ដោយ សុខ សេរី
2013-03-04
RFI
មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកប្រចាំកម្ពុជា (World Bank) នៅថ្ងៃទី៤ ខែមីនា បានក្រើនរំលឹកដល់សភាជាតិនៃប្រទេសកម្ពុជា វៀតណាម និង ឡាវ ឲ្យពង្រឹងយន្តការគ្រប់គ្រងលើការចំណាយថវិកាជាតិឲ្យបានត្រឹមត្រូវ ដើម្បីធានាថា រាល់ការចំណាយនានានៃថវិកាជាតិ គឺចំណាយចំគោលដៅ និងមានប្រសិទ្ធភាព។

កិច្ចប្រជុំលើកទី៤ ស្ដីពីតួនាទីរបស់សភាជាតិក្នុងការរៀបចំថវិកាជាតិ និងត្រួតពិនិត្យលើការចំណាយថវិកាជាតិតាមរយៈការពង្រឹងអភិបាលកិច្ចល្អ នារាជធានីភ្នំពេញ នៅថ្ងៃ៤ មីនា ឆ្នាំ២០១៣។
RFA/Sok Serey
ការដាស់តឿននេះ នៅគ្រាដែលសភាជាតិកម្ពុជា បានរៀបចំកិច្ចប្រជុំរួមគ្នាមួយលើកទី៤ ស្ដីពីតួនាទីរបស់សភាជាតិក្នុងការរៀបចំថវិកាជាតិ និងត្រួតពិនិត្យលើការចំណាយថវិកាជាតិតាមរយៈការពង្រឹងអភិបាលកិច្ចល្អ។
កិច្ចប្រជុំនេះ បានចូលរួមដោយមន្ត្រីជាន់ខ្ពស់មកពីគណៈកម្មាធិការស្ដីពីហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៃសភាជាតិកម្ពុជា សភាជាតិវៀតណាម និងសភាជាតិឡាវ ដែលជាប្រទេសក្នុងសហព័ន្ធនៅឥណ្ឌូចិន។
ប្រធានសភាជាតិកម្ពុជា លោក ហេង សំរិន បានមានប្រសាសន៍ថា ប្រទេសទាំងបីបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ត ព្រមទាំងការកែទម្រង់សំខាន់ៗកន្លងមក ស្របតាមស្ថានភាពនៃប្រទេសរៀងៗខ្លួនក្នុងការចំណាយថវិកាជាតិនោះ៖ «ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអភិបាលកិច្ចល្អជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ទាំងដំណាក់កាលទី១ និងទី២ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដោយផ្ដោតលើការកែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចាប់ពីឆ្នាំ២០០១។ មកដល់ពេលបច្ចុប្បន្ននេះ ការអនុវត្តកម្មវិធីកែទម្រង់នេះ ជាបណ្តើរៗឈានទៅរកស្តង់ដារអន្តរជាតិ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយមានរយៈពេលវែង»។
ទាក់ទងនឹងការលើកឡើងនេះ ប្រធានក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ប្រតិកម្មថា ការចំណាយថវិកាជាតិកន្លងមក មិនត្រូវបានគេលាតត្រដាងឲ្យគណបក្សប្រឆាំងបានដឹងទេរហូតដល់មូលដ្ឋាន។ លោកព្រួយបារម្ភយ៉ាងខ្លាំងអំពីអំពើពុករលួយ ដោយសារខ្វះតម្លាភាព។
លោក សុន ឆ័យ៖ «បញ្ជាក់អំពីអ្នកឯកទេសអន្តរជាតិ និងអ្នកស្រាវជ្រាវក្នុងស្រុក រួមទាំងការប្រកាសដោយស្ថានទូតសហរដ្ឋអាមេរិកកាលពីប៉ុន្មាន ៦ឆ្នាំមុន ហើយថា មានការលួចបំបាត់ ពុករលួយយ៉ាងតិចណាស់ ៥០០លានដុល្លារអាមេរិកកាលពី ៦ឆ្នាំមុន។ ការស្រាវជ្រាវចុងក្រោយនេះថា ការបំបាត់លុយជាតិហ្នឹងយ៉ាងតិចណាស់ ១.០០០លានដុល្លារអាមេរិក។ ការដែលរដ្ឋាភិបាលត្រូវធ្វើចាំបាច់មានឆន្ទៈនយោបាយពិតប្រាកដ ពីព្រោះអ្នកធំៗដែលមានអំណាច គឺជាអ្នកលួចលុយជាតិច្រើនណាស់»។
សភាជាតិកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិចំនួនជាង ៣ពាន់លានដុល្លារអាមេរិក សម្រាប់ចំណាយនៅឆ្នាំ២០១៣ បើទោះបីជាគណបក្សប្រឆាំងបានជំទាស់ និងរិះគន់ថា រដ្ឋាភិបាលខ្ចីលុយបរទេសជិត ១ពាន់លានដុល្លារអាមេរិកសម្រាប់ការចំណាយនានានៅឆ្នាំ២០ ១៣។
ប្រធានសភាជាតិកម្ពុជា លោក ហេង សំរិន នៅថ្ងៃទី៤ ខែមីនា បានមានប្រសាសន៍បញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា ជាមធ្យមចំនួន ៧%។ កម្ពុជាបានកាត់បន្ថយភាពក្រីក្រពីចំនួន ២០% នៅឆ្នាំ២០១២ មកចំនួន ១៩% នៅឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
That’s right! corruption is the main virus of the country.
One party can not control all that why one class can not study only one student.
More brains are better than one brain if some one get the mistake we should correct, but don’t keep silent, if we stay keep silent he/she will continue to make the mistake again.
បើអ្នកធំៗមានអំណាចលួចជាតិពុករលួយយ៉ាងនេះតើប្រទេសខ្មែរធ្វើមិចរីកចំរើនដូចប្រទេសគេកើតទៅ រដ្ឋក្រដោយសារពួកលួចជាតិទាំងនេះ ហើយមានតែពួកបុគ្គលពុករលួយ ប្រជាពលរដ្ឋក្រីក្រតោកយ៉ាក ល្មមភ្ញាក់រលឹកហើយគិតគូជាតិជាធំបើនៅតែបន្ត ស្រលាញ់អំណាច
មិនខ្វាយខ្វល់ពីអនាគត់ប្រទេសជាតិទេនោះប្រទេសខ្មែរនឹងធ្លាក់អន្តរាយហើយ ។
រាល់ថ្ងៃគឺពួកអ្នកធំមានអំណាចក្រោមឱវ៉ាទរបស់សម្តេច ហ៊ុន សែននេះហើយដែលធ្វើអោយកេរិ៍ឈ្មោះរបស់សម្តេចកាន់តែអាប់អោនទៅៗ បើមិនមានវិធានការទប់ស្កាតទេ
ខ្ញុំទទួលស្គាល់ថាមានរូបភាពពួករលួយកេងប្រវ័ញ្ញថវិការជាតិជាច្រើនដែលសម្តេចមិនបានដឹង
ដោយសម្តេចគ្រាន់តែឃើញរបាយការណ៍ពីថ្នាក់ក្រោមប៉ុណ្ណោះ