លោក សម រង្ស៊ី រក​សំឡេង​ឆ្នោត​ពី​សហគមន៍​ខ្មែរ​អ៊ីស្លាម

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ចូលរួម​គាំទ្រ​ និង​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែកក្កដា​ឆ្នាំ ២០១៣ខាងមុខ។ ការអំពាវនាវ​នេះ​ បាន​ធ្វើឡើង​តាមរយៈ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​របស់ខ្លួន​ដែលជា​ជនជាតិខ្មែរ​អ៊ីស្លាម​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ។ តាមរយៈ Video Conference លោក​ សម រង្ស៊ី ​បាន​សន្យាថា ក្នុងករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​លោក​នឹង​ការពារ​អត្តសញ្ញាណ​របស់​ជនជាតិ​អ៊ីស្លាម​នៅ​កម្ពុជា​មិន​ឲ្យ​បាត់បង់​ទឹកដី​ដូច​ប្រទេស​ចម្ប៉ាកាលពី​អតីតកាល​ឡើយ។

ថ្ងៃ អាទិត្យ 23 ធ្នូ 2012
ដោយ ប៉ែន បូណា
RFI

ពិធី​សំណេះសំណាល​ជាមួយ​សមាជិកបក្ស​សង្គ្រោះជាតិ​ ជា​ជនជាតិខ្មែរ​អ៊ីស្លាម​ (© ចាន់ណា/rfi)

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

(02:24)

ការបាត់បង់​ទឹកដី​ប្រទេស​ចម្ប៉ាពី​អតីតកាល​ គឺជា​អ្វីដែល​លោក​ សម រង្ស៊ី បានលើកឡើង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ខ្មែរ​អ៊ីស្លាម។ លោក​បន្តថា ទឹក​នេះ​បាន​បាត់បង់​ដោយសារ​វៀតណាម​លេប​ត្របាក់​យក។ មេដឹកនាំ​បក្សប្រឆាំង​បាន​ចោទ​រដ្ឋាភិបាល​សព្វថ្ងៃ​ថា បាន​បើក ដៃ​ឲ្យ​ជនជាតិ​វៀតណាម​ឲ្យ​ចូលមក​លេប​ត្របាក់​ទឹកដី​ខ្មែរ​បន្តទៀត​តាមរយៈ​ការហូរចូល​នៃ​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ និង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន វៀតណាម​ជាដើម។

ថ្លែង​ពី​ប្រទេស​បារាំង​តាមរយៈ  Video Conference លោក​សម រង្ស៊ី​បាន​អះអាង​នៅ​ចំពោះមុខ​សមាជិក​របស់ខ្លួន​ដែលជា​ជនជាតិខ្មែរ​អ៊ីស្លាម​ថា ក្រោយ​ការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​និង​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ថ្មី។ លោក​សន្យា​រក្សា​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ខ្មែរអ៊ីស្លាម​ឲ្យ​បាន និង​ធានា​ឲ្យ​មាន​ការគោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត ផង។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​ទៅ​ក្រៅប្រទេស​បាន​ជំរុញ​ឲ្យ​សកម្មជន​ខ្មែរ​អ៊ីស្លាម​ទាំងអស់​ជួយ​បំផុស​ចលនា​ឲ្យ​មានការ​គាំទ្រ​បន្ថែមទៀត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។
 
ពិធី​សំណេះសំណាល​នេះ​បាន​ប្រព្រឹត្តទៅ ​កាលពី​រសៀល​ថ្ងៃទី២២ធ្នូ​ម្សិលមិញ ​នៅឯ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុងភ្នំពេញ ដោយមាន​ជនជាតិខ្មែរ​អ៊ីស្លាម​ជាច្រើន​ចូលរួម។ ពួកគេ​មកពី​ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត ពោធិ៍សាត់ កំពង់ឆ្នាំង និង​កំពង់ចាម  ដែល​សុទ្ធតែជា សមាជិក និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ មេដឹកនាំ​ខ្មែរ​អ៊ីស្លាម​នៅ​កម្ពុជា​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​នៅថ្ងៃនេះ ។ ប៉ុន្តែ លោក ឧស្មាន់ ហាសាន់ មេដឹកនាំ​អ៊ីស្លាម​ម្នាក់ និង​ជា​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ធ្លាប់មាន​ប្រសាសន៍ថា ខ្មែរ​អ៊ីស្លាម​បានទទួល​ការយកចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល ហើយ​ពួកគេ​កំពុង​ទទួលបាន​ផ្លែផ្កា​ពី​សន្តិភាព​នៅក្នុង​ប្រទេស។ ដូច្នេះ ពួកគេ​គាំទ្រ​គណបក្សកាន់អំណាច។
 
យ៉ាងណាក៏ដោយ ខ្មែរ​អ៊ីស្លាម​មួយចំនួន​ដែល​ចូលរួម​ស្តាប់​ការ​សំណេះសំណាល​របស់លោក​ស​ម រង្ស៊ី​កាលពី​ថ្ងៃ​ម្សិលមិញ​គឺជា​សមាជិក និង​សកម្មជន​របស់​បក្សប្រឆាំង។ លោក​សម រង្ស៊ី ទោះជា​ត្រូវ​តុលាការ​កម្ពុជា​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ជាង១០ឆ្នាំ​ក្នុង​ជម្លោះ​បញ្ហា​ព្រំដែន និង​បើទោះជា​ត្រូវបាន​គេ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ហើយក៏​ដោយ ក៏​នៅតែ​បន្ត​ស្វែងរក​សំឡេងគាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ ខ្មែរ​អ៊ីស្លាម​គឺជា​គោលដៅ​មួយ​សម្រាប់​ទាក់ទាញ​សន្លឹកឆ្នោត​ដែល​លោក​សម រង្ស៊ី​មិនបាន​មើលរំលង​ឡើយ៕

——————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

10 Responses to "លោក សម រង្ស៊ី រក​សំឡេង​ឆ្នោត​ពី​សហគមន៍​ខ្មែរ​អ៊ីស្លាម"

  1. ស្អីគេទៅប្រាំពីរ (៧) មករា?
    ១- ស្អីគេទៅប្រាំពីរ (៧) មករា?–ថ្ងៃយួនអូសស្វាឱ្យធ្វើអាយ៉ង
    ថ្ងៃយួនជោគជ័យសមតាមបំណង–បើកក-៥ផង ឱ្យប្រហារខ្មែរ!
    ២- ស្អីគេទៅ ៧មករា?–ថ្ងៃដែលហ្វូងស្វាជាខ្ញុំយួនហ្វេ
    យួនវាតែងច្បាប់ចាប់ដៃស៊ីញ៉េ–ដីបាត់ហូរហែ ព្រោះខ្មែរខ្ញុំយួន ។
    ៣- ស្អីគេទៅ ៧មករា–ថ្ងៃដែលហ្វួងស្វាចាប់ផ្តើមអួតខ្លួន
    ភ្លេចដួសជ័រត្រាច បេះច្រាច់ត្រកួន–កាត់ដីឱ្យយួន ខ្លួនឡើងបុណ្យខ្ពស់ ។
    ៤- ស្អីគេទៅ ៧មករា–ថ្ងៃដែលហ្វូងស្វា មិនចេះស្អីសោះ
    ឡើងកាន់អំណាចកោងកាចទុរយស–រលាយស្រុកអស់ ព្រោះលោភមិនឆ្អែត ។
    ៥- ស្អីគេទៅ ៧មករា–ថ្ងៃដែលបនស្វា សារធាតុប្រេត
    ថ្ងៃដែលឃ្លោកលិច អំបែងអណ្តែត–ថ្ងៃដែលពួកប្រេតជិះជាន់ជាតិខ្មែរ ។

  2. ស្អីគេទៅប្រាំពីរ (៧) មករា?
    ១- ស្អីគេទៅប្រាំពីរ (៧) មករា?–ថ្ងៃយួនអូសស្វាឱ្យធ្វើអាយ៉ង
    ថ្ងៃយួនជោគជ័យសមតាមបំណង–បើកក-៥ផង ឱ្យប្រហារខ្មែរ!
    ២- ស្អីគេទៅ ៧មករា?–ថ្ងៃដែលហ្វូងស្វាជាខ្ញុំយួនហ្វេ
    យួនវាតែងច្បាប់ចាប់ដៃស៊ីញ៉េ–ដីបាត់ហូរហែ ព្រោះខ្មែរខ្ញុំយួន ។
    ៣- ស្អីគេទៅ ៧មករា–ថ្ងៃដែលហ្វួងស្វាចាប់ផ្តើមអួតខ្លួន
    ភ្លេចដួសជ័រត្រាច បេះច្រាច់ត្រកួន–កាត់ដីឱ្យយួន ខ្លួនឡើងបុណ្យខ្ពស់ ។
    ៤- ស្អីគេទៅ ៧មករា–ថ្ងៃដែលហ្វូងស្វា មិនចេះស្អីសោះ
    ឡើងកាន់អំណាចកោងកាចទុរយស–រលាយស្រុកអស់ ព្រោះលោភមិនឆ្អែត ។
    ៥- ស្អីគេទៅ ៧មករា–ថ្ងៃដែលបនស្វា សារធាតុប្រេត
    ថ្ងៃដែលឃ្លោកលិច អំបែងអណ្តែត–ថ្ងៃដែលពួកប្រេតជិះជាន់ជាតិខ្មែរ ។

  3. កញ្ចាស់មិនមែនកញ្ជះយួន says:

    យួនយកដីចំប៉ា បងប្អូនអុីស្លាម មករស់នៅដីខ្មែរ ឥឡូវមេដឹកនាំខ្មែររៀបចំ

    អោយដីទៅយួនទៀត តើបងប្អូនអិីុស្លាមរត់ទៅណា? 

  4. Srey Khmer says:

    7 Juanuary was the DAY that The HUN SEN’s and the Vietnamese Forces came to save your fucking head!

  5. Boun Rany- Hun Sen Ex-Srey Khmer says:

    I am a striking tool to beat heavily someone who is given to
    unrestrained viollence in this web now.

  6. បើយួនមិនមកឈ្លានពានថ្ងៃ ៧មករា គឺខ្មែរត្រូវងាប់អស់

  7. អ្នកលេង says:

    “កម្មខ្មែរ”

    ១ ខ្មែរយើងអើយមិនគួរអភ័ព្វ មានធនមានទ្រព្យច្រើនណាស់ដែរ

    ទាំងទឹកទាំងគោគសំបូររ៉ែ មានទាំងដីស្រែព្រៃឈើក្រាស់ ។

    ២ សម្បត្តិវប្បធ៍មមានច្រើនណាស់ ពាសពេញដេរដាសគ្រប់កន្លែង

    ទឹកចិត្តក៏ល្អខុសពីសាសន៏ផ្សេង ប្រពៃក្រៃលែងគ្មានក្រលាស់។

    ៣ តែនឹកហួសចិត្តសែនអាម៉ាស់ កម្មអើយសែនក្រាស់ឥតស្រាកស្រាន្ត

    គ្មានមេដឹកនាំណាចិត្តបាន មានតែសមាន្យចិត្តទុរយស ។

    ៤ បើកាន់អំណាចបានកិត្តិយស តែមិនសាងឈ្មោះល្អប្រពៃ

    អួតអាងតំកើងរិទ្ធពេកក្រៃ កាត់ទឹកកាត់ដីដើម្បីយស ។

    ៥ល្ងង់សោះធ្វើខ្លួនអ្នកចេះហួស ថាអែងខ្ពង់ខ្ពស់គ្មានអ្នកស្មើរ

    ចូលចិត្តបណ្ឌិតពាក្យបញ្ចើរ បញ្ចើចសរសើរ ទាំងបំពាន ។

    ៦ ច្បាមយកអំនាចដោយស្រេកឃ្លាន គ្មានចេះខ្មាស់អៀនសែនអប្រិយ៏

    ទោះត្រូវធ្លាក់ចុះនរកលោកីយ៏ ក៏វាធ្វើហីមិនខ្ចីខ្វល់ ។

    ៧​ ទោះត្រូវលក់ខ្ទេចលក់គ្មានសល់ លក់ដល់ជាតិទៀតក៏មិនថ្វី

    អោយតែខ្លួនអញបានធ្វើថី ទោះអោយធ្វើស្អីក៏ព្រមដែរ ។

    ៨ ពិតមែនតែអញជាជាតិខ្មែរ តែស្ម័គ្រធ្វើឆ្កែធ្វើខ្ញុំគេ

    ត្រូវជាតិត្រូវរាស្រ្តដៀលត្មិះជេរ មិនឈឺក្បាលទេធ្វើមុខក្រាស់។

    ៩ បើអ្នកណាមួយហ៊ានផ្តេសផ្តាស អញនឺងព្រលះគ្មានសំចៃ

    ដាក់គុគច្រវាក់ឬប្រល័យ អញគ្មានសំចៃអាណិតឡើយ ។

    នៅមានវគ្គបន្ត

  8. Former Hia lola says:

    Yuon came to distroy the Khmer Rouge in 1975 and then Yuon went back home in 1980. Does this mean Yuon want to swollow Khmer land?

  9. លោកអ្នកមួយចំនួននៅតែមិនទាន់យល់អំពីសង្វាក់   ចលនានយោបាយប្លុកកុម្មុយនិស្ត។

    ចិនជាចៅហ្វាយនាយរបស់មេធំ ពួកខ្មែរក្រហម។ ពេលមុនចិនក៏ធ្លាប់ធ្វើសម្ព័ន្ធមិត្តជាមួយ

    វៀតណាម។ ក្រោយពីបានបោសសំអាតជីវិតមនុស្សខ្មែរស្លូតត្រង់អស់រាប់លាននាក់ ដែល

    គេចោទថា សុទ្ធតែ ស៊ី អាយ អេ រួចមក    ចិនបានញាក់សញ្ញាឲ្យវៀតណាមចាប់ដៃជាមួយ

    ពួកខ្មែរក្រហមនិរទេសខ្លួន ហើយធ្វើពុតជាអ្នកចូលមករំដោះថ្ងៃ ៧មករា១៩៧៩ ។  ហើយ

    ពួកខ្មែរក្រហមនិរទេសខ្លួននោះ គឺជាអ្នកដឹកនាំគ្រប់គ្រងប្រទេសខ្មែរយើងសព្វថ្ងៃនេះ៕

  10. កូនម្តាយ says:

    យើងមិនដឹងគួរធ្វើអ្វីខ្លះដើម្បីជាតិទេ គឺរងចាំតែថ្ងៃបាត់បង់ទឹកដី នឹង ភាពអាម៉ាស់ក្នុងប្រវត្តសាស្រ្តតែ
    ប៉ុណ្ណោះ ពាក្យចាស់និយាយថា ត្រីមួយកន្រ្តក់ស្អុយមួយគឺស្អុយទាំងអស់ បើរដ្ឋាភិបាលធ្វើអោយប្រ
    ទេសជាតិបាត់ទឹកដី គឺស្មើនឹងរាស្រ្តទាំអស់ជាអ្នកធ្វើ គឺខ្មែរទាំងគ្នា ។