Wednesday, 11 September 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ មន្ត្រីសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ជួបពិភាក្សារឿងគម្រោងធ្វើមហាបាតុកម្មអហិង្សាជាលើកទីពីរ ដែលមានរយៈពេលយូរថ្ងៃនិងគ្រោងចាប់ផ្តើម ធ្វើការតវ៉ាចាប់ពីនៅថ្ងៃអាទិត្យ ទី១៥ខាងមុខនេះ។
កិច្ចប្រជុំនៅព្រឹកថ្ងៃពុធនេះ គឺធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានផ្ញើលិខិតមួយទៅអភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជម្រាបអំពីគម្រោងការតវ៉ានេះ។
យោងតាមលិខិតរបស់គណបក្សប្រឆាំងនេះ បានជម្រាបជូនលោក អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ថា «គណបក្សសង្រ្គោះជាតិ នឹងរៀបចំធ្វើមហាបាតុកម្មអហិង្សា សម្តែងឆន្ទៈរបស់មហាជនខ្មែរ ក្នុង ការទាមទារឲ្យបង្កើតគណៈកម្មការពិសេស ឯករាជ្យ ដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌នៃលទ្ធផលបោះឆ្នោត ថ្ងៃទី២៨ កក្កដា ឆ្នាំ ២០១៣»។
«មហាបាតុកម្មអហិង្សា ដោយសន្តិវិធីនេះ នឹងប្រារព្វធ្វើមានរយៈពេលបីថ្ងៃ ដោយចាប់ផ្តើមជួបជុំគ្នាចាប់ពី វេលាម៉ោង ០៧ : 00 ព្រឹកថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានការសម្តែងមតិ របស់បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាព យន្តឯកសារ ការអង្គុយដោយស្ងៀមស្ងាត់ ព្រមទាំងការស្នាក់នៅលើទីលានប្រជាធិតេយ្យសង្កាត់វត្តភ្នំខណ្ឌដូនពេញ»។
បើតាមលទ្ធផលចុងក្រោយចេញកាលពីថ្ងៃអាទិត្យ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតថ្ងៃទី ២៨ កក្កដា ក្នុងអាសនៈ ៦៨ ទល់នឹងអាសនៈ ៥៥ របស់គណបក្សប្រឆាំង។
មហាបាតុកម្មអហិង្សា ដោយសន្តិវិធីនេះ ត្រូវប្រារព្វធ្វើឡើងព្រោះរាស្រ្តខ្មែរទូទៅក្តៅក្រហាយនឹង ការប្រកាសលទ្ធផលសិប្បនិមិ្មតរបស់ក្រុមចោរគជបនិងបក្សកាន់អំណាចដែលលួចប្លន់ឆន្ទះពិត បា្រកដនិងសន្លឹកឆ្នោតរបស់ពួកគេណាស់!!!!
គ្រាន់តែជូនដំណឹងបានហើយ មិនបាច់សុំការអនុញ្ញាតិម៉ែវាស្អីទេ ។ ពួកអាឆ្កែអស់នេះ វាពូកែតែបៀមក្តអាសែន តែប៉ុណ្ណោះ វាគ្មានចេះស្អីទេ ក្រៅពីសំដាច់ សំដាច់ សំដាច់ សំដាច់ សំដាច់ សំដាច់ សំដាច់ សំដាច់ សំដាច់ សំដាច់ សំដាច់ និងមីគតិក្តិតបណ្ឌិត ម៉ែវាហ្នឹង ។
Mr. Killer say is right..