iPhone 5S និង iPhone 5C បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ​

ដោយ៖​ សុខ ទី​
ថ្ងៃពុធ ទី11 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

Apple iphone 5c

Apple iphone 5c

​ក្រុម​ហ៊ុន Apple កាលពីថ្ងៃទី ១០ ខែកញ្ញា បាន​បង្ហាញ​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន ​គឺ iPhone 5S និង iPhone 5C  ដែល​មាន​រូប​រាង​ដូច​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ប្រើ​​ប្រាស់។ ទូរ​ស័ព្ទ iPhone 5S មាន​កម្រាស់ 7.6mm និង​មាន​ទម្ងន់​ប្រមាណ 112g។ iPhone 5s នេះ​មាន​ការ​រចនា​ម៉ូដ​ដូច iPhone 5 មិន​ថា​ទំហំ​អេក្រង់​ក៏​ដូច​គ្នា​ដែរ គឺ 4 inch តួគ្រឿង​ធ្វើ​ពី​លោហៈ ខុស​ត្រង់​លក្ខណៈ​សម្បត្តិ​គ្រឿង iPhone 5S ដំណើរ​ការ​លឿន​ជាង​មុន ព្រម​ទាំង​មាន​មុខ​ងារ​ពិសេសៗ​ជាច្រើន​ដែល iPhone 5 មិន​មាន។

បើតាម​គេហទំព័រ​របស់​ក្រុម​ហ៊ុន Apple លក្ខណៈ​សម្បត្តិ​របស់ iPhone 5S ៖
– ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 7
– មាន​មុខងារ​ពិសេស Touch ID គាំទ្រ​ការ​សំគាល់​ក្រយៅ​ដៃ តាម​ប៊ូតុង Home
– ទំហំ​អេក្រង់ 4 inch ជា​ប្រភេទ Retina display កម្រិត​រូប​ភាព 1136 x 640 Pixel (326 ppi)
– ប្រើប្រាស់​បន្ទះ​ឈីប Apple A7 ព្រមជាមួយ​ការគាំទ្រ​ដំណើរ​ការ​លក្ខណៈ 64-bit និងបន្ទះ​ឈីប M7 motion coprocessor
– អង្គចងចាំក្នុងរួម​មាន​ទំហំ 16GB 32GB និង 64GB
– កាមេរ៉ាក្រោយ 8 Megapixel ភ្ជាប់​ជាមួយ​ភ្លើង​ពន្លឺ ជា​ប្រភេទ True Tone flash, មាន​ប្រព័ន្ធ​ការ​ពារ​រូបភាព​មិន​ឲ្យ​​ញ័រ
– កាមេរ៉ាមុខ 1.2 Megapixel គាំទ្រ​ការថត​វីដេអូទំហំ 720p
– មាន 3 ពណ៌ជ្រើសរើស​ដូចជា៖ ប្រផេះ​ខ្មៅ ទឹកមាស និង​ពណ៌​ទឹកប្រាក់

ចំណែកឯទូរស័ព្ទ iPhone 5C  តួគ្រឿង​ធ្វើពីប្លាស្ទីក​ដែល​មាន ៥​ពណ៌​សម្រាប់​ជ្រើស​រើស​ដូចជា៖ ពណ៌ស ផ្ទៃមេឃ ប៉ៃតង ស៊ីជំពូ និង​ពណ៌​លឿង ទូរស័ព្ទ​នេះ ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ iOS 7 ។

លក្ខណៈសម្បត្តិ​របស់ iPhone 5C ៖
– ដំណើរ​ការ​ដោយប្រព័ន្ធប្រតិបត្តិការ iOS 7
– ទំហំអេក្រង់ 4 inch កម្រិតរូបភាព 640 x 1136 Pixel (326ppi)
– គាំទ្រ LTE, Wi-Fi Dual Band និង Bluetooth 4.0 LE
– ប្រើប្រាស់​បន្ទះ​ឈីប Apple A6 ដូច iPhone 5
– កាមេរ៉ា​ក្រោយ iSight កម្រិតរូបភាព 8 Megapixel
– កាមេរ៉ា​មុខ FaceTime HD

ទូរស័ព្ទទាំងពីរប្រភេទនេះ នឹង​មានលក់នៅលើ​ទីផ្សារនៅថ្ងៃ​ទី​២០ ខែ​កញ្ញា ក្នុង​​ប្រទេស​មួយ​ចំនួន​ ដូចជា សហរដ្ឋ​អាមេរិក អូស្រ្តាលី កាណាដា ចិន បារាំង អាល្លឺម៉ង់ ជប៉ុន សឹង្ហបុរី និងប្រទេសអង់គ្លេស។ ទូរស័ព្ទ​ទាំង​ពីរ​នេះ នឹង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ ១០០​ប្រទេស​ទៀត នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​នេះ។ ខាង​ក្រោមជាតម្លៃ​របស់ទូរស័ព្ទ​ទាំង​ពីរ៖
iPhone 5S: 16GB = $ 649 | 32GB = $ 749 | 64GB = $ 849
iPhone 5C: 16GB = $ 549 | 32GB = $ 649

  

(Iphone 5s)                                                                                (Iphone 5c)

សរសេរមកកាន់លោក សុខ ទី តាមរយៈ ty@vodhotnews.com

 

What Next?

Recent Articles