ព្រះមហាក្សត្រ តែងតាំង​ប្រធាន​ព្រឹទ្ធសភា ជា​ប្រមុខរដ្ឋស្ដីទី នៅពេល​ព្រះអង្គ​អវត្តមាន​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

​ព្រះមហាក្សត្រ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតាំង​​ប្រធាន​ព្រឹទ្ធសភា ជា​ប្រមុខរដ្ឋស្តីទី ខណៈដែល​​​ព្រះអង្គ​យាង​ទៅ​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខ​ភាព​​នៅ​​​ប្រទេស​ចិន មួយរយៈ ចាប់​ពី​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ ស្អែក​នេះ​។​

ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ចុះ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ និង​សម្តេច​​​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នឹង​យាង​ទៅកាន់​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខ​ភាព​។ ព្រះរាជសារ​បន្ត​ថា នៅពេលដែល​ព្រះអង្គ​អវត្តមាន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​កិច្ចការ​របស់​ព្រះអង្គ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ តែងតែ​យាង​ទៅពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​របស់​ព្រះអង្គ ក្នុង​រយៈពេល​មួយ​ខែ​ម្ដង ហើយ​ការ​គង់នៅ​ប្រទេស​ចិន​របស់​ព្រះអង្គ អាច​នឹង​មាន​រយៈពេល ៣​ទៅ​៤​សប្តាហ៍​៕

​សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

4 Responses to "ព្រះមហាក្សត្រ តែងតាំង​ប្រធាន​ព្រឹទ្ធសភា ជា​ប្រមុខរដ្ឋស្ដីទី នៅពេល​ព្រះអង្គ​អវត្តមាន​"

  1. beloved khmer says:

    It is a good time for chea sim to think about dying day. It is coming to take chea sim very soon. May god condemn chea sim to hell as soon as posible.

  2. ស្តេចចោរស្នៀត says:

    នៅក៏គ្នានប្រយោជន៏ទៅក៏គ្នានប្រយោជន៏គឺគ្នានអ្វីសំខានសំរាប់រាស្រ្តទេ។

  3. ប្រជាពលរដ្ឋខ្មែរ says:

    ព្រះមហាក្សត្រ អព្យាក្រិត យករួច ខ្លួន !

    លោក តា ជា ស៊ីម ត្រូវ អព្យាក្រិត្រ ដែរ ទើបជាការ ល្អ !

    « កុំ ធ្វើតាម អាកញ្ចាស់ ហ៊ុន សែន អោយសោះ ! »

  4. Vanda says:

    I respect President Chia Sim. But now he is old and sick. Could give him relax and freedom. I wish.