ការិយាល័យ​លិខិតឆ្លងដែន ប្តូរ​ទីតាំង​ទៅ​ពី​ខណ្ឌចំការមន ទៅ​ខណ្ឌ​មានជ័យ​វិញ​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃអង្គារ ទី6 ខែឧសភា ឆ្នាំ2014
http://vodhotnews.com

ការិយាល័យ​លិខិតឆ្លងដែន​នៃ​ក្រសួង​មហាផ្ទៃ ប្តូរ​ទីតាំង​ផ្តល់​លិខិតឆ្លងដែន​ធម្មតា​ដល់​ប្រជាពលរដ្ឋ ពី​អគារ​ចាស់ នៅ​ខណ្ឌ​ចំការមន ទៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​តទៅ​។​

​យោងតាម​សេចក្តីជូនដំណឹង នៅក្នុង​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះផ្សាយ​នៅ​ថ្ងៃទី​០៦ ខែ​ឧសភា​នេះ ឲ្យ ដឹងថា ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​មក​សុំ​ឲ្យ​ផ្តល់ លិខិត​ឆ្លង ដែន​នោះ ការិយាល័យ​លិខិតឆ្លងដែន បាន​ប្តូរ​ទីតាំង​ពី​អាគារ​ចាស់​លេខ​២ មហាវិថី​ម៉ៅ​សេទុង សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ទៅ​អគារ​ថ្មី ដែល​មាន​ទីតាំង​នៅ​ភូមិ​តា​ង៉ូវ សង្កាត់​និរោធ​ន៍ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សេចក្តីជូនដំណឹង​ដដែលបន្តថា ទីតាំង​ថ្មី​នោះ បាន​ដាក់ឲ្យ​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៤ វេលា​ម៉ោង​៧​ព្រឹក​តទៅ​៕

សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈsotheary@vodhotnews.com

What Next?

Recent Articles