ប្រជាជនកម្ពុជា មួយចំនួនធំ ពិសេសអ្នកដែល មិនទាន់មាន ចំណេះដឹង ផ្នែកភាសា អង់គ្លេសច្រើន បានទន្ទឹង រង់ចាំការ ដាក់បញ្ចូល ភាសាខ្មែរ ទៅក្នុង Google Translate នេះជាយូរ ណាស់ មកហើយ ពេលនេះយើង បានសម្រេច ដូចបំណង ។
Written by ភ្នំពេញដេលីញូវ
Friday, 19 April 2013
ការបញ្ចូល ភាសាខ្មែរ ទៅក្នុង Google Translate ត្រូវបាន សាធារណជន អប់អរ យ៉ាងខ្លាំង ក្នុងនោះ ក្រុមអ្នកកំពុង សិក្សាភាសា អង់គ្លេស ថ្នាក់ទាប ត្រូវបានគេ ជឿថាមានការ សប្បាយចិត្ត ជាងគេ ។
យ៉ាងនេះក្ដី ឃ្លាដែលត្រូវ បានបកប្រែ តាមរយៈ Google Translate គឺមិនអាច ប្រើជាផ្លូវការ បាននោះទេ វាត្រូវការ អ្នកប្រើប្រាស់ សម្រួល ម្ដងទៀត ។ ឧទាហរណ៍ ប្រសិនយើង សរសេរថា ៖ “I miss you like crazy” ពេលនោះ Google Translate នឹងបកប្រែថា “ខ្ញុំនឹកអ្នកចូលចិត្តឆ្កួត” ។ល។
ទាំងនេះគឺជា បច្ចេកវិទ្យាតាមដានអំពី មហាអំណាចបស្ចិមប្រទេស ដែលគេចង់
ដឹងពីការវិវត្តន៏ស្ថានការនយោបាយ របស់ប្រទេសខ្មែរយើង។ ប៉ុន្តែពួកគេត្រូវការ
ចង់ដឹងពីចិត្តគំនិត របស់បុគ្គលខ្មែរសំខាន់ៗ មួយចំនួន តែប៉ុណ្ណោះ។ បុគ្គលខ្មែរ
យើង( …សូមជួយដាក់ឈ្មោះផង )ដែលចូលចិត្តសរសេរពាក្យ ស្មោគគ្រោក ពួក
គេ គ្រវែងចោល យ៉ាងពិតប្រាកដ។ សូមលោកអ្នកជាកូនខ្មែរ ខំយកតម្រាប់តាម
សំនៀង វាចាណាដែល ល្អ អក្ខររាវិរុទ្ធឲបានត្រឹមត្រូវជាភាសាជាតិខ្មែរយើង។
ភាសាអាស៊ីភាគច្រើនមិនរត់ទាន់ Google សហគមប្រព័ន្ធរចនារត់ប្រណាំងគ្នាក្នុងទីផ្សារ ។ ឯភាសាខ្មែរចាត់ទុកថាបានតិចតួច ខំលូនតាមគេដូចដំណើរខ្យង តែក៏អាចសង្ឃឹមថានិងបានល្អប្រសើរឡើងមិនខាន ៕
បើជនជាតិខ្មែរយើងធ្វើការទំនាក់ទំនងគ្នាជាភាសារខ្មែរច្រើនក្នុងប្រព័ន្ធអិនធើណេត សង្ឃឹមថាអនាគតទៅ Google នឹងមានចំណាប់អារម្មណ៏ទ្វេដងនូវតម្រូវការជាខេមរៈភាសានេះ។
ខ្ញុំសាទរនឹងការបង្កើត Google translate នេះ ប៉ុន្តែភាសាខ្មែរមិនទាន់រៀបចំឲ្យបានល្អនៅឡើយទេ។