​អតីត​អភិបាលខេត្ត​រាជធានី​៦​រូប ត្រូវដាក់​ឲ្យ​ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥​

ដោយ៖​ ស៊ុន ណារិន​​
ថ្ងៃពុធ ទី11 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ជាប់ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ/រូបភាពី google.com

អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ជាប់ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ/រូបភាពី google.com

​អតីត​អភិបាលខេត្ត​ចំនួន​៦​រូប ដែល​ត្រូវបាន​ផ្លាស់ប្តូរ​មុខតំណែង​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៣​នេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ឲ្យ​ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥​នេះ​។​

​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នីតិកាល​ទី​៥​របស់​គជប ឲ្យដឹងថា លោក កង ហ៊ាង ជាប់​ជា​តំណាងរាស្ត្រ​អភិបាលខេត្ត​កំពង់ស្ពឺ លោក ហ៊ុន ណេង ជាប់​ជា​តំណាងរាស្ត្រ​ខេត្ត​កំពង់ចាម លោក ឡូយ សុផាត ជា​តំណាងរាស្ត្រ​ខេត្ត​ស្ទឹងត្រែង លោក ឈុន ស៊ីរុន តំណាងរាស្ត្រ​ខេត្ត​កណ្តាល លោក ចាន់ យឿន តំណាងរាស្ត្រ​ខេត្ត​មណ្ឌលគិរី និង​លោក កែប ជុតិមា តំណាងរាស្ត្រ​រាជធានី​ភ្នំពេញ​។

កាលពី​ខែ​ឧសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្លាស់ប្តូរ​អភិបាលខេត្ត​-​រាជធានី​១០​រូប មុន​ការបោះឆ្នោត​ថ្នាក់ជាតិ ដែល​មាន​អភិ​បាល​ខេត្ត​បួន​រូប​ទៀត គឺ  លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត​សៀមរាប ​លោក ឈុន ឈ​ន់ អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុង អឿន អភិ​បាល​ខេត្ត​បន្ទាយមានជ័យ និង​លោក ប៉ិច សុ​ខិន អភិបាលខេត្ត​ឧត្តរមានជ័​យ​។

​បើ​តាម​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នីតិកាល​ទី​៥​របស់​គជប អតីត​អភិបាលខេត្ត​ទាំង​៤​រូបនោះ មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ទេ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការដោះដូរ​អភិបាលខេត្ត អភិបាលរង​ខេត្ត អភិបាលស្រុក និង​អភិបាលរង​ស្រុក​នេះ ធ្វើឡើង​ស្រប​តាម​ច្បាប់​នៃ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ស្រុក​ខណ្ឌ​ក្រុង ដែល​បាន​កំណត់​អាណត្តិ​គណៈ​អភិបាលខេត្ត​រាជធានី ស្រុក​ខណ្ឌ​ក្រុង ត្រឹមតែ ៤ ឆ្នាំ​ប៉ុណ្ណោះ​។​

​ចំណែក​ក្នុង​ខេត្ត​កំពត ភរិយា​របស់​លោក ខូ​យ ឃុន​ហ៊ួ​រ លោក អភិបាលខេត្ត គឺ​លោកស្រី អ៊ុន សុគន្ធា ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​មណ្ឌល​ខេត្ត​មួយ​នេះ​។ សម្រាប់​ខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ ភរិយា​លោក អ៊ី ឈាន ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ប្រចាំខេត្ត​មួយ​នេះ​។

​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក ជាម យៀប ធ្លាប់​ប្រាប់​VOD​ថា ការផ្លាស់ប្តូរ​បេក្ខភាព​តំណាងរាស្ត្រ ជាប់ឆ្នោត​របស់​គណបក្ស​ប្រជា​ជន​​កម្ពុជា គឺ​ផ្អែក​លើ​តម្រូវការ​ចាំបាច់​របស់​គណបក្ស ហើយ​មន្ត្រី​ដែល​ត្រូវ​ផ្លាស់ចេញ​នោះ គណបក្ស​មិន​បោះបង់​ចោល​នោះ​ទេ ដោយ​នឹង​​មានកា​រៀបចំ​តួនាទី​ថ្មី​។​

​សម្រាប់​នីតិកាល​ទី​៥​នេះ រដ្ឋមន្ត្រី​ចំនួន​១០​រូប ដែល​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​មុន​ការបោះឆ្នោត​អាណត្តិ​ទី​៥ ត្រូវបាន​ផ្លាស់ប្តូរ​ពី​ការជាប់ឆ្នោត​ជា​តំណាងរាស្ត្រ បើ​ទោះ​រដ្ឋមន្ត្រី​ទាំងនោះ បាន​ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​ក៏​ដោយ​។​

​គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨​ភាគរយ​នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។ គណបក្ស​ប្រជា​​ជន​កម្ពុជា បាន​បាត់បង់​តំណាងរាស្ត្រ​ចំនួន​២២​រូប បើ​ប្រៀបធៀប​ពី​ការបោះឆ្នោត​អាណត្តិ​កាលពី​២០០៨ ដែល​ទទួលបាន​៩០​អាសនៈ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

 

What Next?

Recent Articles

13 Responses to "​អតីត​អភិបាលខេត្ត​រាជធានី​៦​រូប ត្រូវដាក់​ឲ្យ​ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥​"

  1. Khmeng Watt says:

    សុទ្ធតែពួកមានកេរឈ្មោះមិនល្អ ហើយស្អុយជាងគេគឺលោកកែប ជុតោមា
    អតីតអភិបាលរាជធានីភ្នំពេញ ដែលមានកេរឈ្មោះស្អុយគគ្រុកជាងគេ រឿងពុករលួយនិងបណ្តេញរាស្រ្តចេញពីលំនៅឋាន!

  2. Khmer Family says:

    ហេតុម៉េចក៏ត្រូវដាក់អ្នកចាស់មកទៀត មុខដដែលៗ ចាស់ៗអស់ហើយ ទ្រីកទ្រាកៗ រយីករយាក ដិតដាមដោយអំពើពុករលួយ ចិត្តមិនដាច់ សំរេចកិច្ចការអីមិនកើត គ្មានការអភិវឌ្ឌ្យន៍ទាន់សភាពការណ៏ (update) ឧទាហរណ៏ ដូចលោក កែប ជុតិមាកាលនៅជាអភិបាលរាជធានីភ្នំពេញ មិនដឹងថាមានអ្វីនៅពីក្រោយ ទើបបានជាគាត់មិនអាចអនុវត្ត សជណ របស់រាជរដ្ឋាភិបាល មានទាំងអនុក្រិត ដែលចេញដោយនាយករដ្ឋមន្រ្តីទៀត ពាក់ពន្ធ័ទំនាស់ដីធ្លី តំបន់ដីក្រហម តំបន់បឹងកក់ តំបន់បូរីកីឡា …………………. ទីបំផុតធ្វើអោយមានការថ្នាំងថ្នាក់ពេញទីក្រុងភ្នំពេញ តំបន់លក់ដូរ…….ហើយចុងក្រោយគឹចាញ់ឆ្នោតយ៉ាងអាម៉ាស់ ឥឡូវដាក់មកជាតំណាងរាស្រ្តមណ្ឌលភ្នំពេញទៀត អាណត្តិក្រោយចប់ហើយcpp មណ្ឌលភ្នំពេញ!!!!!!

  3. Chea Bun says:

    ឱ! មើល អាក្បាលខូច ដែលប្រជាពលរដ្ឋនៅភ្នំពេញស្អប់ជាងអាចម៍ យកអោយមកធ្វើដំណាងរាស្ត្រភ្នំពេញ។ អ៊ូយ ចង់ក្អួត! បរាជ័យទៅ ពួកអាយ៉ងអាក្រពើ! រត់ទៅនៅស្រុកយួនអោយអស់ទៅពួកអាបំរើក្រពើ!

  4. Sralanh Khmer says:

    ចង់ដកចង់ដាក់ស្រេចតែចិត្តលោកធំខ្មែរក្នុងរដ្ឋាភិបាលចាំផ្ទះទេ វាសំខាន់ថាតើសភាជាតិមាន សុពលភាពនិងបង្កើតរដ្ឋាភិបាលស្របច្បាបើបានហើយឬនៅ???រដ្ឋាភិបាលដែលមិនស្របតាម
    ឆន្ទៈ​របស់ប្រជារាស្ត្រ កើតចេញពីការលួចបន្លំសន្លឹកឆ្នោត គឺសហគមន៍អន្តរជាតិមិនទទួលស្គាល់
    ជាដាច់ខាត ដូច្នេះរដ្ឋាភិបាលសិប្បនិម្មិតមិនអាចមានអាយុយូរអង្វែងបានទេ គឺអាចត្រូវដួលរលំ
    ទៅវិញយ៉ាងទាន់ហន់ដោយសារវិបត្តិសេដ្ឋកិច្ចព្រោះគ្មានការគាំទ្រពីរាស្ត្រខ្មែរនិងសហគមន៍​អន្តរជាតិ៕

  5. Anonymous says:

    I don’t forget! This man is accountable for the death of many people on Koh Pich.

  6. ឃ្លាំមើល says:

    ជុកមា ដាក់នៅភ្នំពេញគ្មានអីធ្វើទេ ទំនេរដេកអេះពោះទៅ ព្រោះមហាជនមិនយកលោកមក

    ធ្វើតំណាងពួកគេទៅ លោកជាជនឃោឃៅធ្ធ្វើបានរាស្រ្តស្ទើរមួយរាជធានីភ្នំពេញ ជាពិសេស តំបន់

    បឹងកក់ កោះពេជ្រ ដីក្រហមជាដើម ស៊ុំគ្រលំជាមួយឈ្មួញដេញប្រជាជនចេញដោយទទួលសំណង

    តិចតួច ។ លោកឯងនៅកន្លែងណាប្រជាជនក្តៅក្រហាយកន្លែងនោះ ។

  7. Real Khmerologist says:

    Ah KongKaep Chuk Ma’s face looks like a crook.

  8. Real Khmerologist says:

    Go a head, let them do what ever they want. Any attempts to form a new government without the participation from the opposition, is unconstitutional and will not be recorgnized by the international communities. The expectation and the stand point of the opposition party is to boycott the first cession of national assembly which supposed to be presided by the
    king in forming a new government that required to have at least 120 seats in the parliament. Although, the ruling party can form their own government based on the flawed election result, but that government will be called authoritarian style, not liberal democratic one…

  9. Chourn says:

    ហៅថាជាសំណាងក៍ថាបានថាមិនទាន់សំណាងក៍ថាបានព្រោះកៅអីតំណាងរាស្ត្រនោះត្រូវបក្ស ប្រឆាំងមិនទាន់ផ្តល់សុពលភាពឲ្យនៅឡើយ។

  10. មឺន​ងួន says:

    ជុបដូលា្លត្រូវជាងមែនទេ៊៊៊៊៊៊៊៊៊

  11. មឺន​ងួន says:

    ជុបដុល្លាត្រូវជាងមែនទេ។។។។។

  12. មឺន​ងួន says:

    ជុបដុល្លាត្រូវជាង។។។។។។។។។។

  13. ------- says:

    កែបជុតិមាមិនភ័យទេព្រោះរឿងពុករលួយដែលវាបានធ្វើកន្លងមកនោះ​លោកហ៊ុនសែនក៏មាន​ចំណែកដែរបានជាលោកជួកមារ​នឹងនៅមានយីអ៊ុនបានធ្វើតំណាងរាស្ត្រដែលរាស្ត្រមិនទទួលយកទេ​។សូមចាំណាបើយើងចេរអាឯងថាអាឆ្កែឯងមិនត្រូវខឹងនឹងយើងទេព្រោះអាឯងមិនធំជាងយើងទេ​ព្រោះយើងជារាស្ត្រហើយអាឯងគ្រាន់តែជាតំណាងអោយយើងទេអាបំផ្លាញជាតិ។