ទិដ្ឋភាព និងសកម្មភាពពលរដ្ឋ នៅពេលសវនាការលើលោក វន់ ពៅ និងអ្នកទាំង២២ នៅព្រឹកថ្ងៃអង្គារ​ ទី០៦ខែឧសភា​

ដោយ៖​ វីអូឌី​
ថ្ងៃអង្គារ ទី6 ខែឧសភា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ពលរដ្ឋ​ សុំយុត្តិធម៌សម្រាប់លោក វន់ ពៅ និង២២នាក់ផ្សេងទៀត (រូបថតដោយតាត ឧត្តម)

​ ផ្លូវ​មុនី​រ៉េត ខាង​មុខ​ផ្សារ​ស៊ី​ធី​ម៉ល ត្រូវ​បាន​បិទ​ទាំងស្រុង ដោយ​បញ្ឈរ​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នឹង​បន្ត​បើក​សវនាកា​រលើ​អ្នក​ទាំង​២៣​។​

អង្គការលីកាដូ ឲ្យដឹងថា មានការបិទផ្លូវយ៉ាងធំមួយនៅជុំវិញសាលាដំបូងរាជធានីភ្នំពេញ ខាងជើងនៅជិតវត្តព្រះពុទ្ធ ហើយ​ខា​ងត្បូង​នៅមហាវិថីព្រះសីហនុ។ អង្គការបន្តថា មិនដូចកាលពីពេលមុនទេ​ផ្នែកនីមួយៗ ត្រូវ​បាន​ពង្រឹ​ង​ដោយ​មាន​ការ​ដាក់រ​ថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង។ នគរបាលធ្វើការសាកសួរអំពីអត្តសញ្ញាណ មុនពេលអនុញ្ញា​តឲ្យ​អ្ន​​កអ​ង្កេ​ត​ការណ៍ឆ្លងកាត់របាំងបន្លាលួស។

(រូបភាពដោយតាត ឧត្តម)

What Next?

Recent Articles