៧ ទីតាំងក្រៅបន្ទប់ដេកសម្រាប់សិច

អត្រាភាគរយ ភាគច្រើន កិច្ចការសិច របស់គូស្នេហ៍ ច្រើនតែគេច មិនផុតពី លើគ្រែទេ មែនទេ ? ដែលប្រការនេះ វាអាចធ្វើឱ្យ គូស្នេហ៍ មួយចំនួន មានអាការ ធុញទ្រាន់ អាចដល់ថ្នាក់ ដេកបែរខ្នង ដាក់គ្នាក៏មាន ។ ដូច្នេះ ការផ្លាស់ប្តូរ ទីកន្លែង ប្រកប កិច្ចលើគ្រែ ក៏ជាវិធី មួយ ទៀតដែលអាច ជួយធ្វើឱ្យសិច មានភាព រស់រវើក ឡើងវិញ ។

Written by ភ្នំពេញដេលីញូវ
Monday, 12 November 2012

១ – នៅជាន់លើបង្អស់
សាកល្បង រកពេលវេលា សមរម្យ ណាមួយ ជាពិសេស ពេល ក្បាលព្រលប់ ឬ ពេលយប់ជ្រៅ ក៏បានដែល មិនមាន អ្នកយាម ឬ សន្តិសុខ ដើរល្បាត ។ បន្ទាប់មក ចាប់ផ្តើម ប្រគំភ្លេង ក្តៅសាច់ របស់អ្នក ទាំងពីរ ឬ បើមិនហ៊ានទេ អាចរកជំរំ សំពត់ មកបិទបាំង បន្ទាប់ មក ក៏អាច ចាប់ផ្តើម កិច្ចការតាម ទម្លាប់គូ ស្នេហ៍ក្នុងជំរំ សំពត់បាន តែម្តង ។

២ – ជណ្តើរគេចពីអគ្គិភ័យ
ជាកន្លែងដែល ផុតពីភ្នែក គេឯង មែនទេ ? ប៉ុន្តែ ទោះបីជា យ៉ាងណា ក៏គួរតែមាន ការប្រុងប្រយ័ត ក្នុងរឿង សំឡេងថ្ងូរ ពីព្រោះវា អាចធ្វើឱ្យ អ្នកដទៃឮ ហើយ រឿងមួយទៀត គឺរឿងប្រព័ន្ធ រក្សាសុវត្ថិភាព តាមអគារ ដូចជាកាមេរ៉ា សន្តិសុខ ជាដើម ។ បើមិនដូច្នេះទេ រូបភាព ក្បាច់គុន ក្តៅសាច់ របស់អ្នក អាចត្រូវ បានគេ ថតជាប់ក្នុង កាមេរ៉ា ពុំខានឡើយ ។

៣ – ចំណតរថយន្ត
ជាកន្លែងមួយទៀតដែលគេនិយម គួរតែជ្រើស រើសទីតាំងល្អផុតពីក្រសែភ្នែកគេឯង ដូចជាចំណត ជាន់លើ អាចជ្រើសរើសពេលព្រឹកព្រហាម ឬ យប់ ហើយគួរតែមានការប្រុងប្រយ័ត្នពួកជនអន្ធពាលផង ដែរ ។ មិនគប្បីជ្រើសរើសចំណតរថយន្ត ដែលមាន កាមេរ៉ានៅ តាមហាងលក់ទំនិញ ឬ អគារ ការិយា-ល័យផ្សេងៗ យ៉ាងណាៗត្រូវតែធ្វើការពិនិត្យមើលឱ្យ បានប្រាកដក្នុងចិត្ត មុននឹងចាប់ ផ្តើមសម្តែងឈុតឆាក ក្តៅសាច់ ។

៤ – បណ្ណាល័យ
ជាកន្លែងមួយដែលយើង ឧស្សាហ៍ឃើញញឹកញាប់ ក្នុងភាពយន្ត ក្តៅសាច់ របស់ពួកបស្ចិមប្រទេស ពីព្រោះវា ជាកន្លែងដែល គួរឱ្យរំភើបញាប់ញ័រតែម្តង ដោយសារតែវាស្ងាត់ល្អ ។ អ្នក និង គូស្នេហ៍ត្រូវ សម្តែងឈុតឆាកក្តៅសាច់ដោយបន្លឺសំឡេងថ្ងួចថ្ងូរឱ្យឮសូរតិចបំផុត ហើយក៏ត្រូវមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឱ្យបណ្ណារក្សចាប់ថ្នាក់បាន ។ គួរតែ មានការប្រុងប្រយ័ត្នថ្នាក់ដាក់សៀវភៅនៅក្នុង បណ្ណាល័យផង ដោយមិនត្រូវប្រើធ្វើជាកន្លែងទទួល ទម្ងន់ពេលដែលអ្នកកំពុងតែមានសិចជាមួយគ្នានោះ ឡើយ ពីព្រោះស្រួល មិនស្រួល វាអាចបាក់ដួលរលំ ហើយគួរតែឆែកមើលកាមេរ៉ាសន្តិសុខផង ។

៥ – លើតុក្នុងផ្ទះបាយ
គូស្នេហ៍មិនតិចទេដែលបានជ្រើសរើសផ្លាស់ ប្តូរបរិយាកាសពីបន្ទប់ដេក ទៅជាបន្ទប់ផ្ទះបាយ ពី ព្រោះវាបិទ ជិតល្អហើយផុតពី ក្រសែភ្នែកគេឯង ហើយ ថែមទាំងអាច ចាប់យកអាហារ និង ភេសជ្ជៈនៅក្នុង ទូទឹកកក មក ធ្វើជាល្បែង ក្តៅសាច់ បានស្រួល ទៀតផង ដូចជា បញ្ចុក ទំពាំងបាយជូរ ត្រជាក់ឱ្យ គូស្នេហ៍ដោយ មាត់ ឬ ចង់ភ្លក្សរសជាតិ ស្រាបៀរ លើកាយគូស្នេហ៍ ក៏ជា សិល្បៈ មួយទៀតដែរ ។

៦ – មាត់ឆ្នេរសមុទ្រ
ត្រូវតែជាឆ្នេរដែលផុតពីក្រសែភ្នែកគេឯងហើយ ជ្រើសរើសពេលវេលាឱ្យល្អផងដែរ ដើម្បីបង្កើតភាព រ៉ូមែនទិក ដូចជាពេលព្រះអាទិត្យហៀបអស្តង្គត ឬ ពេលយប់តែម្តង ត្រូវប្រាកដក្នុងចិត្តថាមិនមានមនុស្ស ដើរមកឃើញ ។ គួរតែមានការប្រុងប្រយ័ត្នពពួកសត្វ ល្អិតដែល មានតាមឆ្នេរខ្សាច់ ពីព្រោះវាអាចបំផ្លាញ បរិយាកាសឈុត ឆាកស្នេហាផ្អែមល្ហែមរបស់អ្នក ។

៧ – ក្នុងអាងហែលទឹក
សម្តែងឈុតឆាកក្តៅសាច់ក្នុងទឹកត្រជាក់ល្ហឹម ក៏ជាការរំញោចអារម្មណ៍ឱ្យរំភើបញាប់ញ័រមិនតិច ទេ ពីព្រោះ ទាំងអ្នក និង គូស្នេហ៍ត្រូវចម្លងស្នេហា និង ចញ្ចេញភាព ពុះកញ្ជ្រោល ដើម្បីឱបរឹតគ្នា ឱ្យមាន អារម្មណ៍កក់ ក្តៅ ។ ប្រសិនបើជា អាង ហែលទឹកទី សាធារណៈ តាម ខន់ដូ សណ្ឋាគារនានា បែបនេះត្រូវ ចេះរកពេល វេលា ដែលសមរម្យ និង មានលក្ខណៈ ផ្ទាល់ពិតៗ ។ បើមិនចង់ ប្រឈម អាច សាកល្បងរក ពេល វេលាទៅ វិស្សមកាល ជាមួយគូស្នេហ៍ ហើយកក់ បន្ទប់ស្នាក់នៅតាម កន្លែងកម្សាន្ត ដែលមាន អាងហែលទឹក ផ្ទាល់ខ្លួន នោះ ធានាថា គ្មានអ្នកណា មកបង្អាក់ ចង្វាក់របស់ អ្នកឡើយ ហើយថែមទាំង ទទួលបាន បរិយកាសល្អ ក្នុងការបញ្ចោញ ក្បាច់ប្រយុទ្ធ អស់ៗបាន តែម្តង ៕

What Next?

Recent Articles