គណបក្សសង្គ្រោះជាតិ បង្ហាញ​តម្រាយ​​​ផ្លូវ​​ហែក្បួន​​នៅ​រសៀល​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​នេះ​

ដោយ៖​ ពេជ្រ សុធារី​\
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញមហា​វិថី និង​​រុក្ខវិថីមួយ​ចំនួន ដែលក្រុម​បាតុករ​​គាំទ្រ​គណបក្ស​​ត្រូវ​ហែ​ក្បួន​បាតុកម្ម នៅ​​រសៀល​​ថ្ងៃ​ចន្ទ​​ ​ទី​២៣​ ខែ​​ធ្នូ​នេះ។​

​យោងសេចក្ដី ​ជូន​​ដំ​ណឺង​របស់​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ការបង្ហាញ​ផែនទីតម្រាយ​ផ្លូវ​ហែ​ក្បួន ក្នុង​បណ្តាញ​ទំ​នាក់​ទំនង​សង្គម​​ហ្វេស​​ប៊ុក បាន​​​ឲ្យដឹងថា ​ចេញ​ពីទីលានប្រជា​ធិប​តេយ្យ តាមផ្លូវ​​១០៨ រហូតដល់​កែង​ផ្លូវ៥១ បត់​ស្តាំ រហូត​ដល់​កែង​ផ្លូវ​ ៣១០ បត់​ស្តាំ រហូតដល់​កែង​វិថី​ព្រះ​ត្រសក់​ផ្អែម (៦៣) បត់​ឆ្វេង រហូតដល់​កែង​មហា​វិថី​ម៉ៅ​សេទុង បត់ស្តាំ រហូត​កែង​មហា​វិថី​ព្រះ​មុនីវង្ស បត់​ឆ្វេង​ រហូត​ដល់​ស្តុប​ក្បាល​ថ្នល់ បត់​ស្តាំ តាម​ផ្លូវ​ (២៧១) រហូត​ដល់​កែង​ផ្លូវ​ ១៩៩ បត់​ស្តាំ ឆ្លង​កាត់​មហា​វិថី​ម៉ៅ​សេទុង រហូតដល់​ស្តុប​ផ្សារ​អូឡាំ​ពិក បង់​ស្តាំ តាម​មហាវិថី​ព្រះ​មុនីវង្ស រហូត​​ដល់​​កែង​វិថី​ព្រះ​ត្រសក់​ផ្អែម បត់​ឆ្វេង ឆ្ពោះទៅផ្សារ​ធំ​ថ្មី រួច​បត់​ទៅ​​​ទីលាន​ប្រជា​ធិបតេយ្យវិញ។

​ថ្ងៃ​ទី​​២៣ ខែ​ធ្នូ​នេះ​ ជា​ថ្ងៃទី៩​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​​ដើរ​ក្បួន​​​ការតវ៉ា​តាម​ដងផ្លូវ​នានា នៅ​​រាជធានី​ភ្នំពេញ ដើម្បីទាក់ទាញ​ការ​ចាប់​​អារម្មណ៍​​របស់​អ្នកធ្វើ ​ដំណើរ​ អ្នករស់នៅ​​ក្នុងរាជ​ធានី​​ភ្នំពេញ ដើម្បីចូលរួម​គាំទ្រ​ចលនា​​មហា​បាតុកម្ម ដែល​​គណបក្ស​នេះ ហៅថា ការទាមទារ​ឲ្យ​មាន​​ការបោះឆ្នោត​ឡើងវិញ និង​ទាម​ទារ​ឲ្យ​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ចុះ​ចេញ​ពីតំណែង ខណៈ​គណបក្សប្រឆាំងនេះ ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​​ឆោ្នត​​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ដោយ​ចោទថា មាន​ការលួចបន្លំ​តួលេខសន្លឹកឆ្នោត​ពី​គណបក្សកាន់អំណាច​៕

សូមសរសេរមកកាន់ កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles