ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសៅរ៍ ទី9 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ប្រធានាធិតេយ្យសហរដ្ឋអាមេរិក លោក បារ៉ាក់អូបាម៉ា ចង់ឃើញប្រទេសកម្ពុជា បន្តឆ្ពោះទៅរកអនាគតមួយ ដែលមានភាពសម្បូររុងរឿង និងប្រកាន់លទ្ធិប្រជាធិបតេយ្យ។
តាមលិខិត របស់លោក អូបាម៉ា ចុះថ្ងៃទី៨ខែវិច្ឆិកា ថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី អបអរសាទរបុណ្យឯករាជ្យជាតិ ខួបលើកទី៦០ ដែលប្រារពធ្វើនៅថ្ងៃទី៩ខែវិច្ឆិកា នេះឲ្យដឹងថា តាំងនាមឲ្យប្រជាជនអាមេរិក ទូលព្រះបង្គំសូមក្រាប់បង្គំថ្វាយ និងសូមបួងសួងថ្វាយព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បួងព្រមទាំងប្រជារាស្ត្រកម្ពុជា ទទួលបាននូវសព្វសាធុការពរនាឱកាស បុណ្យឯករាជ្យថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៣នេះ។
លិខិតដដែលបន្ថែមថា កម្ពុជាបានផ្លាស់ប្តូរ និងមានការអភិវឌ្ឃន៍យ៉ាងធំធេង ក្នុងរយៈពេល៦០ឆ្នាំបន្ទាប់ពីប្រទេសនេះ ទទួលបានឯករាជ្យ ហើយសហរដ្ឋអាមេរិកសង្ឃឹមថា កម្ពុជានឹងបន្តនូវភាពរុងរឿង និងបន្តពង្រីកលទ្ធិប្រជាធិតេយ្យ ទៅថ្ងៃអនាគត។ សហរដ្ឋអាមេរិករំពឹងថា ភាពលូតលាស់នៃប្រយោជន៍រួមនៃប្រទេសទាំង២ នឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជា៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreayleak@vodhotnews.com

no democry at all sir obama cambodia is real communish state no other party nonly one party like pol-pot party in khmere rouge time
no democry at all sir obama cambodia is real communish state no other party nonly one party like pol-pot party in khmere rouge time
We highly appreciate your comments regarding Cambodian independent day. We fully understand and commit to future success of democratic development in Cambodia. We strongly believe that in order to meet this great mission we have to strengthen a rule of law, human resources capacities and economic development so that people will gradually enjoy their basic rights. As Mr. President has already aware that wars in Cambodia had not just destroyed hard infrastructures such as roads, bridges, schools, health centers so on so for…, but it also destroys soft infrastructures such as human mentalities, skills, systems and unities… Now, Mr. President can really see a number of people are really wanting to make up side down our success by claiming that in this kingdom does not have any democratic values. By the ways, we hope that after all these people will understand how to build and live in society that processing and building a democratic principle for future generations.
តាមពិតគោលបំណងការជួនពររបស់លោកប្រធានាធិបតីអូប៉ាម៉ាគឺចង់សង្កត់ធ្ងន់ត្រង់ចំនុចថា សង្ឃឹមថាកម្ពុជា និងបន្តរពង្រឹងលទ្ធិប្រជាធិបតេយ្យទៅអនាគត់។