គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៣ បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់៤នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល៧នាក់ទៀត។ នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ។
Saturday 20 April 2013
The Free Press Magazine
របាយការណ៏ដែលគេរកឃើញនៅលើគេហទំព័រ ស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងដល់ទៅ ០៧លើក (យប់ ៥លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ (ប្រុស), របួសធ្ងន់ ០៥នាក់ (ស្រី ម្នាក់) និងរបួសស្រាល ០២ នាក់ (ស្រី ម្នាក់) ក្នុងនោះបានបង្កឲ្យខូចខាតយានយន្តសរុប ០៧គ្រឿង ក្នុងនោះម៉ូតូ ០៦គ្រឿង, រថយន្តធុនតូច ០១គ្រឿង,និងថ្មើរជើង ០៤ នាក់ ។
របាយការណ៏ដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់និងរងរបួសនេះ គឺបណ្តាលមកពីល្បឿន ០៣លើក ,មិនគោរពសិទ្ធិ ០១លើក, បត់គ្រោះថ្នាក់ ០១លើក, ស្រវឹង ០១លើក,និង កត្តាផ្សេងៗ ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ០៦នាក់ (យប់ ០៥នាក់) ។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣នេះ ២៤៦គ្រឿង គឺ រថយន្តទេសចរណ៍ ៣៦គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១៧៩គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០៧គ្រឿង ,រថយន្តដឹកទំនិញធុនតូច ១៤គ្រឿង និង រថយន្តដឹកទំនិញធុនធំ ១០គ្រឿង ។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅ អធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ១៧៧គ្រឿង, និង នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៦៩គ្រឿង៕