សមត្ថកិច្ច​ឃាត់​ព្រះកាយ​ព្រះសង្ឃ​៤​អង្គ​នៅ​ក្បែរ​ព្រំដែន​ថៃ

កងវរសេនាតូច​ការពារ​ព្រំដែន​ ៨៩១ បាន​ឃាត់​ព្រះកាយ​ព្រះ​សង្ឃ​ចំនួន ៤​អង្គ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៣​ ខណៈ​ដែល​ព្រះ​សង្ឃ​ទាំង ៤​អង្គ​នោះ​ មាន​បំណង​និមន្ត​ឆ្លង​ច្រក​របៀង នៅ​ក្រោយ​ផ្សារ​សុភមង្គល ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​និមន្ត​ទៅ​បិណ្ឌបាត​​រក​បច្ច័យ​នៅ​ក្នុង​ទឹក​ដី​ថៃ។

ដោយ សួន សុផលមុន្នី
2013-12-26
RFA

សង្ឃ ប៉ោយប៉ែត ៦១០
២៦-ធ្នូ-២០១៣៖ ព្រះសង្ឃ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ព្រះកាយ​នៅ​ការិយាល័យ ប៉ូលិស​ការពារ​ព្រំដែន ៨៩១ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ Provided Photo

មេ​បញ្ជាការ​​កងវរសេនាតូច​ការពារ​ព្រំដែន​ ៨៩១​ លោក ហាំ វណ្ណៈ ថ្លែង​ថា ព្រះ​សង្ឃ​ទាំង ៤​អង្គ​នោះ ក្រោយ​ពី​ការ​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​រួច​មក រក​ឃើញ​ថា ​ព្រះ​អង្គ​គ្រប់​អង្គ​សុទ្ធ​តែ​មាន​លិខិត​ឆ្លង​ដែន។ ក្រោយ​ពី​ការ​សួរ​នាំ សមត្ថកិច្ច​កងវរសេនាតូច​ការពារ​ព្រំដែន​ ៨៩១​ បាន​ប្រាប់​សង្ឃ​ទាំង ៤​អង្គ​នោះ​ឲ្យ​ទៅ​ឆ្លង​ដែន​​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​​វិញ។

ព្រះសង្ឃ​ទាំង ៤​អង្គ​នោះ​ ទី​១​ មាន​ព្រះ​នាម បាន វន មាន​ព្រះជន្ម ២១​ព្រះវស្សា ទី​២ ព្រះ​នាម សៅ សុវណ្ណា ព្រះជន្ម ២៧​ព្រះវស្សា​ សង្ឃ​ទាំង​ពីរ​អង្គ​គង់​នៅ​វត្ត​គិរីសារវន្ត ខេត្ត​កំពត​ ទី​៣ ព្រះ​នាម ស៊ុំ ទូច ព្រះជន្ម ២៣​ព្រះវស្សា​ គង់​នៅ​វត្ត​ដួនបុណ្យ ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​ទី​៤ ​ព្រះនាម សន ​សុវណ្ណ ព្រះ​ជន្ម​ ៤០​ព្រះ​វស្សា​ គង់​នៅ​វត្ត​ព្រះពោធិវង្សី ខេត្ត​ព្រៃវែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles