ប៊ីរីយ៉ា ចូល​រោងការ​​និង​​គូស្នេហ៍​ថ្មី

Tuesday, 06 May 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

20140506_20a

តារា​សម្តែង​នាង ប៊ីរីយ៉ា និង​សង្សារ​ថ្មី​ពេល​បណ្តើរ​គ្នា​ទៅ​សមុទ្រ។ រូបថត សហ​ការី

ភ្នំពេញៈ អ្វីៗ​ត្រូវ​បាន​លាតត្រដាង​នៅពេល​នេះ​ថា នាង ប៊ីរីយ៉ា ពិតជា​បាន​កាត់ផ្តាច់​ស្នេហា ១០០ ភាគរយ​ពី​អតីត​សង្សារ​មែន ហើយ​នៅពេល​នេះ​នាង​បាន​ចាប់ផ្តើម​សាងស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ជាមួយ​នឹង បុរស​រូប​សង្ហា​ម្នាក់​ផ្សេង​ទៀត ដែល​គេ​បាន​ដឹង​ច្បាស់​ថា ពួកគេ​គ្រោង​នឹង​រៀបការ​នា​ពេល​ឆាប់ៗ​នេះ។

មុន​នេះ​បន្តិច មាន​ការ​លើក​ឡើង​ថា ស្នេហា​មាន​វ័យ​៥-៦​ឆ្នាំ​រវាង​តារាសម្តែង និង​ម៉ូដែល​នាង ប៊ីរីយ៉ា និង​តារាម៉ូដែល លោក ឈុន ហាំងជ័រ ដែល​ជា​ជើងឯក​លេង​ហ្គេម​នៅ​កម្ពុជា បាន​ឈាន​ដល់​ការ​ចែកចាន​ចែកឆ្នាំង​គ្នា​ហើយ ទោះ​បី​ជា​មិន​មាន​ប្រភព​ណា​មួយ​បញ្ជាក់​អំពី​មូលហេតុ​ចម្បង​នៃ​ការ​បែកបាក់​នោះ​ឲ្យ​បាន​ច្បាស់​ក្តី។ ប៉ុន្តែ​គ្រា​នោះ នាង ប៊ីរីយ៉ា បាន​ចេញ​មុខ​អះអាង​ថា ស្នេហា​រវាង​នាង និង​លោក ឈុន ហាំងជ័រ នៅ​តែ​រក្សា​ភាព​ផ្អែមល្ហែម​គ្មាន​ការ​បែកបាក់​ទេ។

ប៉ុន្តែ​យ៉ាង​ណា ការ​ឆ្លើយ​ដោះសា​នោះ ប្រៀប​បាន​នឹង​យក​ក្រដាស​ទៅ​ខ្ចប់​រងើកភ្លើង អ៊ីចឹង យូរ និង​ឆាប់​គង់​តែ​គេ​ដឹង​។ បន្ទាប់ពី​ស្ងប់ស្ងាត់​បន្តិច ស្រាប់តែ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ រូបថត​ជាច្រើន​សន្លឹក​របស់​តារាសម្តែង​នាង ប៊ីរីយ៉ា និង​បុរស​ជា​គូស្នេហ៍​ថ្មី​ក្នុង​កាយវិការ​ស្នេហា​យ៉ាង​ផ្អែមល្ហែម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​ធ្វើឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​គ្រប់​គ្នា​។

គេ​បាន​ដឹង​យ៉ាង ច្បាស់​ថា បុរស​ជា​គូស្នេហ៍​ថ្មី​របស់​នាង ប៊ីរីយ៉ា មាន​វ័យ​ប្រមាណ​ជាង ៣០ ឆ្នាំ​ស្តើង​ប៉ុណ្ណោះ ហើយ​គេ​ក៏​ជា​កូន​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​ទៀត​ផង​។

ពាក់ព័ន្ធ​នឹង ការ​បែកបាក់​ស្នេហ៍​ចាស់ ប៉ះប៉ូវ​ដោយ​ស្នេហា​ថ្មី​នេះ តារាសម្តែង​នាង ប៊ីរីយ៉ា បាន​ទទួល​ស្គាល់​ថា ស្នេហា​រវាង​នាង និង​អតីត​គូស្នេហ៍​លោក ហាំងជ័រ បាន​បែក​គ្នា​យូរ​ហើយ ហើយ​នាង​បាន​ជួប​គ្នា​ជាមួយ​នឹង​គូស្នេហ៍​ថ្មី​មាន​រយៈពេល​ប្រហែល​មួយ ឆ្នាំ​ប៉ុណ្ណោះ។

ប៊ីរីយ៉ា បាន​និយាយ​ថា៖​«​សង្សារ​ថ្មី​របស់​ខ្ញុំ គាត់​ឈ្មោះ Iron Fox ជនជាតិ​ខ្មែរ។ ខ្ញុំ​ស្គាល់​គាត់​ប្រហែល​មួយ​ឆ្នាំ​ហើយ។ រីឯ​លោក ហាំងជ័រ យើង​បែក​គ្នា គឺ​ដោយសារ​តែ​គាត់​ត្រូវ​ចេញ​ទៅ​រស់នៅ​អាមេរិក អត់​មាន​បញ្ហា​អី​ទេ យើង​នៅ​តែ​រាប់អាន​គ្នា​ដដែល»។

សម្រាប់​ការ​ជួប​ស្នេហ៍​ថ្មី​នេះ ប៊ីរីយ៉ា បាន​អះអាង​ថា នាង​មិន​ទាន់​អាច​ធានា​ថា ស្នេហា​នឹង​អាច​ដំណើរការ​បាន​យូរអង្វែង​ដល់​ពេល​ណា ឬ​កំណត់​ថា​ត្រូវ​តែ​ជួប​គ្នា​រហូត​នោះ​ដែរ តែ​យ៉ាង​ណា​តារា​រូប​នេះ​បាន​បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្តែងៗ​ថា នាង​នឹង​រៀបការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

តារាសម្តែង​រូប​នេះ​និយាយ​ថា៖​« ​ថ្ងៃ​មុខ​មើល​អត់​ឃើញ​ថា នឹង​ត្រូវ​ជួប​គ្នា​រហូត​ឬ​យ៉ាង​ណា​ទេ តែ​សម្រាប់​ខ្ញុំ​មាន​គម្រោង​រៀបការ​រួច​ហើយ គឺ​នៅពេល​ឆាប់ៗ​នេះ បើ​យូរ​ក៏​នៅ​ចុង​ឆ្នាំ​នេះ​ដែរ​»។ នាង​បាន​បញ្ជាក់​ថា៖ «​ក្រោយ​រៀបការ​ខ្ញុំ​នៅ​តែ​លេង​សិល្បៈ​ដដែល គ្រាន់តែ​បន្ធូរដៃ​ជាង​មុន​បន្តិច ទុក​ពេល​ឲ្យ​ច្រើន​សម្រាប់​គ្រួសារ​»៕


What Next?

Recent Articles

One Response to "ប៊ីរីយ៉ា ចូល​រោងការ​​និង​​គូស្នេហ៍​ថ្មី"

  1. Veng Sreng Chong Ahkhiet says:

    Mi cho ka- choy kadouy herm chrouss mo-miss Bun rany, mi ngeng cham merl anh neng yok Eng-re bok ta-pork mi ngeng neng mi sam-pheng con srey-srey ngeng auy thleay dol pro-hong kdet arch mi a-yass eng

    Cut kdor cut un-dat kvass phneak ah bey-sach kvac Hun sen neng con pros- pros vea douch con Gadhafi ey-cheng

    Cham sam-pong kbal mi kanh-chass chit ngoab Bun Seng ly phong -de

    Mi cho ka choy kadouy svet oss tuc Bun Seng Ly