ពៅ បញ្ញាពេជ្រ ធ្វើ​ខួបកំណើត​ស្ងប់ស្ងាត់​នៅ​ផ្ទះ គ្មាន​សិល្បករ​ណា​ម្នាក់​ចូលរួម​ទេ

Tuesday, 06 May 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

20140506_21a

តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ លើក​នំ​ខេក​ក្នុង​ថ្ងៃ​ខួប​កំណើត​​។ រូបថត សហ​ការី

ភ្នំពេញៈ មិន​មាន​ភាព​អ៊ូអរ និង​សើច​ក្អាកក្អាយ​ឡើយ សម្រាប់​ពិធី​ខួបកំណើត​របស់​តារាចម្រៀង​ធ្លាក់​ខ្លួន​ពិការ ដោយសារ​ខ្មាន់កាំភ្លើង​ប៉ង​ផ្តាច់សង្ខារ នាង ពៅ បញ្ញាពេជ្រ ទេ ក្រៅពី​វត្តមាន​បងស្រី​បង្កើត​ម្នាក់ ក្មួយ​តូចៗ​ពីរ​បី​នាក់​និង​អ្នកនាង ហ៊ឹម សុភី តារាចម្រៀង​វ័យ​ជ្រេ ចូលរួម​សាទរ​លើក​ទឹកចិត្ត​នោះ​។ ប៉ុន្តែ​យ៉ាង​ណា មាន​ការ​គាំទ្រ​ច្រើន និង​អ្នក​ចូលរួម​លើក​ទឹកចិត្ត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ពី​ក្រុម​មិត្តភក្តិ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឯណោះ ។

នៅលើ​នំខេត​របស់ តារាចម្រៀង​ពៅ បញ្ញាពេជ្រ បង្ហោះ​ក្នុង​ហ្វេសប៊ុក សរសេរ​ថា «ថ្ងៃ​ទី​០៤ ខែ​ឧសភា ជា​ថ្ងៃ​ខួបកំណើត​របស់​តារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ»។ ជាមួយ​គ្នា​នោះ មាន​សារ​ជាច្រើន​បាន​សរសេរ​តាម​ហ្វេសប៊ុក​មក​លើក​ទឹកចិត្ត ដល់​តារាចម្រៀង​ដែល​ត្រូវ​ជា​សាច់ឈាម​ជំនាន់​ក្រោយ​របស់​កវី ពៅ ស៊ីផូ នាម ពៅ បញ្ញាពេជ្រ។ សារ​មួយ​បាន​សរសេរ​រៀបរាប់​ថា៖​«​រៀងរាល់​ឆ្នាំ បើ​ទោះ​ជា​ជីវភាព​ខ្សត់​ខ្សោយ និង​លទ្ធភាព​ស្តួចស្តើង​យ៉ាងណា​ក៏ដោយ ក៏​ក្រុម​គ្រួសារ​សាច់ញាតិ​របស់ ពៅ បញ្ញាពេជ្រ មិន​ដែល​ខកខាន​ឆ្នាំ​ណា​មួយ​ឡើយ​ក្នុង​ការ​ធ្វើ​ពិធី​ខួបកំណើត បញ្ញាពេជ្រ »។

ប៉ុន្តែ មិន​មាន​ការ​បញ្ជាក់​ថា ឆ្នាំ​២០១៤​នេះ​ជា​ឆ្នាំ​គម្រប់​វ័យ​ប៉ុន្មាន​ឆ្នាំ​របស់​តារាចម្រៀង​ស្រី​ដ៏ អភ័ព្វ​ម្នាក់​នេះ​ឡើយ ខណៈ​នៅលើ​នំខេត ឃើញ​មាន​តែ​អក្សរ​ថា happy birthday និង​ការ​សរសេរ​ចូលរួម​លើក​ទឹកចិត្ត​យ៉ាង​ច្រើន​កុះករ​តែ​ប៉ុណ្នឹង​។

នៅក្នុង​វីដេអូឃ្លីប បង្ហោះ​នៅក្នុង​គណនីហ្វេសប៊ុក គេ​បាន​ឮ​បងស្រី​នាង​និយាយ​ថា៖​«ជូនពរ ប្អូនស្រី​គម្រប់​វ័យ​២៦​ឆ្នាំ​»។ វីដេអូឃ្លីប​ដែល​មាន​រយៈពេល​មួយ​នាទី និង​បួន​វិនាទី​នោះ ក្រោយពី​ទទួល​នំ​ខួបកំណើត​ពី​បងស្រី និង​ស្នូរ​ទះដៃ​លើក​ទឹកចិត្ត​ពី​ក្មួយៗ​យ៉ាង​កងរំពង​នោះ តារាចម្រៀង ពៅ បញ្ញាពេជ្រ ដែល​អង្គុយ​នៅលើ​សាឡុង និង​ដាក់​ខ្នើយ​លើ​ភ្លៅ ដែល​គេ​ដឹង​ថា​ជា​កំណល់​សម្រាប់​លត់ដៃ និង​ជួយ​ទប់​លំនឹង​ខ្លួន កុំ​ឲ្យ​ដួល​នោះ បាន​សម្តែង​អារម្មណ៍​សាទរ​តប​នឹង​ជំនូន នំ​ខួបកំណើត ជាមួយ​សំឡេង​រដិបរដុប​ថា៖​«ថ្វី​ត្បិត​តែ​នៅ​ផ្ទះ តែ​នាង​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​ក្រុម​គ្រួសារ នាង​ខ្ញុំ»។

ជាមួយ គ្នា​នោះ​នៅក្នុង​វីដេអូឃ្លីប​ដដែល​នោះ នាង​ក៏​បញ្ជាក់​ខ្លី​ថា៖​«នេះ​ជា​វីដេអូ ផ្លុំ​ទៀន​នំ​ខួបកំណើត ដែល​ជា​អំណោយ​ក្រុម​គ្រួសារ​សម្រាប់​ថ្ងៃ​ពិសេស​របស់​នាង​ខ្ញុំ»។ តប​នឹង​សម្ដី​ប្អូនស្រី​ដ៏ទន់ភ្លន់​នោះ បងស្រី​របស់​តារាចម្រៀង ពៅ បញ្ញាពេជ្រ បាន​បន្លឺ​ពាក្យ​ជូនពរ​ប្អូនស្រី​ថា៖​«បង​សូម​ជូនពរ​ប្អូន​ក្នុង​ថ្ងៃ ខួបកំណើត​គម្រប់​វ័យ​២៦​ឆ្នាំ​នេះ សូម​ឲ្យ​ប្អូន​មាន​ក្តីសុខ និង​ឆាប់​បាន​ជាសះស្បើយ​ពី​ជំងឺ និង​សូម​ឲ្យ​មាន​សុខភាព​ល្អ សូម​ឲ្យ​ប្អូន​កុំ​អភ័ព្វ​ទៀត»។

ពៅ បញ្ញាពេជ្រ ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ថា នាង​គឺជា​តារាចម្រៀង​ស្រី​មួយ​ដួង ដែល​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​កាលពី​នាង​នៅ​មាន​កាយ​សម្បទា​ល្អ ហើយ​ក៏​មាន​ឱកាស​ក្លាយ​ខ្លួន​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​ធំ​ទៀត​ផង មុន​ពេល​ខ្មាន់កាំភ្លើង​បាញ់ប្រហារ កាលពី​៨​ឆ្នាំ​មុន​។ ជាមួយ​រូបភាព​ដ៏​សង្វេគ​នោះ បញ្ញាពេជ្រ និង​ក្រុម​គ្រួសារ​តែង​ដង្ហោយ​សុំ​ជំនួយ​មនុស្សធម៌ ដើម្បី​រក​ប្រាក់​មក​ព្យាបាល​របួស​បន្ត ដែល​មក​ទល់​នឹង​ពេល​នេះ ហាក់​គ្មាន​ពន្លឺ​វិជ្ជមាន​នោះ​ទេ​។

វត្តមាន​ឡើង​បង្ហោះ​សំនៀង​ជា​លើក ដំបូង​កាលពី​ចុង​ឆ្នាំ​២០១៣ គេ​បាន​ដឹង​ថា សំឡេង បញ្ញាពេជ្រ នៅ​តែ​មាន​ទឹកដម​ពីរោះ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ផង​ដែរ។ ជាមួយ​នោះ​ក៏​មាន​ការ​លើក​ឡើង​ពី​ក្រុម​អ្នក​គាំទ្រ​នាង​ថា​«គេ​តែង​មាន អារម្មណ៍​អាណិតអាសូរ ពៅ បញ្ញាពេជ្រ ម្នាក់​នេះ ដែល​បាន​បាត់បង់​អ្វីៗ​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ តែ​ហាក់​ពុំ​ឃើញ​មាន​នរណា (ជាពិសេស​ទូរទស្សន៍)ណា យក​ចិត្ត​ទុក​ដាក់​នាង​សោះ ក្រៅ​អំពី​មិត្ត​ក្នុង​ហ្វេសប៊ុក​នោះ​»៕


What Next?

Recent Articles

3 Responses to "ពៅ បញ្ញាពេជ្រ ធ្វើ​ខួបកំណើត​ស្ងប់ស្ងាត់​នៅ​ផ្ទះ គ្មាន​សិល្បករ​ណា​ម្នាក់​ចូលរួម​ទេ"

  1. Boys says:

    ជូនពរឲ្យឆាប់ជា១០០ភាគរយ…

  2. Veng Sreng Chong Ahkhiet says:

    Mi cho ka- choy kadouy herm chrouss mo-miss Bun rany, mi ngeng cham merl anh neng yok Eng-re bok ta-pork mi ngeng neng mi sam-pheng con srey-srey ngeng auy thleay dol pro-hong kdet arch mi a-yass eng

    Cut kdor cut un-dat kvass phneak ah bey-sach kvac Hun sen neng con pros- pros vea douch con Gadhafi ey-cheng

    Cham sam-pong kbal mi kanh-chass chit ngoab Bun Seng ly phong -de

    Mi cho ka choy kadouy svet oss tuc Bun Seng Ly

  3. Veng Sreng Chong Ahkhiet says:

    Mi cho ka- choy kadouy herm chrouss mo-miss Bun rany, mi ngeng cham merl anh neng yok Eng-re bok ta-pork mi ngeng neng mi sam-pheng con srey-srey ngeng auy thleay dol pro-hong kdet arch mi a-yass eng
    ——–
    ——–
    ——–
    Cut kdor cut un-dat kvass phneak ah bey-sach kvac Hun sen neng con pros- pros vea douch con Gadhafi ey-cheng

    ———-
    ———-
    ———-

    Cham sam-pong kbal mi kanh-chass chit ngoab Bun Seng ly phong -de

    ———–
    ———-
    ———-

    រង់ចាំ Ah kvac ហ៊ុនសែនធ្លាក់ចេញពីអំណាចយើងនឹងឱ្យសន្តិសុខ ទាត់ ក្បាលរបស់ vea ឱ្យងងឹតភ្នែកភ្ផ្សេងទៀតរបស់ vea
    យើងនឹងអនុញ្ញាតឱ្យ សន្តិសុខ ទាត់ kadouy thom mi ប៊ុន រ៉ានី auy bek sae vea vinh

    ———-
    ———-
    ———–

    កុំភ្លេច Hecker ដើម្បីទៅរកមើល Ah ហ៊ុន Kvac louch ចេញទៅ choy ក្មេងស្រី; kdor របស់ vea ah-krok merl nas ពណ៌ខ្មៅនិង veng; បង្ហូរទឹក kdorរបស់ vea tuc tuc kour auy khperm nas

    រកមើលរូបភាពមីប៊ុនរ៉ានី Mi yai ភូ, mi yai ផាន beam kdor ah mae- ចោរ ហ៊ុន- Neang