ប្រជា​សហគមន៍​បឹងកក់​ប្រមូលផ្តុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​សុំ​កិច្ច​អន្តរាគមន៍​បញ្ហាដីធ្លី​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ប្រជាសហគមន៍បឹងកក់ប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២៣ខែធ្នូ (រូបភាព ជន ស្រីណុច)

ប្រជាសហគមន៍បឹងកក់ប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២៣ខែធ្នូ (រូបភាព ជន ស្រីណុច)

ប្រជា​សហគមន៍​បឹងកក់​ទាំង​អ្នក​ដែល​ទទួលបាន​សំណង​ហើយ និង​អ្នក​ដែល​មិន​​ទាន់​ទទួលបា​ន​​សំណង​​ប្រមាណ​​ ១០០​នាក់ ​នៅ​ព្រឹក​នេះ ប្រមូលផ្តុំ​នៅ​មុខ​​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​ផ្តល់​ដំណោះស្រាយ​ឲ្យ​ពួកគាត់​។​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ប្រជា​សហគមន៍​បឹងកក់​ប្រមាណ​ ១០០​នាក់ រួមទាំង​ព្រះសង្ឃ​​​ផង ប្រមូលផ្តុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ ដោយ​មាន​កាន់​បដា ទាម​ទារ​​ឲ្យ​​អភិបាល​​រាជធានី ភ្នំពេញ​លោក ប៉ា ​សុជាតិ​វង្ស ​ជួយ​​ដោះ​ស្រាយ​​បញ្ហា​ឲ្យ​ពួកគាត់​។​

ប្រជាពលរដ្ឋ​ដែល​ទទួលបាន​សំណង​​ហើយ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​​ឲ្យ​ពួកគាត់​បន្ថែម​ទៀត​ ដោយ​​ពួក​​គាត់​​អះ​អាង​​ថា សំណង​​កាលពី​លើក​មុន​​ទទួល​បាន​តិចតួច​មិន​​សមនឹង​តម្លៃ​​​ដី ហើយ​ម្យ៉ាងទៀត​ការទទួល​សំណង​ពេល​នោះ ដោយសារ​ក្រុមហ៊ុន​បង្ខំ​បូម​ទឹក​ពន្លិច​ផ្ទះ​​និង​ដី ដូច្នេះ​ពួកគាត់​ត្រូវ​ការ​សំណង​បន្ថែមទៀត​។

​ចំណែក​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​​សំណង ទាមទារ​ឲ្យ​ក្រុមហ៊ុន​ពន្លឿន​​ការវាស់​វែង​ដី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់ ដើម្បី​ការពារ​ពី​ការ​បង្ខំ​​បណ្តេញ​​ចេញ​​ទៀត​។

សរសេរ​មក​កាន់​កញ្ញា ជន ស្រី​ណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles