទូរលេខ ហើយ​ត្រូវ​បញ្ជូនទៅ​កម្មាភិបាល​បក្ស​ដែលជា​អ្នក​ត្រូវ​ទទួល​…”​។​

​ខ​.៣)​មធ្យោបាយ​ទំនាក់ទំនង​ការងារ​តាមរយៈ​ការបោះពុម្ពផ្សាយ​ឯកសារ​នយោបាយ

​ចំពោះ​មធ្យោបាយ​ក្នុងការ​អប់រំ​គោលនយោបាយ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា គឺ​តាមរយៈ​ការ បោះពុម្ពផ្សាយ​ទស្សនាវដ្ដី​ទង់​ប​ដិ​វត្ដ ទស្សនាវដ្ដី​យុវជន​យុវនារី​ប​ដិ​វត្ដ និង​តាមរយៈ​ការចាក់ផ្សាយ​តាម វិទ្យុ ឬ​បង្កើត​ខ្សែភាពយន្ដ និង​ការថតរូប​ជាដើម​។     ​    ​    

​    ​    ​ទស្សនាវដ្ដី​ទង់​ប​ដិ​វត្ដ ទស្សនាវដ្ដី​យុវជន និង​យុវនារី​ប​ដិ​វត្ដ គឺជា​ឧបករណ៍​ឃោ​នា​មួយ​ដែល ត្រូវបាន​ប្រើប្រាស់​ដើម្បី​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​នយោបាយ​របស់​បក្ស​មួយដង​ក្នុង​មួយខែ​។ មានតែ​បក្ខជន ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ទទួលបាន​ទស្សនាវដ្ដី​ទាំងនេះ
ហើយ​ទស្សនាវដ្ដី​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ដើម្បី បង្រៀន​ដល់​កម្មាភិបាល​ទាំង​ផ្នែក​នយោបាយ និង​យោធា​។ បន្ទាប់មក​កម្មាភិបាល​ទាំងនោះ​ត្រូវ ផ្សព្វផ្សាយ​គោល​នយោបាយ​បន្ដទៅ​អ្នក​នៅក្រោម​បង្គាប់​ខ្លួន​។ សាក្សី​មួយចំនួន​បាន​លើកឡើង​ថា “​គោលការណ៍​ដែលណែនាំ​នៅក្នុង​ទស្សនាវដ្ដី​ទាំងនោះ​ត្រូវបាន​បង្ហាញ​ពី​របៀប​ធ្វើការ​ដ៏​ម៉ត់ចត់ ហើយ ប្រសិនបើ​មនុស្ស​ណា​ម្នាក់​មិន​សម្រប​ខ្លួន​តាម​ខ្លឹមសារ​ទស្សនាវដ្ដី​ទេនោះ អ្នកនោះ​នឹងត្រូវ​ចាត់ទុកថា​ជា ខ្មាំង​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ​”​។

​បន្ទាប់ពី​លោក​ប្រធាន​អង្គជំនុំជម្រះ​បានប្រកាស​សម្រាក​នៅពេល​ព្រឹក​រយៈពេល​២០​នាទី លោក អាង ឧត្ដម មេធាវី​ការពារ​ក្ដី អៀង សារី បាន​ក្រោកឈរ​ដើម្បី​ស្នើ​សុំឱ្យ​កូនក្ដី​របស់ខ្លួន​ចូលរួម​សវនាការ ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​សោ​ទស្សន៍​នៅ​បន្ទប់​ខាងក្រោម ដោយសារ​បញ្ហា​សុខភាព​មិនអាច​ឱ្យ​ជន​ជាប់ ចោទ​រូបនេះ​ចូលរួម​សវនាកា​ដោយផ្ទាល់​បាន​។ ប៉ុន្ដែ​សំណើ​នេះ​ត្រូវបាន​លោក​ប្រធាន​អង្គជំនុំជម្រះ បដិសេធ ដោយ​លោក​បានផ្ដល់​ហេតុផល​ថា សវន​ការ​នាពេលនេះ​គឺ​ទាក់ទង​នឹង​ការចោទ​ប្រកាន់​ជន​ជាប់ ចោទ​នៅក្នុងសវនាការ​ដំណាក់កាល​ទី​២ ដូច្នេះ​វត្ដ​មាន​របស់​ជនជាប់​ចោទ​នៅក្នុង​សវនាការ គឺជា​រឿង សំខាន់ ដើម្បី​ធានាថា​ជនជាប់ចោទ​បាន​ស្ដាប់
​អង្គ​ហេតុដែល​បាន​ចោទប្រកាន់​មកលើ​ខ្លួន​។​
​បន្ទាប់ពី​បញ្ចប់​ការអាន​របស់​ក្រលាបញ្ជី​ទាក់​នឹង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​នៅក្នុង​របប​កម្ពុជា​ប្រជា  ធិបតេយ្យ លោក​ប្រធានអង្គជំនុំជម្រះ​បាន​បង្គាប់​ឱ្យ​ក្រឡាបញ្ជី​ម្នាក់ទៀត ឡើង​អាន​ដីកា​ដំណោះស្រាយ​បន​* ទាក់ទង​នឹង​តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​របប
​កម្ពុជា​ប្រជាធិបតេយ្យ​។

៣) តួនាទី​របស់​ជនជាប់ចោទ​នីមួយៗ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​
​ក​) តួនាទី និង​មុខងារ​របស់​ជនជាប់ចោទ នួន ជា​

​ទាក់ទង​តួនាទី​របស់​ជនជាប់ចោទ នួន ជា ក្រឡាបញ្ជី​បាន​ចាប់​ផេ​*​ី​ម​អាន​ពី​កថាខណ្ឌ​៨៦៩​រហូត ដល់​កថាខណ្ឌ​៨៩២ ដែល​នៅ​ក្នុងនោះ​រួមមាន តួនាទី​ជនជាប់ចោទ​ជា​សមាជិក​គណៈ​មជ្ឈិម និង​គណៈ អចិ​ន្រ្តៃយ៍ តួនាទី​នៅក្នុង​ផ្នែក​សន្តិសុខ និង​តួនាទីផ្សេងៗ​ទៀត​។​
​    ​ក​.១) តួនាទី និង​មុខងារ​ជា​សមាជិក​គណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍​
​    ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នួន ជា គឺជា​សមាជិក​របស់​គ​ណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍​។ ក្នុងនាម​ជា​សមាជិក​គណៈ​មជ្ឈិម នួន ជា មាន​តួនាទី​ជា​អនុ​លេខា​មជ្ឈិមបក្ស ចាប់តាំងពី​ឆ្នាំ​១៩៦០​រហូត ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ប៉ុន្ដែ​ការប្រកាស​ជា​សាធារណៈ​ពី​តួនាទី​របស់ នួន ជា ត្រូវបានធ្វើ ឡើង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​១៩៧៧​។ នួន ជា ត្រូវបាន​គេ​ស្គាល់​ថា​ជា​បងធំ​ទី​ពីរ​បន្ទាប់ពី ប៉ុល ពត ដែលមាន​សិទ្ធិ​ពិគ្រោះ និង​ចូលរួម​សម្រេច​លើ​បញ្ហា​ទាំងអស់​ជាមួយ ប៉ុល ពត​។  ឌុ​ច បាន​អះអាងថា នួន ជា  គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ​អនុវត្ដ​រាល់​សេចក្ដីសម្រេច​ដែល​ធ្វើឡើង​ដោយ ប៉ុល ពត​។​
​    ​យោង​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍​បាន​បញ្ជាក់ថា រាល់​ការប្រជុំ​ម្ដងៗ​តែង តែមាន​វត្ដ​មាន​របស់ នួន ជា ដែលជា​អ្នកផ្ដល់យោបល់ ធ្វើការ​ណែនាំ និង​ចេញ​បទបញ្ជា​ផ្សេងៗ​។ ក្រៅពីនេះ នួន ជា បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត
​របស់​បក្ស​ដែល​បានធ្វើ​ឡើងជា​ប្រចាំ​នៅ មន្ទីរ​ក​-១ និង​ក​-៣​។ កិច្ចប្រជុំ​ប្រចាំខែ​ត្រូវធ្វើឡើង​នៅ​មន្ទីរ​ក​-១​ជាមួយ​កម្មាភិបាល​មួយចំនួន​មកពី ភូមិភាគ តំបន់ និង​ស្រុក​។ បន្ថែម​លើ​នេះ នួន ជា មានការ​ប្រជុំ​ជាមួយ​កម្មាភិបាល​មកពី​តំបន់​ស្វយ័ត ដែរ​។
​    ​ក​.២) តួនាទី​នៅក្នុង​ផ្នែក​សន្ដិសុខ​

​    ​ស្របពេល​ជាមួយគ្នានេះដែរ ជនជាប់ចោទ នួន ជា មាន​តួនាទី​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ផ្នែក​សន្ដិ សុខ​របស់​បក្ស​កុម្មុយនីស្ដកម្ពុជា ដូចជា សមាជិក​គណៈកម្មាធិកា​រ​យោធា​នៃ​គណៈកម្មាធិការ​មជ្ឈិម សមាជិក​គណៈ​ចាត់តាំង​មជ្ឈិម និង​ទទួលខុសត្រូវ​លើ​ការងារ​បក្ស សង្គមកិច្ច វប្បធម៌ ឃោសនាការ និង​សិក្សាធិការ ជា​នាយករដ្ឋមន្ដ្រី​ស្ដីទី​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ជា​ប្រធានសភា​ប្រជាជន និង ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​។​
    ​តួនាទី​ជា​សមាជិក​គណៈកម្មាធិកា​រ​យោធា​នៃ​គណៈកម្មាធិការ​មជ្ឈិម​
​    ​តាម​ការបញ្ជាក់​របស់ អៀង សារី បាន​បង្ហាញថា នួន ជា គឺជា​សមាជិក​នៅក្នុង​គណៈ​ក​ម្មា​ធិ​ការ យោធា​។ ក្រៅពីនេះ វត្ដ​មាន​របស់ នួន ជា ត្រូវ​បានឃើញ​នៅពេល​ធ្វើ​សុន្ទរកថា​នៅក្នុង​ឱកាស​បុណ្យខួប លើក​ទី​៩​នៃ​កងទ័ព​ប​ដិ​វត្ដ​ន៍​កម្ពុជា​ក្នុងនាម
​គណៈកម្មាធិការ​យោធា​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​។ នួន ជា បាន​បញ្ជាក់ថា នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​អង្គភាព​យោធា​ដែលមាន​តួនាទី​ការពារជាតិ និង បោសសំអាត​ខ្មាំង​ស៊ី​រូង​ផ្ទៃក្នុង​។​
​តាមរយៈ​ការអះអាង​របស់​សាក្សី​មួយចំនួន​បានបង្ហាញ​ថា នួន ជា ទទួលខុសត្រូវ​លើ​កិច្ចការ សន្ដិសុខ ដោយ​ធ្វើ​ការណែនាំ​ជាប្រចាំ​ទាក់ទង​នឹង​ការងារ​សន្ដិសុខ និង​ធ្វើ​បទឧទ្ទេសនាម​នៅក្នុង​វគ្គរៀន សូត្រ​នយោបាយ​ដល់​សមាជិក​កងទ័ព​ប​ដិ​វត្ដ​ន៍​កម្ពុជា​។
លើសពីនេះទៅទៀត ឌុ​ច បាន​អះអាងថា គ្រប់ ការងារ​ទាំងអស់​ត្រូវ​តែ​ឆ្លងកាត់ នួន ជា ដែល​រួមទាំង​ការងារ​ក្នុង​វិស័យ​យោធា​ផង​។

តាមរយៈ​សាក្សី ម្នាក់​ដែល​ធ្លាប់​បំរើកា​រងារ​ជា​អ្នក​កាន់​ទូរស័ព្ទ​ឱ្យ សុន សេន បាន​អះអាងថា​ខ្លួន​មិនដែល​ឃើញ​មានការ ធ្វើ​ទំនាក់ទំនង​តាម​សារ​ទូរលេខ​រវាង សុន សេន និង នួន ជា ឡើយ​ដោយសារ​អ្នក​ទាំងពីរ​តែងតែ​ជួបគ្នា រាល់ថ្ងៃ​។  មុខងារ​មួយទៀត​របស់ នួន ជា ក្នុងឋានៈ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ដ្រយ៍ គឺ​ទាក់ទង នឹង​បញ្ហា​សន្ដិសុខ​អន្ដរជាតិ​ដូចជា ការចូលរួម​ក្នុងការ​ធ្វើ​សេចក្ដីសម្រេចទាក់ទង​នឹង​គោលនយោបាយ​យុទ្ធ សាស្ដ្រ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា និង​ស្ថានភាព​ជម្លោះព្រំដែន​ជាមួយ​វៀតណាម​។ ជនជាប់ចោទ​ក៏​ធ្លាប់ បាន​ចរចារ​ជាមួយ​អាជ្ញាធរ​វៀតណាម ព្រមទាំង​តាក់តែង “​សៀវភៅ​ខ្មៅ​” ដែល​និយាយ​អំពី​គោល នយោបាយ​ការបរទេស​វៀតណាម ហើយ នួន ជា មាន​សិទ្ធិអំណាច​ក្នុង​ការផ្ញើ​សេចក្ដីណែនាំ​ទាក់ទង​នឹង បញ្ហា​សន្ដិសុខ​អន្ដរជាតិ​ទៅ​ថ្នាក់ក្រោម​តាមរយៈ​សារ​ទូរលេខ និង​លិខិត​ផ្សេងៗ​ថែម​ទៀតផង​។​
  
  ​មន្ទីរ​សន្ដិសុខ​ស​-២១ និង​ការដ្ឋាន​ស​-២៤

​    ​យោង​លើ​កិច្ចសម្ភាសន៍​ជាច្រើន​ដែល​ធ្វើឡើង​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ នួន ជា បាន បដិសេធថា​ខ្លួន​ពិតជា​មិនបាន​ដឹងថា​មាន​មន្ទីរ​សន្ដិសុខ​ស​-២១​នៅមុន​ឆ្នាំ​១៩៧៩ ឡើយ ប៉ុន្ដែ​មាន ភស្ដុតាង​ជាច្រើន​ដែល​អាច​បញ្ជាក់បាន​ថា នួន ជា ជា​អ្នកទទួលបន្ទុក​គ្រប់គ្រង​លើ​មន្ទីរ​សន្ដិសុខ​ស​-២១ និង​ការដ្ឋាន ស​-២៤(​ព្រៃ​ស​)​របស់​មន្ទីរ​ស​-២១​។ ឌុ​ច បាន​អះអាងថា ក្នុងពេល​បំពេញការងារ​នៅ​មន្ទីរ ស​-២១ ទោះបីជា​ខ្លួន​មិនមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ នួន ជា ក៏ដោយ ក៏​ខ្លួន​អាច​យល់បាន​ថា នួន ជា
ទទួលខុសត្រូវ​លើ​មន្ទីរ ស​-២១​តាមរយៈ​ការធ្វើទំនាក់ទំនង​ជាមួយ សុន សេន “ …​សុន សេន មាន នួន ជា ជា​ថ្នាក់លើ ហើយ នួន ជា នៅក្រោម ប៉ុល ពត​”​។ ឌុ​ច បន្ថែមថា នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៧៧ សុន សេន បាន​ចាក​ចេញពី​ភ្នំពេញ​ទៅកាន់​សមរភូមិ​មុខ
ក្នុងពេល​មាន​ជម្លោះ​ជាមួយ​វៀតណាម​។ នៅ​ខណៈនោះ នួន ជា បាន​ហៅ ខ្លួន (​ឌុ​ច​) ទៅ​ការិយាល័យ​មួយ​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ហើយ​ចាប់តាំងពី ពេល​នោះមក​ខ្លួន​ធ្វើការ​រាយការណ៍​ទៅ នួន ជា ដែលជា​ថ្នាក់លើ​ផ្ទាល់​របស់ខ្លួន ហើយ​ខ្លួន
នៅតែ​រក្សា ទំនាក់ទំនង​ជាមួយ សុន សេន តាមរយៈ​ទូរស័ព្ទ​រាល់​សប្ដាហ៍ ឬ​រាល់​មួយខែ​ម្ដង​។​
​    ​សមាជិក​គណៈ​ចាត់តាំង​មជ្ឈិម និង​ការទទួលខុសត្រូវ​លើ​ការងារ​បក្ស សង្គមកិច្ច វប្បធម៌ ឃោសនាការ និង​សិក្សាធិការ​

​ឌុ​ច បាន​អះអាងថា នួន ជា ទទួលខុសត្រូវ​ខាង​គណៈ​ចាត់តាំង​មជ្ឈិមបក្ស និង​មានអំណាច តាមដាន និង​ត្រួតពិនិត្យ តែងតាំង​ចំពោះ​បុគ្គលិក​ថ្មី​នៅតាម​មន្ទីរ និង​ក្រសួង​នានា​រួមទាំង​ការតែងតាំង លេខា​តំបន់ ឬ​ភូមិភាគ​ទៀតផង​។ នៅក្នុង​កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​១៩៧៥ នួន ជា ត្រូវបានចាត់តាំង​ឱ្យទទួល​ខុសត្រូវ​ការងា​រប​ក្ស សង្គមកិច្ច វប្បធម៌ ឃោសនាការ និង​សិក្សាធិការ​។ ក្នុង​សេចក្ដីសម្រេច​នេះ ឌុ​ច ចាត់ទុកថា នួន ជា ត្រូវ​បានដាក់​ឱ្យទទួល​ខុសត្រូវ​លើ​ក្រសួង​ចំនួន​បួន គឺ​ក្រសួង ឃោសនាការ ក្រសួង​អប់រំ ក្រសួង​សង្គមកិច្ច និង​ក្រសួង​វប្បធម៌ ហើយ​មូលហេតុ​នៃ​ការ តែងតាំង​នេះ គឺ​ដោយសារ​រដ្ឋមន្ដ្រី​នៃ​ក្រសួងទាំង​បួន​មិនមែនជា​សមាជិក​ពេញសិទ្ធិ​របស់​គណៈ​មជ្ឈិម​។ តាមរយៈ​ការអះអាង​របស់​សាក្សី​ពីររូប​ដែល​ធ្លាប់​ធ្វើការ​នៅ​ក្រសួងពត៌មាន និង​ឃោសនាការ​បានបង្ហាញ ថា នួន ជា ធ្វើជា​រដ្ឋមន្ដ្រី​នៃ​ក្រសួង​នេះ​ចាប់ពី​ចុងឆ្នាំ​១៩៧៨ រហូតដល់​ពេលដែលរ​បប​កម្ពុជា​ប្រជា​ធិ​ប តេ​យ្យ​ដួលរលំ​។ តាមរយៈ​បទសម្ភាសន៍​មួយ នួន ជា បាន​ទទួលស្គាល់ថា មុន​ថ្ងៃ​១៧ មេសា ១៩៧៥ ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបោះពុម្ពផ្សាយ និង​សរសេរ​ទស្សនាវដ្ដី​ទង់​ប​ដិ​វត្ដ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា ។  ឌុ​ច បាន​អះអាង​បន្ថែមថា​“ នួន ជា ទទួលបន្ទុក
កិច្ចការ​ប្រចាំថ្ងៃ​នៅក្នុង​បក្ស​។ ខ្ញុំ​នៅចាំ​បាន​ថា ការងារ​នយោបាយ​រប​ស់ប​ក្ស គឺ​ផ្ដោតជាសំខាន់​លើ​ការរៀនសូត្រ​ប្រចាំឆ្នាំ​”​។ នៅ​ទីក្រុង​ភ្នំពេញ នួន ជា បាន​បង្រៀន​វគ្គ​នយោបាយ​ជាច្រើន​ដល់​មហាជន​ដោយបាន​បង្រៀន​មាគ៌ា ឬ​គោលនយោបាយ របស់​បក្ស​កុម្មុយនីស្ដកម្ពុជា​។ ការប្រជុំ​រៀនសូត្រ​នោះ​ធ្វើឡើង​នៅ​បុរី​កីឡា ដោយមាន​ការចូលរួម​ពី សំណាក់​កម្មាភិបាល​ដែល​មកពី​តាម​ភូមិភាគ តំបន់  គណៈ​ស្រុក ប្រធាន​សហករណ៍ គណៈ​ឃុំ​ផ្សេងៗ និង​សមាជិក​កងទ័ព​ប​ដិ​វត្ដ​កម្ពុជា​។​
​    ​នួន ជា ធ្លាប់បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​មួយ​ស្ដីអំពី​ការងារ​សង្គមកិច្ច និង​សុខាភិបាល​ដែល​ធ្វើ ឡើង នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៩៧៦ ដែល​នៅ​ក្នុងនោះ អៀង ធី​រិ​ទ្ធ និង​កម្មាភិបាល​នៅ​ក្រសួង សង្គមកិច្ច បាន​រាយការណ៍​លម្អិត​ទាក់ទង​នឹង​ការងារ​របស់​ក្រសួង ហើយ​ក្នុងពេល​នោះដែរ នួន ជា ក៏បានផ្ដល់​ជា​យោបល់​ខ្លះៗ​ដែរ​នៅក្នុង​កិច្ចប្រជុំ​នោះ​។​
​    ​តួនាទី​ជា​នាយករដ្ឋមន្ដ្រី​ស្ដីទី​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​

​    ​បន្ទាប់ពី​មានការ​ប្រកាស​ជា​ផ្លូវការ​ពី​ការ​សម្រាក​របស់ ប៉ុល ពត ដើម្បី​ព្យាបាល​សុខភាព នួន ជា ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយករដ្ឋមន្ដ្រី​ស្ដីទី​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​២៧ ខែ កញ្ញា ឆ្នាំ​១៩៧៦ ហើយ​ចាប់តាំងពី​ខែមករា​ដល់
​ខែកញ្ញា ឆ្នាំ​១៩៧៧ នួន ជា ត្រូវបាន​ប្រកាស​ជា ញឹកញាប់​ដោយសារ​ព័ត៌មាន​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ពី​តួនាទី​ជា​នាយករដ្ឋមន្ដ្រី​ស្ដីទី ជាពិសេស​នៅពេល​ធ្វើ សុន្ទរកថា​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៩​នៃ​កងទ័ព​ប​ដិ​វត្ដ​កម្ពុជា​នៅ​ថ្ងៃ​១៦ ខែមករា ឆ្នាំ​១៩៧៧​។​
   ​តួនាទី​ជា​ប្រធានសភា​តំណាង​ប្រជាជន និង​ប្រធាន​គណៈកម្មាធិកា​អចិន្ដ្រៃយ៍​នៃ​សភា តំណាង​ប្រជាជន​

​    ​ក្នុងអំឡុងពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំងមូល នួន ជា មាន​តួនាទី​ជា​ប្រធានសភា តំណាង​ប្រជាជន និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន ហើយ​ការ​ជ្រើស រើស​ឱ្យធ្វើជា​ប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍
​នៃ​សភា​តំណាង​ប្រជាជន បាន​ធ្វើឡើង​នៅក្នុង​សម័យ ប្រជុំ​សភាពេញអង្គ​លើក​ទី​១​នៅ​ថ្ងៃទី​១១-១៣ ខែមេសា ឆ្នាំ​១៩៧៦​។ នៅក្នុងឋានៈ​ទាំងពីរ​នេះ នួន ជា ត្រូវបាន​ស្គាល់​ជា​សាធារណៈ​ថា មាន​តួនាទី​ដឹកនាំ​គណៈប្រតិភូ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ទៅធ្វើ​ទស្សនៈ កិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន និង​កូរ៉េខាងជើង​ធ្វើការ​ទាក់ទង​ជាមួយ​មេដឹកនាំ​បរទេស​នានា​ព្រមទាំង ចេញ​សេចក្ដីសម្រេច​នានា​។​
​    ​ក​.៣) តួនាទី​ផ្សេងៗ​

​    ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជនជាប់ចោទ នួន ជា ក៏មាន​តួនាទី​ជា​លេខា​ភូមិភាគ​ក្នុង​មួយ រយៈពេល​ខ្លី​បន្ទាប់ពី​មានការ​ចាប់ខ្លួន​លេខា​ភូមិភាគ​មួយចំនួន​។ នួន ជា ធ្វើជា​លេខា​នៅ​ភូមិភាគ​ឦសាន ដែល​កាលពីមុន​គ្រប់គ្រង​ដោយ ឈ្មោះ ម៉ែន សាន ហៅ យ៉ា ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​១៩៧៦​។ ក្រៅពីនោះ​ទៀត នួន ជា ធ្វើជា​លេខា​នៅ​ភូមិភាគ​បូព៌ា គឺ​បន្ទាប់ពី​មានការ​ធ្វើ អត្ដ​ឃាត​របស់ សោ ភឹម នៅ​ខែមិថុនា ឆ្នាំ​១៩៧៨​។ ក្រៅពី​តួនាទី​ទាំងនេះ​ក្នុងនាម​ជា​សមាជិក​ពេញ សិទ្ធិ​នៃ​គណៈអចិន្ដ្រៃយ៍ ជនជាប់ចោទ នួន ជា ក៏មាន​ភារកិច្ច រួមចំណែក​ទទួលខុស​ត្រូវ​នៅ​មន្ទីរ​នយោបាយ ៨៧០ និង​មន្ទីរ​ស​-៧១​ដែរ​។

​ខ​) តួនាទី​របស់​ជនជាប់ចោទ អៀង សារី​

​    ​ទាក់ទង​នឹង​តួនាទី​របស់​ជនជាប់ចោទ អៀង សារី ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្រឡាបញ្ជី បាន​បន្ដ​អានដីកា​ដំណោះស្រាយ​ចាប់ពី​កថាខណ្ឌ​១០០២​ដល់​កថាខណ្ឌ​១០១៥ នៅក្នុង​នោះ អៀង សារី មាន​តួនាទី​ជា​សមាជិក​គណៈ​អចិ​ន្ដ្រៃ​របស់
​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ពេញ​មួយ​របប​គ្រប់គ្រង​នេះ​។ ក្នុងឋានៈ ជា​សមាជិក​របស់​គណៈ​អចិន្ដ្រៃយ៍ អៀង សារី បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​មួយចំនួន​របស់​គណៈ អចិន្ដ្រៃយ៍​។ កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍ ដែល​នៅ​សេសសល់​ពី​របប​កម្ពុជា​ប្រជា​ធិ​ប តេ​យ្យ គឺមាន​តែ​១៩​ប៉ុណ្ណោះ ដែល​នៅ​ក្នុងនោះ​មានកំណត់​ហេតុ​១០ ដែល​បញ្ជាក់ថា អៀង សារី បាន​ចូលរួម​ប្រជុំ  ប៉ុន្ដែ អៀង សារី អាច​ចូលរួម​ប្រជុំ​ច្រើនជាង​នេះ​ដោយ​យោងតាម​ការលើកឡើង​របស់ ខៀវ សំផន ដែលថា​គណៈអចិន្ដ្រៃយ៍​កោះ​ប្រជុំ​រវាង​ពី​៧​ទៅ​១០​ថ្ងៃ​ម្ដង ហើយ​កិច្ចប្រជុំ​កាន់តែ​ញឹកញាប់ នៅពេល​មាន​ភាព​ចំ​បាច់​។ កំណត់ហេតុ​ដែល​នៅ​សេសសល់​នោះបាន​បង្ហាញថា អៀង សារី ធ្លាប់ធ្វើ​បទ ឧទ្ទេសនាម​លើ​បញ្ហា​នានា​ដូចជា បញ្ហា​ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូន ការចូលរួម​សន្និសីទ ជាមួយ​បណ្ដា​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ នៅ​ទីក្រុង កូឡុំបូ ជំនួយ​បរទេស ជម្លោះ​ជាមួយ​ប្រទេស វៀតណាម ការអំពាវនាវ​ដល់​ប្រជាជន
​កម្ពុជា ដែល​នៅ​បរទេស​ឱ្យ​វិលត្រឡប់​មកវិញ និង​ទំនាក់ទំនង ការទូត​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អៀង សារី មាន​តួនាទី​ជា ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ច​ការបទេស និង​តួនាទី​ផ្សេងៗ​មួយចំនួនទៀត​។​

ខ​.១) តួនាទី​ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការបរទេស​

​    ​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​១៩៧៥ វិទ្យុ​នៅ​ភ្នំពេញ​បាន​ផ្សាយ​ថា អៀង សារី ត្រូវបាន តែងតាំង​ជា​ឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុក​កិច្ចការបរទេស​។ ការតែងតាំង​នេះ ត្រូវបាន​កត់ត្រា​ក្នុង កំណត់ហេតុ​នៃ​អង្គប្រជុំ​គណៈអចិន្ដ្រៃយ៍​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​
១៩៧៥​។ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ ១៩៧៦ គណៈ​មជ្ឈិមបក្ស​បាន​កត់ត្រា​ការតែងតាំង​នេះ​នៅក្នុង​ឯកសារ​មួយ​មាន​ចំណងជើង​ថា “​សេចក្ដី សម្រេច​របស់​គណៈ​មជ្ឈិម​អំពី​បញ្ហា​ផ្សេងៗ​មួយចំនួន​”​។ ការតែងតាំង​នេះ​ត្រូវបាន​គាំទ្រ​ដោយ​សភា តំណាង​ប្រជាជន​កម្ពុជា​នៅ​ខែ​បន្ទាប់​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ អៀង សារី បាន​លើកឡើងថា ខ្លួន​ទទួលយក​តួនាទី​ជា​ឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុក​កិច្ចការបរទេស​នៅក្នុង​កំឡុង​ខែមេសា ឆ្នាំ​១៩៧៦​។ ​ក្រសួងការបរទេស ដែលជា​ទូទៅ​ត្រូវបាន​ស្គាល់​ថា មាន​អក្សរ​សម្គាល់ “​ប​-១” ត្រូវបាន​បង្កើត ឡើង និង​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែធ្នូ
ឆ្នាំ​១៩៧៥​។ សាក្សី​ម្នាក់​បាន​អះអាងថា ប​-១ មាន​មនុស្ស​ធ្វើ ការ​ជាង​មួយ​ពាន់​នាក់ ដែល​បុគ្គលិក​ទាំងនោះ​ត្រូវបាន​ជ្រើសរើស​ពី​ក្រុមមនុស្ស​ដែលមាន​សមាសភាព “​ស្អាតស្អំ​”​។ មន្ទីរ​៨៧០ ជា​អ្នកទទួលបន្ទុក​ជ្រើសរើស​បុគ្គលិក​ឱ្យ​ក្រសួង​នេះ​។ បុគ្គលិក​ទាំងនោះ ត្រូវបាន​ជ្រើសរើស​មក​ពី​ភូមិភាគ​ផ្សេងៗ​ដោយ​ផ្អែកលើ​វណ្ណៈ ឬ​សមត្ថភាព និង​មកពី​មូលដ្ឋាន​ប​ដិ​វត្ដ ចាស់ៗ​…​។ បុគ្គលិក​មួយចំនួនក៏ត្រូវ​បានជ្រើសរើស​ចេញពី​ក្រុម​បញ្ញវន្ដ​ដែល​ត្រឡប់​មកពី​បរទេស​ដែរ​។ បន្ថែម​លើ​នេះ​ទៅ ទៀត អៀង សារី បានជ្រើសរើស​កុមារកម្មាភិបាល​មួយចំនួន ដែល​មិន​បានទទួល ការសិក្សាអប់រំ ហើយ​មាន​អាយុ​ចាប់ពី​៨ ទៅ​១៥​ឆ្នាំ​។​
​    ​នៅក្នុង​សៀវភៅ​ទិ​នា​នុ​លេខ​ដែល​និយាយ​ពី​មន្ទីរ​ប​-១ មាន​ចំណងជើង “​សន្និបាត​សាខា​” ចុះ​ថ្ងៃ ទី​២២ ខែឧសភា ឆ្នាំ​១៩៧៦ បាន​លើកឡើងថា​“ អៀង សារី ជា​ប្រធាន​សាខា​បក្ស ហើយ​ចំពោះ ទិដ្ឋភាព​រដ្ឋបាល គាត់​ជា​គណៈ​ប្រធាន​ដឹកនាំ​ទូទៅ និង​ជា​ប្រធាន​ផ្នែក​នយោបាយ​…”​។ តាមរយៈ​អតីត កម្មាភិបាលជាន់ខ្ពស់​ម្នាក់​ដែល​ធ្វើការ​នៅ​មន្ទី​ប​-១ បាន​លើកឡើងថា “​អៀង សារី ជា​ប្រធាន​ផ្នែក នយោបាយ បាន​ដឹកនាំ​អង្គប្រជុំ​នានា​ក្នុង​កម្រិត​ក្រសួង ដឹកនាំ​អង្គប្រជុំ​បក្ស​នៅក្នុង​ក្រសួង​ដឹកនាំ​ការងារ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា និង​ផ្សាយ​ជា​ភាសា​អង់គ្លេស​នៃ​វិទ្យុ​កម្ពុជា​ប្រជាធិបតេយ្យ និង​ផ្ដល់​ការ ណែ​នាំទៅ​ថ្នាក់​ក្រោមបង្គាប់​អំពី​ការរៀបចំ​វគ្គ​រៀនសូត្រ​ដល់​បុគ្គលិក​ក្រសួង​..”​។ តាមរយៈ​អតីត កម្មាភិបាលជាន់ខ្ពស់​ម្នាក់​ទៀត​ដែល​ធ្វើការ​នៅ​មន្ទីរ ប​-១​ដែរ​បាន​លើកឡើងថា “​អៀង សារី គឺជា អ្នកដឹកនាំ​រួម​នៅ​ប​-១ ដែល​មានន័យថា គាត់​ក៏​ដឹកនាំ​សាខា​បក្ស​ក្នុង​ក្រសួង ទទួលខុសត្រូវ​កិច្ចការ​ផ្ទៃ ក្នុង​របស់​ក្រសួង ផ្សព្វផ្សាយ​បទបញ្ជា​ពី​ថ្នាក់លើ ជាពិសេស​ពី ប៉ុល ពត និង នួន ជា បាន​ជួបប្រជុំ ជាមួយ​បញ្ញវន្ដ​ដែលជា​បុគ្គលិក​ស្ទើរ​រៀងរាល់ថ្ងៃ គ្រប់គ្រង​មន្ទីរអប់រំ​កែប្រែ​ដែលជា​សាខា​របស់​ក្រសួង ដូចជា មន្ទីរ​នៅ​ច្រាំង​ចម្រេះ និង​ព្រែកប្រា​…”​។​
​    ​ក្នុងតួនាទី​ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ច​ការបទេស អៀង សារី បានធ្វើ​ដំណើ​ទៅ បរទេស​ជា ទៀងទាត់ ដោយបានទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស ចិន វៀតណាម គុយបា បារាំង សហរដ្ឋអាមេរិក និង ប្រទេស​មួយចំនួនទៀត ហើយ អៀង សារី
តែងតែ​ទទួល​គណៈប្រតិភូ​បរទេស រៀបចំ​ពិធីជប់លៀង ចូលរួម ប្រជុំពិភាក្សា​ពី​ទំនាក់ទំនង​អន្ដរជាតិ​និង​ពាណិជ្ជកម្ម​អន្ដរជាតិ ព្រមទាំង​អមដំណើរ​គណៈប្រតិភូ ទាំងនោះ​ទៅ​ទស្សនកិច្ច​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ខ​.២) តួនាទី​ផ្សេងៗ​ទៀត​

​    ​ក្រៅពី​តួនាទី​ដូច​បាន​រៀបរាប់​ខាងលើ ក្នុងឋានៈ​ជា​សមាជិក​ពេញសិទ្ធិ​នៃ​គណៈអចិន្ដ្រៃយ៍​របស់ បក្សកុម្មុយនិស្ដ​កម្ពុជា អៀង សារី បាន​ចូលរួម​ទទួលខុសត្រូវ​លើ​មន្ទីរ​នយោបាយ​៨៧០ និង​មន្ទីរ      ស​-៧១​។ ក្រៅពីនេះ អៀង សារី មាន​តួនាទី​ជា​អ្នកឧទ្ទេសនាម​មនុស្ស​ឱ្យចូល​បក្ស ដឹកនាំ​គណៈ កម្ម​ការ​កិច្ចការបរទេស​នៃ​គណៈ​មជ្ឈិម​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា  និង​ជា​សមាជិក​របស់​របស់​គណៈ ក​ម្មា​ធិ​ការ​នានា​ដែល​បង្កើតឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​នានា (​ដូចជា ធនាគារ ការទិញ​សម្ភារៈ និង​ឃ្លាំង រដ្ឋ​នៅ​ភ្នំពេញ​)​។ បន្ថែម​លើ​នេះ អៀង សារី អាចជា​អ្នក​ដែល​បាន​ចូលរួម​រៀបចំ​ទស្សនាវដ្ដី​ឃោស នា​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​។​

​គ​) តួនាទី​របស់​ជនជាប់ចោទ ខៀវ សំផន​

​    ​តាមរយៈ​បទ​ចោទ​ដែល​បាន​អាន​ដោយ​ក្រឡាបញ្ជី​នៅក្នុង​សវនាការ​ថ្ងៃនេះ ជនជាប់ចោទ ខៀវ សំផន មាន​តួនាទី និង​មុខងារ​ជាច្រើន​នៅក្នុង​អង្គភាព​មួយចំនួន​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ដូចជា​គណៈ មជ្ឈិម គណៈអចិន្ដ្រៃយ៍ ប្រធាន​គណៈ​ប្រធាន​រដ្ឋ អង្គភាព​ចំណុះ​មន្ទីរ​៨៧០ ក្រសួងពាណិជ្ជកម្ម និង​តួនាទី ផ្សេងៗ​មួយចំនួនទៀត​។​

​    ​គ​.១) តួនាទី​ជា​សមាជិក​គណៈ​មជ្ឈិម និង​ការចូលរួម​ក្នុង​ការងារ​គណៈអចិន្ដ្រៃយ៍​

​    ​ខៀវ សំផន ត្រូវបាន​បញ្ចូល​ជា​សមាជិក​ត្រៀម​នៃ​គណៈ​មជ្ឈិម​នៅ​ឆ្នាំ​១៩៧១ ហើយ​បានក្លាយ ជា​សមាជិក​ពេញសិទ្ធិ​ក្នុងឆ្នាំ​១៩៧៦​។ ក្នុងនាម​ជា​សមាជិក​ពេញសិទ្ធិ​របស់​គណៈ​មជ្ឈិម ខៀវ សំផន អាច “​ពិគ្រោះ ពិភាក្សា និង​រួម​មតិ​សម្រេច​”​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​។ ខៀវ សំផន ធ្លាប់បាន​ចូលរួម កិច្ចប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍​មួយចំនួន​។ ក្នុងចំណោម​កំណត់ហេតុ​របស់​គណៈអចិន្ដ្រៃយ៍​ដែល​នៅសល់ ទាំង​១៩ គឺ​មានតែ​កំណត់ហេតុ​១៥ ប៉ុណ្ណោះ​ដែលមាន​បញ្ជាក់​ពី​វត្ដ​មាន​របស់​អ្នកចូលរួម​ប្រជុំ ហើយ​ក្នុង
ចំណោម​កំណត់ហេតុ​១៥​នេះ គឺ​មានតែ​កំណត់ហេតុ​១៣ ប៉ុណ្ណោះ​ដែល​បញ្ជាក់ថា ខៀវ សំផន បាន​ចូល រួម​ប្រជុំ​។ ខៀវ សំផន បាន​ចូលរួម​ប្រជុំ​ជា​ញឹកញាប់​ជាមួយ ប៉ុល ពត​, នួន ជា​, អៀង សារី និង ប៉ង់ នៅ   មន្ទីរ​ក​-១ ដែល​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​កម្មាភិបាល​មកពី​ភូមិភាគ តំបន់ និង​ស្រុក​នានា ពាក់ព័ន្ធ នឹង​ការគ្រប់គ្រង​កម្មាភិបាល​ថ្នាក់ក្រោម​។​
​    ​គ​.២) តួនាទី​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​

​ខៀវ សំផន ត្រូវបានតែងតាំង​ជា​ប្រធាន​ប្រមុខរដ្ឋ​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩៧៦ ក្នុង សម័យប្រជុំ​ដំបូង​នៃ​សភា​តំណាង​ប្រជាជនកម្ពុជា​។ អង្គហេតុ​នៅក្នុង​ដីកា​ដំណោះស្រាយ​បានលើកឡើង ថា “​ការទទួលខុសត្រូវ​ច​ម្ប​ង​នានា​របស់ ខៀវ សំផន ក្នុង​តំណែង​នេះ​គឺ​ដើម្បី​ជួយ​លើកស្ទួយ​គោល នយោបាយ​ផ្សេងៗ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​លើ​ឆាក​អន្ដរជាតិ​។ គាត់​បាន​ផ្ញើ និង​ទទួល​លិខិត​ឆ្លើយ ឆ្លង និង​សារ​តាំងពី​បណ្ដា​មេដឹកនាំ និង​ឯកអគ្គរដ្ឋទូត​ផ្សេងៗ​លើ​ពិភពលោក​។ …​គាត់​ធ្លាប់បាន​ថ្លែង សុ​ន្ធ​រក​ថា​នៅ​ប្រទេស​នៅ​សន្និសីទកំពូល​លើក​ទី​៥​របស់​បណ្ដា​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ នៅ​ទីក្រុង​កូឡុំបូ ក្នុង​ឆ្នាំ​១៩៧៦​។ …​និង​បាន​អមដំណើរ​ប្រតិភូ​បរទេស​ធ្វើ​ទស្សនកិច្ច​នៅ​ជុំវិញ​ប្រទេស​កម្ពុជា ហើយ​បាន រាយការណ៍​ប្រាប់ គណៈប្រតិភូ​ទាំងនោះ​អំពី​ការ​ក៏​សាង​ប្រទេស​ឡើងវិញ​អំពី​សហករណ៍ និង​ប​ដិ​វត្ដ កសិកម្ម​ជាដើម​”​។ ក្នុងនាម​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ខៀវ សំផន បាន​ដឹកនាំ​សកម្មភាព​នានា​ដូចជា ប្រកាស
ឱ្យប្រើ​បទ​ប្ប​ញ្ញ​ត្ដិ ដែល​កំណត់​អំពី​ការ​ប្រ​ព្រឹ​ត្ដទៅ​របស់​សភា​តំណាង​ប្រជាជន​កម្ពុជា និង​គណៈ អចិន្ដ្រៃយ៍​នៃ​សភា​តំណាង​ប្រជាជនកម្ពុជា​។​

​    ​គ​.៣) តួនាទី​នៅ​អង្គភាព​ចំណុះ​មន្ទីរ​៨៧០
​    ​ចាប់ពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​១៩៧៥ រហូតដល់​ចុងបញ្ចប់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ  ខៀវ  សំផន គឺជា​កម្មាភិបាល​ដឹកនាំ​មួយ​រួម​នៃ​អង្គភាព​របស់​មជ្ឈិមបក្ស​កុម្មុយនីស្ដ​កម្ពុជា​ដែលមាន​ឈ្មោះ ជា​ផ្លូវការ​ថា “​មន្ទីរ​នយោបាយ​៨៧០”​។  ឌុ​ច បាន​អះអាងថា “​ខៀវ សំផន បាន​កាន់​តួនាទី​ជា​ប្រធាន មន្ទីរ​នយោបាយ​៨៧០ នៅ​ឆ្នាំ​១៩៧៦ នៅពេលដែល ឌឿ​ន ចាកចេញ​ទៅគ្រប់​គ្រងនៅ​ក្រសួង ពាណិជ្ជកម្ម​…”​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ខៀវ សំផន បាន​បញ្ជាក់ថា ខ្លួន​មិនដែល​ធ្លាប់​ធ្វើជា ប្រធាន​មន្ទីរនយោបាយ​៨៧០​ឡើយ​ដោយ​អះអាងថា ការងារ​របស់ខ្លួន​នៅក្នុង​មន្ទីរ​នេះ​គឺ​ផ្ដោតទៅលើ បញ្ហា​សេដ្ឋកិច្ច ការផ្គត់ផ្គង់ ស្បៀងអាហារនៅ​ទូទាំងប្រទេស​កម្ពុជា​…​។​

​    ​គ​.៤) តួនាទី​នៅ​ក្រសួងពាណិជ្ជកម្ម​

​    ​ខៀវ សំផន ត្រូវបានតែងតាំង​ឱ្យទទួល​ខុសត្រូវ​“​ពាណិជ្ជកម្ម​ខាង​បញ្ជី និង​តម្លៃ​”​ក្នុងកំឡុងពេល កិច្ចប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​១៩៧៥​។ ខៀវ សំផន បាន​អះអាង​ជា សាធារណៈ​ថា ការទទួលខុសត្រូវរ​បស់​គាត់​រួមមាន ធ្វើ​ការងារ​ជាមួយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅ ប្រទេស​សម្រាប់​ការនាំ ចេញ និង​នាំចូល​ទំនិញ អនុវត្ដ​សេចក្ដីសម្រេច​របស់​គណៈ​អចិន្ដ្រៃយ៍​ទាក់ទង នឹង​ការចែក​ស្បៀងអាហារ នៅ​ទូទាំងប្រទេស និង​រៀបចំ​តម្លៃ​ផលិតផល​ដែល​បានទទួល​ពី​សហករណ៍​។​

​គ​.៥) តួនាទី​ផ្សេងៗ​ទៀត​

​    ​ក្រៅពី​តួនាទី​ដូច​បាន​រៀបរាប់​ខាងលើ ខៀវ សំផន មាន​តួនាទី​មួយចំនួនទៀត​ដូចជា តួនាទី​ជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​រំដោះជាតិ និង​ប្រជាជន កម្ពុជា​។ ប៉ុ​នែ​* ឌុ​ច  បាន​លើកឡើងថា “​ខៀវ សំផន
គ្រាន់តែ​ជា​ប្រធាន​កិ​ត្ដិ​យស​របស់​គណៈកម្មាធិកា​រ យោធា ជា​រូបភាព​បង្ហាញ​សាកលលោក​ទេ រីឯ ប៉ុល ពត មានអំណាច​ពិតប្រាកដនៅក្នុង​វិស័យ យោធា​”​។  ក្រៅពីនេះ ខៀវ សំផន ក៏មាន​ភារកិច្ច​ពាក់ព័ន្ធ​កិច្ចការបរទេស អ្នកធ្វើ​មាតុភូមិ​និ​វត្ដ ទទួល បន្ទុក​ក្នុងការ​ថ្លែង​សុន្ទរកថា ក្នុងនាម​បក្ស​កុម្មុយនីស្ដ​កម្ពុជា និង​ការបង្រៀន​នយោបាយ​ជាដើម​។​-
(​ចងក្រង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

What Next?

Recent Articles