CCHR បារម្ភ​ពី​ការអំពាវនាវ​របស់​ភាគី​រោងចក្រ​ដែល​សុំឲ្យ​ចាត់ការ​លើ​កូដកម្ម​​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​សម្ដែង​ក្ដីបារម្ភ​ចំពោះ​ការអំពាវនាវ​របស់​ស​មាគ​ម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​ស្នើឲ្យ​រដ្ឋាភិបាល​ចាត់វិធានកា​រ ទៅលើ​កូដកម្ម​របស់​កម្មករ​ដែល​ភាគី​រោងចក្រ​ចាត់ទុកថា​ “​ខុសច្បាប់​”​នោះ​។

​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃទី​២៤​ ខែ​ធ្នូ​ឆ្នាំ​២០១៣​នេះ ​(CCHR)​ ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ (GMAC) ​ដែល​បាន​ចេញ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ ដោយ​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា មាន​ភាព​អត់ធ្មត់​ខ្លាំង ពេក​ក្នុង​ការចាត់វិធានការ​ចំពោះ សហជីព​។ សេចក្ដីថ្លែងការណ៍​ដដែល​បន្ដថា ដោយ​ស្នើ​ឲ្យមាន​វិធានការ​មិនត្រូវអ​ត់​ឱន​លើ​កូដកម្ម​ខុសច្បាប់​នោះ នឹង​រឹតតែ​ធ្វើឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅក្នុង​វិស័យ​កាត់ដេរ​តែប៉ុណ្ណោះ​។

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យល់ថា ដោយ​មិន​គិត សំដៅលើ​កូដកម្ម​ស្រប​ច្បាប់ វិធានការ​មិន​ត្រូវ​អត់ឱន​បែបនេះ នឹង​មិន​អាច​ដោះស្រាយ​នូវ​មូលហេតុ ជា​ឬ​សគល់​សំខាន់​នៃ​វិវាទ ការងារ​ប៉ុណ្ណោះ​ទេ ហើយ​ទំនងជា​នឹង​ឈាន​ដល់​ការ​បង្រា​បដោយ​ហិង្សា​ថែម​ទៀត​ទៅ​លើ​កម្មករ និង​សមាជិក​ជីព​។​

​អ្នកសម្របសំរួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់ CCHR លោក ឌុ​ច ពិសិដ្ឋ មានប្រសាសន៍ ថា​៖ «​វិវាទ​ការងារ ត្រូវតែ​ដោះស្រាយ​ដោយ​សន្ដិវិធី​។ ការប្រើប្រាស់​កំលាំង និង​វិធានការ​មិន​អត់ឱន នឹង​នាំឲ្យ ស្ថានភាព​កាន់ តែ​គ្រោះ ថ្នាក់​នៅ​ក្នុង​វិស័យ​កាត់ដេរ​តែប៉ុណ្ណោះ​។ ការចេញ​សេចក្ដី ថ្លែងការណ៍​របស់ ស​មាគ​ម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ត្រឹម​តែ​ការបន្ថែម​សាំង​លើ​ភ្លើង​ប៉ុណ្ណោះ​។ ជា​ជំនួស​មកវិញ យើង​អំពាវនាវ​ដល់ សមាគម​រោងចក្រ កាត់ដេរ នៅ​កម្ពុជា​ធ្វើ​ការសហការ​ជា​កម្មករ និង​សហជីព​នានា ដើម្បី​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​។ លោក​បន្តថា យើង​សូម​រលឹក​ដល់​រដ្ឋាភិបាល​ផងដែរ​ថា ដោយ​មិន​គិត​ពី​ភាពស្របច្បាប់​នៃ​កូដកម្ម រដ្ឋា​ភិល​ត្រូវតែ​គោរព សិទ្ធិសេរីភាព ក្នុង​ការបញ្ចេញមតិ និង​សិទ្ធិ​សេរីភាព​ខាង​ការបង្កើត​សមាគម​របស់​ពលរដ្ឋ​គ្រប់រូប ហើយ​មិន​ត្រូវ ឆ្លើយ​តប​ដោយ​ការប្រើប្រាស់​ហិង្សា​ប្រឆាំង​លើ​កូដករ និង​បាតុករ​ដោយ​សន្តិវិធី​នោះទេ​»​។​

​សេចក្ដីថ្លែងការណ៍​របស់​សមាគម​រោងច​ក្រ​កាត់ដេរ​កម្ពុជា​(GMAC) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើត​យន្ដ​ការប្រកប​ដោយ​ប្រសិទ្ធិភាព​មួយ ដើម្បី​ការពារ​សិទ្ធិ​វិនិយោគិន ក្នុង​គោល​បំណ​ង​​ដើម្បី​ទាក់​ទាញ​ការ​វិនិ​យោគ​ធំៗ​មក បណ្ដាក់​ទន់​កាន់តែច្រើន​នៅ​កម្ពុជា​។ សេចក្ដីថ្លែងការណ៍​បន្ដ​ថា ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យមា ន​ប្រសិទ្ធិភាព ដើម្បី​បញ្ចៀស​កូដកម្ម​ខុសច្បាប់ និង​ហិ​ង្សា​៕

​សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles