បក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​បាតុកម្ម​ថ្ងៃ​ទី​១០​នៅ​​​ពាយព្យ​ភ្នំពេញ

មនុស្ស​រាប់​ពាន់​នាក់ ក្នុង​នោះ​មាន​កម្មករ​មក​ពី​រោងចក្រ​ចំនួន ៩ អម​ដោយ​ម៉ូតូ​កង់​បី​ប្រមាណ ៤០០​គ្រឿង ចូល​រួម​ហែ​ក្បួន​មហា​បាតុកម្ម​អហិង្សា​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៤ ធ្នូ​ នេះ។

ដោយ វោហារ ជាតិ
2013-12-24
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
ក្បួន​ដង្ហែ​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ តាម​ផ្លូវ​ព្រះមុនីវង្ស កាល​ពី​ល្ងាច​ថ្ងៃ​២៤ ធ្នូ ឆ្នាំ​២០១៣។ RFA/Mom Sophon

ក្បួន​បាតុកម្ម​បាន​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​ជិត ៤​ល្ងាច ដឹក​នាំ​ដោយ​មេ​បក្ស​ទាំង​ពីរ​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​នានា ប៉ែក​ពាយព្យ​ភ្នំពេញ។

ក្បួន​បាតុកម្ម​នឹង​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​តាម​ផ្លូវ​ព្រះមុនីវង្ស ទៅ​ដល់​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ ឬ​រង្វង់​មូល​ស្ដាត​ចាស់ បត់​ទៅ​លិច​ឆ្ពោះ​ទៅ​កាន់​អង់តែន​ទូរទស្សន៍​ជាតិ ហើយ​បត់​ឆ្វេង​មក​រង្វង់​មូល​ទួលគោក រួច​ចាក់​ទៅ​លិច​កាត់​តាម​ផ្សារ​ដី​ហុយ និង​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ចាក់​មក​កើត​វិញ សំដៅ​ស្ពាន​អាកាស​ពេទ្យ​លោក​សង្ឃ ហើយ​ហែ​តាម​ផ្លូវ​កម្ពុជា​ក្រោម ត្រឡប់​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ពិសេស​របស់​លោក ម៉ម មុនីរតន៍ ដែល​តាម​ដាន​បាតុកម្ម​នេះ​ដូច​ត​ទៅ៖

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles