គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៦នាក់ និងរបួស ២៥នាក់ នៅថ្ងៃទី ១១ខែ មេសា

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​១១ខែមេសា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​៦នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល២៥នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ។

សណ្តាប់
Friday 12 April 2013
The Free Press Magazine

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើត​ឡើង​ដល់​ទៅ ១៣លើក (យប់​ ០៨លើក), បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០៦នាក់ (ស្រី ០៣​នាក់), របួស​ធ្ងន់ ១៤នាក់ (ស្រី​ ០៥​នាក់​) និង​របួសស្រាល ១១ នាក់ (ស្រី​០៤នាក់) ក្នុងនោះបាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ១៩គ្រឿង ក្នុង​នោះ​ម៉ូតូ ១១គ្រឿង, ​រថយន្ត​ធុនតូច ០៧គ្រឿង, ​យាន្តផ្សេងៗ ០១គ្រឿង​។

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួសនេះ គឺបណ្តាល​មក​ពីល្បឿន ០៧លើក, មិន​គោរពសិទ្ធិ ០១លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, ស្រវឹង ០២លើក​ និងកត្តាផ្សេងៗ ០២លើក ក្នុង​នោះ​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ​០៩ នាក់ (យប់ ០៥​នាក់)​។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅថ្ងៃ​ទី១១ ខែមេសា ឆ្នាំ​២០១៣​នេះ មាន​ចំនួន ៨៥គ្រឿង គឺ​ រថយន្ត​ទេសចរណ៍ ១០គ្រឿង, រថយន្តដឹក​អ្នក​ដំណើរ​ធុន​តូច ៥០​គ្រឿង, រថយន្តដឹក​អ្នក​ដំណើរ​ធុន​តូច ០៤​គ្រឿង, រថយន្ត​​​ដឹក​ទំនិញ​ធុន​តូច ១៨គ្រឿង និង​ រថយន្ត​​​ដឹក​ទំនិញ​ធុន​ធំ ០៣គ្រឿង ។

រថយន្ត​ទាំងអស់​ខាង​លើ​បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ ​ នៅ​ ​អធិការ​ដ្ឋាន​នគរ​បាល​ ស្រុក​/​ខណ្ឌ ១០គ្រឿង, ​និង​ នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ រាជធានី​/​ខេត្ត ៧៥គ្រឿង ៕

What Next?

Recent Articles

One Response to "គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៦នាក់ និងរបួស ២៥នាក់ នៅថ្ងៃទី ១១ខែ មេសា"

  1. កូនខ្មែរ says:

    គួរឲ្យចាប់អារម្មណ៌និងគឹតឡើងវិញហើយ តើកក្តាគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីអ្វី????
    (William Todd) បានផ្ដោតការចាប់អារម្មណ៍ថា ផ្លូវនៅកម្ពុជា គឺបានសាងសង់ឡើងមិនត្រឹមត្រូវតាមបច្ចេកទេស សម្រាប់បើកបរក្នុងល្បឿនលឿនទេ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយគ្រោះថ្នាក់នេះកំពុងធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេបង្អស់
    អង្គការជនពិការអន្តរជាតិបែលហ្សិក ហេនឌីខេប (Handicap) ២០១២ ថា តិចជាង ៣០% នៃអ្នកបើកបរ យល់ដឹងពីផ្លាកសញ្ញាចរាចរណ៍ និងល្បឿនដែលបានកំណត់។ ចំណែក ៧០% ទៀតនៃអ្នកបើកបរយានយន្ត បានទិញប័ណ្ណបើកបរ តាមរយៈការប្រព្រឹត្តអំពើពុករលួយពីសាលាបង្រៀនបើកបរមួយចំនួន។
    លោក វីល្លៀម ថត បានសរសេរទៀតថា ថ្មីៗនេះលោកមើលឃើញថា មានតែ ៦% ប៉ុណ្ណោះនៃរថយន្តដឹកទំនិញធំៗ ដែលបានឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេសសុវត្ថិភាពរថយន្ត ត្រឹមត្រូវ ហើយជាប់ ហើយថា បញ្ហាទាំងអស់ គួរតែមានការដោះស្រាយជាបន្ទាន់មួយ។
    របាយការណ៍ប៉ូលិសនាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ បានបង្ហាញថា ៣ខែដើមឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍បានកើតមានជាង ១ពាន់លើក ស្លាប់មនុស្សចំនួន ៥៤០នាក់ និងរបួសជាង ២ពាន់នាក់។ អត្រាគ្រោះថ្នាក់នេះថយចុះ បើប្រៀបធៀបឆ្នាំ២០១២ ក៏ប៉ុន្តែចំនួនមនុស្សស្លាប់បានកើនឡើង។
    គ្រោះថ្នាក់ភាគច្រើន បណ្ដាលមកពីអ្នកបើកបរមានល្បឿនលឿន បើកប្រជែង និងស្រវឹងជាដើម។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ចាំបាច់ត្រូវមានស្មារតីគោរពច្បាប់

    មានសុជីវធម៌ក្នុងការបើកបរ រួមនិងសមត្ថកិច្ចផ្នែកចរាចរណ៍ក៏ត្រូវមានសមត្ថភាព និង

    ជៀសឲ្យឆ្ងាយពីការស៊ីសំណូកបន្តិចបន្តួច (ដូចជារថយន្តដឹកលើសចំណុះ

    អ្នកបើកបរបង្ករគ្រោះថ្នាក់ស្លាប់គេហើយនៅតែរួចខ្លួន ដោយគ្រាន់តែបង់លុតតិចតួច

    រួចចែកវិភាគទានទៅសមត្ថកិច្ចចរាចរណ៍ និង

    សមត្ថកិច្ចដែលមានតួនាទីជាអ្នករៀបរយសណ្តាប់ធ្នាប់ចរាចរណ៍

    បែជាមិនហានចំពោះអ្នកប្រព្រឹត្តល្មើសដែលមានបុណ្យស័គ្គ ឬខ្នងបង្អែកធំៗពីក្រោយ​

    ហើយឲ្យអ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍រួចខ្លួន។

    បើនាំគ្នាទប់ស្កាត់កត្តាទាំងនេះបាននោះគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវបានកាត់បន្ថយជាស្ថាពរ​

    ដោយពុំចាំបាច់សូមមន្តរំដោះគ្រោះក៏បានដែរ។