ជនរងគ្រោះដោយសារអាជ្ញាធរបណ្ដេញចេញពីដីនិងលំនៅឋាននៅភ្នំពេញ ដូចជាអតីតអ្នកភូមិបឹងកក់ បុរីកីឡា និងថ្មគោល បាននាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ អស់រយៈពេលបីថ្ងៃហើយ មកទល់ថ្ងៃទី២៥ ធ្នូ នេះ។
ដោយ អ៊ួន ឈិន
2013-12-25
RFA

បាតុករចាក់សាំងដុតកង់ឡានតវ៉ា។
តំណាងជនរងគ្រោះប្រហែល ១០០នាក់ បានដុតកង់ឡាន ហើយបិទផ្លូវព្រះមុនីវង្ស ទាមទារឲ្យលោកអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ឲ្យចេញមុខមកជួបគាត់ដើម្បីដោះស្រាយសំណងបន្ថែម ដែលសាលារាជធានីបានសន្យាថាសងពួកគាត់កន្លងមក។ តែលោកអភិបាលមិនព្រមចេញមកជួបពួកគាត់។
ក្រុមអ្នកតវ៉ាបាននាំគ្នាស្រែកច្រៀងបទចម្រៀងមួយចំនួនចំអកលោក ប៉ា សុជាតិវង្ស ដូជជាបទ «ស្អប់ប្រុសមុខខ្មូរ» បទ «បងជាទន្សាយ» ចំអកដាក់លោកអភិបាលក្រុង ដែលមិនហ៊ានចេញមុខមកជួបក្រុមអ្នកតវ៉ា។
ក្រុមបាតុករបានបើកផ្លូវព្រះមុនីវង្ស ឲ្យដំណើរការឡើងវិញនៅម៉ោង ៥ល្ងាច ក្រោយការតវ៉ាគ្មានដំណោះស្រាយ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក អ៊ួន ឈិន ដែលតាមដានការតវ៉ានេះនៅមុខសាលាក្រុងដូចតទៅ៖

ក្រុមបាតុករត្រៀមកង់ឡានសម្រាប់ដុតតវ៉ានៅខាងមុខសាលារាជធានី។

បាតុករបង្កាត់ភ្លើងដុតកង់ឡាន។

បាតុករចាក់សាំងដុតកង់ឡានតវ៉ា។

បាតុករដុតកង់ឡាននៅខាងមុខសាលារាជធានី។

បាតុករដុតកង់ឡាននៅខាងមុខសាលារាជធានី។

បាតុករដុតកង់ឡាននៅខាងមុខសាលារាជធានី។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
អត្ថបទដែលទាក់ទង
- តើការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិជាការធ្វើរដ្ឋប្រហារឬយ៉ាងណា?
- ក្រសួងការងារអំពាវនាវឲ្យកម្មករបន្តប្រក្រតីភាពការងារផលិតកម្ម
- កម្មករជិត១ម៉ឺននាក់នៅកំពង់ឆ្នាំងធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ
- មេដឹកនាំបក្សប្រឆាំងចូលរួមធ្វើបាតុកម្មជាមួយកម្មករនៅស្វាយរៀងនិងកំពង់ចាម
- មនុស្សរាប់ម៉ឺននាក់ចូលរួមហែក្បួនជាមួយបក្សសង្គ្រោះជាតិ
- ការតវ៉ារបស់អតីតអ្នកបឹងកក់ក្លាយជាអំពើហិង្សា
- កម្មករស្ទើរទូទាំងប្រទេសធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល១៦0ដុល្លារ
- គ្រូពេទ្យអំពាវនាវឲ្យបាតុករសង្គ្រោះជាតិរក្សាអនាម័យ
- លោក សម រង្ស៊ី ចូលរួមតវ៉ាដំឡើងប្រាក់ខែឲ្យកម្មករនៅក្រុងបាវិត