អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អេតចាយ​មួយ កណ្តាល​ក្រុង​កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង: អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​អេតចាយ​ដ៏​ធំ​មួយ ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង ៣ និង ២០ នាទី រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១២​។ ប៉ុន្តែ​ហេតុការណ៍​នេះ មិន​បណ្តាលអោយ​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​។

ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: បរិបូរណ៍
CEN

នៅក្នុង​ហេតុការណ៍​នេះ គេ​ង្កេ​ត​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ពីរ​គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង រួម​និង​កម្លាំង​ប៉ូលិស​រាប់សិប​នាក់ បាន​ចេញ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ភ្លាមៗ​ផងដែរ ទើប​ភ្លើង​រលត់ មិន​អាច​ឆេះ រាលដាល​ទៅ​ដល់​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ជុំវិញ​នោះ​។

​លោក លុយ ឌី​ណា ប្រធានការិយាល័យ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពង់ឆ្នាំង បានអោយដឹងថា ករណី​គ្រោះ​អគ្គីភ័យ​នេះ កើតឡើង គឺ​បណ្តាលមកពី​ម្ចាស់​ទីតាំង​អេតចាយ​នោះ គ្រីប​កំប៉ុង​ស្ព្រាយ ដែល​មាន​នៅ​សល់​ហ្គ្រា​ស មិន​បាន​ប្រុងប្រយ័ត្ន បណ្តាលអោយ​ផ្ទុះ ចេញ​ជា​អណ្តាតភ្លើង ឆាបឆេះ​សន្ធោសន្ធៅ​តែម្តង​។

​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង បាន​សំដែង​នូវ​ការព្រួយបារម្ភ និង​បាន​សំណូំមពរ​ដល់​អាជ្ញាធ​រ និង​សមត្ថកិច្ច អោយ​ជួយ​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ម្ចាស់​ឃ្លាំង​អេតចាយ​មួយ​នេះ​ផង ពីព្រោះ​កន្លង​ទៅ​តាម​ការសង្កេត​ឃើញ ការ​ទុកដាក់​របស់របរ​អេតចាយ មាន​ភាព​រញ៉េរញ៉ៃ ដែល​អាច​ងាយ​នឹង​បង្ក​អោយ​មាន​អគ្គិភ័យ​កើតឡើង​៕​

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អេតចាយ​មួយ កណ្តាល​ក្រុង​កំពង់ឆ្នាំង

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អេតចាយ​មួយ កណ្តាល​ក្រុង​កំពង់ឆ្នាំង

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អេតចាយ​មួយ កណ្តាល​ក្រុង​កំពង់ឆ្នាំង
អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អេតចាយ​មួយ កណ្តាល​ក្រុង​កំពង់ឆ្នាំង

What Next?

Recent Articles