តារាសម្តែង សាច់សខ្ចី ល្បីឈ្មោះ គឹម លីហ្សា បានស្ងប់ស្ងាត់ អំពីការ ចេញមុខ នៅក្នុង ការងារសិល្បៈ សម្រាប់ ចុងឆ្នាំ ២០១២ នេះ ដែលទស្សនិកជន ស្ទើរតែភ្លេចមុខ នាងទៅហើយ ប៉ុន្តែតារាសម្តែង ដែលប៉ិនប្រសប់ ធ្វើជា តួឆ្នាសឆ្នើម រូបនេះ និយាយថា នាងសង្ឃឹមថា នឹងមានសន្ទុះ ការងារសិល្បៈ មមាញ្ញឹក ឡើងវិញ បន្ទាប់ពី រដូវវស្សា បានបញ្ចប់ ជាពិសេសខែ វិច្ឆិកានេះ នាងថែមទាំង ថតភាពយន្ត ដែលទាក់ទង នឹងរឿង ខ្មោចទៀតផង ។
Written by ភ្នំពេញដេលីញូវ
Monday, 12 November 2012
អ្នកសម្តែងគឹម លីហ្សា ដែលស្ទើរតែ គ្រប់រឿង នាងសម្តែងតែ ជាតួកាច ឆ្នាសឆ្នើមនោះ គឺនៅក្នុង ចុងឆ្នាំ ២០១២ នេះទស្សនិកជន កម្របាន ឃើញ នាងចេញមុខ ឡើងច្រៀង ប្រគំតន្ត្រី នៅតាមកញ្ចក់ ទូរទស្សន៍ ណាស់ ហើយចំពោះ ការសម្តែងរឿង វិញក៏ពុំសូវ ជាមាន មុខច្រើនដែរ ដែលនាំឱ្យ ប្រជាប្រិយភាព របស់នាង ធ្លាក់ចុះបន្តិច ។
ជាទូទៅ មិនថាតែ អ្នកសម្តែង គឹម លីហ្សា ទេ អ្នកសិល្បៈ ស្ទើរតែ ទាំងអស់ ក៏ស្ងាត់ ការងារដូច គ្នាដែរ ព្រោះចាប់ តាំងពីចូល រដូវវស្សាមក សកម្មភាព ការងារសិល្បៈ ត្រូវបានរយាល មិនសូវមាន សកម្មភាព មមាញ្ញឹក នោះទេ ដោយហេតុផល ថាជា រដូវភ្លៀងធ្លាក់ មិន អាចថតកើត ។ ហេតុនេះ កញ្ញា គឹម លីហ្សា ក៏បានទទួល ស្គាល់ថា ការងារ សិល្បៈ របស់នាងក៏ ស្ងាត់ដែរ ប៉ុន្តែនាង សង្ឃឹមថា ក្រោយពីផុត រដូវវស្សាទៅ សកម្មភាព សិល្បៈ របស់នាង នឹងមានសន្ទុះ ឡើងវិញ ជាពិសេស ការប្រគំតន្ត្រី នៅតាមបណ្តា ខេត្តនានា ។
ក្រោយពីរដូវវស្សា ត្រូវបានបញ្ចប់ ភ្លាម អ្នកសម្តែង គឹម លីហ្សា ប្រាប់ឱ្យដឹង ថា នាងនឹង ចាប់ផ្តើម ថតភាពយន្ត មួយដែលជា រឿងទាក់ទង ទៅនឹងខ្មោច នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១២ នេះ ដោយនាង សម្តែងជាតួ កាចឆ្នាស ។
ទាក់ទងទៅនឹង ការសម្តែងជា តួកាចឆ្នាស កន្លងមក ទស្សនិកជន កម្របាន ឃើញអ្នកសម្តែង រូបនេះ ដើរជាតួ ស្លូតបូត ណាស់ គឺភាគច្រើន នាងដើរជាតួ កាចដែល សូម្បីតែ គឹម លីហ្សា ខ្លួនឯងក៏ និយាយដែរថា “ប្រហែលមកពី អ្នកដឹកនាំ រឿងគិតថា ខ្ញុំដើរតួ កាចឆ្នាស់ សមទេដឹង …!” ។
តាមរយៈនៃការសម្តែង រឿងថ្មីនេះ កញ្ញា គឹម លីហ្សា នឹងធ្វើឱ្យ ទស្សនិកជន ចាប់អារម្មណ៍ មកលើរូបនាង ឡើងវិញ សម្រាប់ដើមឆ្នាំ ២០១៣ បន្ទាប់ ពីរឿងដែល នាងសម្តែងនោះ ត្រូវបានដាក់ បញ្ចាំង ។ ក្រៅពី សម្តែង រឿងហើយ នោះ នាងក៏ជា អ្នកសម្តែង នៅក្នុងបទ ចម្រៀង ជាច្រើនបទ រួចមកហើយដែរ ដែលបច្ចុប្បន្ននេះ នាងកំពុងតែ ថតឱ្យផលិតកម្ម រស្មីហង្សមាស ជាច្រើនបទ និង ជាងនេះ ទៅទៀតនោះ នាងក៏មានមុខ នៅក្នុងឈុត ផ្សាយពាណិជ្ជកម្ម ជាច្រើន កន្លងមក ផងដែរ ។
ការងារសិល្បៈនៅក្នុងឆ្នាំ ២០១២ នេះគឺអ្នកសម្តែង គឹម លីហ្សា បានចេញទៅ សម្តែងនៅ អាមេរិក រយៈពេលជិត ពីរខែរ ជាមួយលោក យ៉ែម សំអូន, សុគន្ធ នីសា និង លោក ករុណា ពេជ្រ ហើយដើមឆ្នាំ ២០១៣ ខាងមុខនេះ នាងមានគម្រោង ចេញទៅ សម្តែងនៅ សហរដ្ឋអាមេរិក ម្តងទៀត ។
ស្រីស្អាត គឹម លីហ្សា ក៏ស្ថិតនៅក្នុង ចំណោម អ្នកសិល្បៈ ដែលធ្វើឱ្យ ខ្មែររស់នៅ ក្រៅប្រទេស ចូលចិត្ត មិនធម្មតា ដែរ ហើយមូលហេតុ ដែលអ្នក រស់នៅ សហរដ្ឋអាមេរិក ចូលចិត្តអ្នក សម្តែងរូបនេះ ឱ្យទៅច្រៀង ម្តងទៀតនោះ ត្រូវបាននាង ប្រាប់ឱ្យដឹងថា “ដោយសារ កាលពីលើកមុន ខ្ញុំច្រៀងមិនទាន់ បានគ្រប់រដ្ឋ ហេតុដូច្នេះហើយ បានជាទស្សនិកជន ដែល មិនទាន់ បានជួប គាត់ចង់ ជួបខ្ញុំ … ! ហើយទៅ លើកក្រោយនេះ អាចសម្តែងយូរ រហូតដល់ទៅ បីខែថែម ទៀតផង” ។
គេនៅចាំបានថា បន្ទាប់ពីសម្តែង រឿងភាគ លើកដំបូង ក្នុងរឿង “ទ្រុង មាសបក្សីស្នេហ៍” របស់ស្ថានីយ ទូរទស្សន៍បាយ័ន រួចមក គឹម លីហ្សា បានលេចមុខ ក្នុងនាមជាអ្នក សម្តែងជាបន្ត បន្ទាប់រហូត មកដល់ សព្វថ្ងៃនេះ ដែល ដំបូងឡើយនាង គ្រាន់តែជា អ្នកចម្រៀង មួយរូប តែប៉ុណ្ណោះ ។
ថ្វីបើក្នុងឆ្នាំ ២០១២ នេះសន្ទុះ ការងារសិល្បៈ របស់ គឹម លីហ្សា មិនសូវជា មមាញឹក ក៏ពិតមែន ប៉ុន្តែ កាលពីឆ្នាំ ២០១១ កន្លងមកនេះ គឺជាឆ្នាំ ដែលនាងធ្លាប់ បានអះអាងថា ការងារសិល្បៈ និង ចំណូល របស់នាងរីក ចម្រើន ខ្លាំងជាង ឆ្នាំណាៗ ទាំងអស់ ។
អ្វីដែលគេមើល ឃើញថា អ្នកសម្តែង គឹម លីហ្សា កាន់តែហ៊ឺហា នោះ ដោយនាងបាន ក្លាយជាម្ចាស់ ផ្ទះសំណាក់ ដែលមានយីហោ លីហ្សា ដែលជាឈ្មោះ របស់នាង ដែលការបើក ផ្ទះសំណាក់នោះ បានចំណាយប្រាក់ ជាច្រើន ម៉ឺនដុល្លារ ធ្វើឱ្យមានការ ស្ងើចសរសើរ ដល់រូបនាង និង អ្នកខ្លះ គិតថានាង ត្រូវប៉ាន់អ្វីមួយ ក្រោយពីនាង ត្រឡប់មកពី សម្តែងនៅ សហរដ្ឋអាមេរិក វិញ ។
បើនិយាយពីរឿង ស្នេហាវិញ កាលពីឆ្នាំ ២០១១ កន្លងមក កញ្ញា គឹម លីហ្សា និង នាង ឆៃលី ដាឡែន ធ្លាប់ ឈ្លោះប្រកែកគ្នា ដើម្បីដណ្តើម ប្រុសស្អាត អេឡិច ចាន់ត្រា ដែលកាលណោះ ហេតុការណ៍ បានកើតឡើង ដោយសារតែ គឹម លីហ្សា បានទៅកៀក កើយជាមួយ លោក អេឡិច ចាន់ត្រា ដែលធ្វើឱ្យ ឆៃលី ដាឡែន ក្តៅក្រហាយ ក្នុងចិត្ត ប៉ុន្តែក្រោយមក ត្រូវបាន គេដឹងថា អ្នកទាំងបី ឈ្លោះគ្នា មិនមែន តែដោយសារ ត្រីកោណស្នេហ៍នោះ ទេ ពួកគេគ្រាន់តែ ធ្វើឱ្យមានការ ចាប់អារម្មណ៍ ពីទស្សនិកជន តែប៉ុណ្ណោះ ហើយ ក្រោយមក ទៀត អេឡិច ចាន់ត្រា បានទៅ ចាប់ដៃគូ ជាមួយ អ្នកសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា ឯណោះទៅវិញ ៕
