ដោយ យាង សុជាមេត្តា
2014-08-23
RFA

newspaper
ដោយ យាង សុជាមេត្តា
2014-08-23
RFA

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាលពីថ្ងៃទី២២ សីហា បានចេញផ្សាយរបាយការណ៍ទី៦ ដែលជារបាយការណ៍ចុងក្រោយបង្អស់របស់លោក ក្នុងឋានៈលោកជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា។
លោក ស៊ូប៊ែឌី នឹងធ្វើបទបង្ហាញអំពីរបាយការណ៍របស់លោក ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ (Geneva) នៅចុងខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ។
របាយការណ៍ទី៦របស់ លោក សុរិយា ស៊ូប៊ែឌី ហើយក៏ជារបាយការណ៍ចុងក្រោយរបស់លោកដែរនោះ លើកឡើងពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចន្លោះពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤។
របាយការណ៍ដែលមានទាំងអស់ ២០ទំព័រជាភាសាអង់គ្លេស ផ្ដោតទៅលើរឿងរ៉ាវមួយចំនួនរួមមាន ស្ថានភាពទូទៅអំពីសិទ្ធិមនុស្សនៅកម្ពុជា ពីការប្រាស្រ័យទាក់ទងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ ស្របតាមគោលការណ៍ទីក្រុងប៉ារីស (Paris Principles) ពីការអនុវត្តអនុសាសន៍របស់ លោក ស៊ូប៊ែឌី ដែលបានលើកឡើងក្នុងរបាយការណ៍មុនៗ ទាក់ទងកំណែទម្រង់តុលាការ ការបោះឆ្នោតសភា និងដីធ្លី។
ជុំវិញបញ្ហាសិទ្ធិមនុស្ស លោក ស៊ូប៊ែឌី បានលើកឡើងពីរឿងរ៉ាវដែលបានកើតឡើងតាំងពីដើមខែកក្កដា ឆ្នាំ២០១៣ មក ដែលក្នុងនោះរួមមាន ការរៀបចំការបោះឆ្នោត ភាពមិនប្រក្រតីនៃការបោះឆ្នោត ការធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រឆាំងលទ្ធផលបោះឆ្នោត ការរារាំងរបស់សមត្ថកិច្ច ការវាយសំពងលើអ្នកកាសែត ការទាមទារដំឡើងប្រាក់ខែកម្មករ ដែលក្រោយមកត្រូវសមត្ថកិច្ចវាយបង្ក្រាប និងបាញ់ប្រហារ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស ហើយច្រើននាក់ផ្សេងទៀតត្រូវចាប់ខ្លួន។ លើសពីនេះ លោកក៏លើកឡើងពីការបិទទីលានប្រជាធិបតេយ្យ ការហាមមិនឲ្យពលរដ្ឋប្រមូលផ្តុំគ្នា ព្រមទាំងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងសម្លុតបំភ័យតំណាងសហជីព ហើយថ្មីៗនេះ គឺការចាប់ខ្លួនតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដោយសារការទាមទារឲ្យដោះលែងទីលានប្រជាធិបតេយ្យ ជាដើម។
លោក ស៊ូប៊ែឌី សម្ដែងការសោកស្ដាយ ដែលមិនមានការស៊ើបអង្កេតឯករាជ្យអាចជឿទុកចិត្តបាន ដើម្បីនាំយកជនប្រព្រឹត្តិហិង្សាមកផ្ដន្ទាទោស។ លោកថា អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ កំពុងតែកើតឡើងនៅកម្ពុជា នៅឡើយ ហើយថា រដ្ឋាភិបាលត្រូវមានកាតព្វកិច្ចក្នុងការធានាថា រាល់ការប្រើប្រាស់កម្លាំងទាំងអស់ លុះណាតែស្របច្បាប់ ចាំបាច់ និងសមាមាត្រ ហើយត្រូវធានាថា អ្នកល្មើសច្បាប់មិនអាចរួចពីសំណាញ់ច្បាប់បានឡើយ។ លោក ស៊ូប៊ែឌី កត់សម្គាល់ដែរថា សមត្ថកិច្ចដែលបាញ់ប្រហារលើបាតុករ មិនត្រូវបាននាំយកមកផ្ដន្ទាទោសឡើយ តែចំណែកពលរដ្ឋដែលសមត្ថកិច្ចចោទថា ប្រព្រឹត្តហិង្សាលើពួកគេវិញនោះ ត្រូវបានតុលាការចាត់ការយ៉ាងឆាប់រហ័ស។
ចំពោះបញ្ហាកំណែទម្រង់ប្រព័ន្ធយុត្តិធម៌វិញ ទន្ទឹមនឹងការអបអរសាទរទៅលើការបង្កើតច្បាប់ថ្មីចំនួន៣ ពាក់ព័ន្ធវិស័យនេះ លោក ស៊ូប៊ែឌី ក៏រិះគន់ទៅលើរបៀបនៃការតាក់តែងច្បាប់ទាំងនេះដែរ ដោយលោកថា គ្មានការបើកចំហឲ្យមានការពិភាក្សា ឬចែកចាយសេចក្តីព្រាងច្បាប់ឲ្យអ្នកពាក់ព័ន្ធដឹងមុននោះទេ ហើយសភាក៏មិនបានចំណាយពេលវេលាច្រើន ដើម្បីពិភាក្សានោះដែរ។ លោក ស៊ូប៊ែឌី ក៏យល់ថា ច្បាប់ទាំងនេះមិនបានធ្វើឲ្យមានការបែងចែកអំណាចឲ្យដាច់ស្រឡះពីគ្នាឡើយ មានន័យថា តុលាការត្រូវបានគេមើលឃើញថា ស្ថិតក្រោមស្ថាប័ននីតិប្រតិបត្តិដដែល។ មួយវិញទៀត លោកថា អង្គការតុលាការនៅតែរងឥទ្ធិពលរបស់អ្នកនយោបាយ ដោយលោកថា ក្រោយពីអ្នកនយោបាយចរចាត្រូវគ្នាភ្លាម តុលាការក៏ដោះលែងតំណាងរាស្ត្របក្សប្រឆាំងភ្លែត។ លោកក៏ជំរុញឲ្យកម្ពុជា ធ្វើកំណែទម្រង់រដ្ឋសភា ដើម្បីអាចឲ្យបក្សប្រឆាំងដើរតួនាទីប្រកបដោយអត្ថន័យក្នុងរដ្ឋសភា។ លោកក៏ស្នើឲ្យរដ្ឋាភិបាល និងរដ្ឋសភា ធានាការបើកចំហ និងតម្លាភាពក្នុងដំណើរការធ្វើច្បាប់។ ចំណែកកំណែទម្រង់ការបោះឆ្នោតវិញ លោក ស៊ូប៊ែឌី ថា លោកសោកស្ដាយដែលស្ថាប័ន គ.ជ.ប មិនត្រូវបានកែទម្រង់ឲ្យបានមុនពេលបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ តាមអនុសាសន៍របស់លោក។ លោកសង្ឃឹមថា កំណែទម្រង់ស្ថាប័ន គ.ជ.ប គឺជាការងារអាទិភាពមួយសម្រាប់បក្សនយោបាយទាំង២ ដើម្បីបញ្ចៀសកុំឲ្យមានបញ្ហាក្រោយការបោះឆ្នោតដូចសព្វថ្ងៃជាថ្មីទៀតក្នុងពេលអនាគត។
សម្រាប់បញ្ហាដីធ្លី លោក ស៊ូប៊ែឌី ស្វាគមន៍ចំណាត់ការវាស់វែងដីធ្លីឲ្យប្រជាពលរដ្ឋ ព្រមទាំងបញ្ឈប់ការផ្តល់ដីសម្បទានថ្មី និងពិនិត្យមើលឡើងវិញ ចំពោះដីសម្បទានដែលបានប្រគល់រួច។ លោកក៏ស្វាគមន៍ផងដែរ ចំពោះការអនុម័តគោលនយោបាយជាតិលំនៅឋានរបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ លោក ស៊ូប៊ែឌី មិនភ្លេចរិះគន់លើការបណ្ដេញប្រជាពលរដ្ឋចេញពីដី និងលំនៅឋានដោយបង្ខំ និងការជម្លៀសពួកគេទៅរស់នៅកន្លែងមិនសមរម្យនោះឡើយ។ លោកក៏រិះគន់រដ្ឋាភិបាល និងតុលាការថា ពេលខ្លះពួកគេគ្មានឆន្ទៈ ឬមិនមានសមត្ថភាពដោះស្រាយបញ្ហារំលោភដីធ្លីតែម្តង ហើយថា បណ្ដឹងរបស់ពលរដ្ឋរងគ្រោះដោយសារដីធ្លី ក៏ពេលខ្លះ តុលាការមិនចាត់ការឡើយ។
ឆ្លើយតបចំពោះរបាយការណ៍របស់ លោក ស៊ូប៊ែឌី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កត់សម្គាល់ថា អ្វីដែលអ្នករាយការណ៍ពិសេសនេះលើកឡើង វាគ្រាន់តែជាការយល់ឃើញ និងជាការវិនិច្ឆ័យរបស់បុគ្គលម្នាក់ប៉ុណ្ណោះ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ។ លោកថា សម្រាប់កម្ពុជា កម្ពុជា កំពុងប្រឹងប្រែងធ្វើឲ្យខ្លួនឯងកាន់តែមានភាពប្រសើរឡើង ហើយថា កម្ពុជា ក៏ត្រូវបានគេមើលឃើញ និងវាយតម្លៃថា មានភាពប្រសើរជាងមុនដែរ។ លោក ផៃ ស៊ីផាន បន្តថា អ្វីដែលកម្ពុជា ធ្វើ គឺឋិតលើកត្តាសំខាន់២ គឺស្ថិរភាព សន្តិភាព និងប្រក្រតីភាពនៃដំណើរការអំណាចសាធារណៈ ព្រមទាំងការអភិវឌ្ឍដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ពលរដ្ឋ។ លោកថា រដ្ឋាភិបាល គឺជាអ្នកធ្វើ ចំណែកឯអ្នកថាវិញ ទុកភារកិច្ចឲ្យគេចុះ។
លោក ផៃ ស៊ីផាន៖ «នៅក្នុងពិភពលោក អ្នកណាក៏អាចនិយាយបានដែរ អ្នកខ្លះមានគំនិតថា អាមេរិកាំង ល្អ ប៉ុន្តែអ្នកខ្លះថា អាមេរិកកាំង អាក្រក់ អ្នកខ្លះថារុស្ស៊ី ល្អ អ្នកខ្លះថា រុស្ស៊ី អាក្រក់ អានេះជាភាពសម្បូរបែបនៃការគិត ប៉ុន្តែរាជរដ្ឋាភិបាលយើងយល់ច្បាស់ណាស់ ក្នុងរយៈកន្លងមក រហូតដល់ពេលនេះ គឺយើងបានធ្វើសង្គមកម្ពុជា ស្ថិតនៅក្នុងស្ថិរភាព សន្តិភាព និងការវិវឌ្ឍជានិច្ច អាហ្នឹងជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ដូច្នេះការលើកឡើង គ្រាន់តែជាការលើកឡើង»។
ក្រៅពីបញ្ហាខាងដើម របាយការណ៍របស់ លោក ស៊ូប៊ែឌី ក៏លើកឡើងពីបញ្ហាប្រកាន់ជាតិសាសន៍ប្រឆាំងជនជាតិវៀតណាម ពីការបញ្ជូនពលករខ្មែរមកកម្ពុជា ដោយអាជ្ញាធរថៃ ពីបញ្ហាបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលី មកកម្ពុជា និងពីការពិនិត្យឡើងវិញបញ្ហាសិទ្ធិមនុស្សតាមពេលវេលាកំណត់ជាសកល ដែលហៅតាមភាសាអង់គ្លេសថា យូនីវើស៊ល ភើរៀដឌិក រីវ្យូ (Universal Periodic Review) ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឲ្យដឹងថា លោក សុរិយា ស៊ូប៊ែឌី នឹងមកបំពេញបេសកកម្មការងារចុងក្រោយរបស់លោកនៅកម្ពុជា នៅខែមករា ឆ្នាំ២០១៥ បន្ទាប់មកនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ លោកនឹងបញ្ចប់តួនាទីជាអ្នករាយការណ៍ពិសេសរបស់លោករយៈពេល ៦ឆ្នាំ ហើយអ្នករាយការណ៍ថ្មីនឹងត្រូវឡើងមកជំនួសលោក។
លោក ស៊ូប៊ែឌី បានថ្លែងក្នុងរបាយការណ៍របស់លោកថា លោកមានកិត្តិយសដែលបានបម្រើការងារជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជា តាំងពីឆ្នាំ២០០៩ មក។ លោកថា ស្ថានភាពនៅកម្ពុជា ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ មិនមានការផ្លាស់ប្ដូរច្រើននោះទេ ហើយបច្ចុប្បន្ន ប្រទេសនេះកំពុងស្ថិតក្នុងដំណើរការអន្តរកាលនយោបាយសន្តិភាព។ លោកថា ក្នុងរយៈពេល ៦ឆ្នាំនេះ គឺជាឆ្នាំដែលគួរឲ្យលើកទឹកចិត្ត ជាការប្រឈម និងជាកិត្តិយសផងដែរសម្រាប់លោក៕
shared from facebook
ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
មិនមែនសម័យសង្គ្រាមលោកទេ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌីបែជាអាផៃស៊ីផានថាជារបាយការឯកជន?????
បើរបាយការណ៍នេះ ផៃ ស៊ីផាន យល់ថាជាយោបល់បុគ្គលមិនមែនតំណាងឲ្យ
UN ចុះយោបល់ផៃ ស៊ីផានពេលនេះក្នុងនាមជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល ឬ
ជាយោបល់ផ្ទាល់ខ្លួន? សូមជួយប្រាប់ផង!!
ការពិតការរួមយោបល់របស់ UN ជាប្រការល្អ ហើយកន្លែងណាយើងយល់ថាសមស្របនិងបំរើប្រយោជន៍ខែ្មរ យើងយកមកពិចារណា ហើយោបល់ណាមិនសមស្របនិងគ្មានន័យសំរាប់យើងកុំយកចិត្តទុកដាក់ពេក ។ ពួកUNមិនមែនគ្រាន់បើជាង អស់លោកក្នុងបក្ស CPPុំ CNRP, FUNSPEC សំខាន់យើងមិនប្រើប្រាជ្ញាឱយសមស្រប ។
អាផៃវាកំពុងអួតថា មានតែរបាយការណ៍ ថោកទាមរបស់អំបូរវាទេ ដែលត្រឹមត្រូវនោះ ព្រោះ កុហកបានត្រឹមត្រូវតាមការបញ្ជា, រហ័សដូចរន្ទះបាញ់ប្រាំបីជ្រុង លើកជើងcppគ្មានព្រំដែន ជាពិសេស ៉សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ៉រត់មាត់ ដូចសេក។ មានទូរទស្សន៍ជិត២០ ប៉ុស្តិ៍ មានវិទ្យុរាប់មិនអស់ រួមនឹងពួកអាប្រតិកម្មរហ័សបំបង់បាយទៀត ចុងក្រោយ ហ៊ុន សែនថា អត់ដែលដឹងរឿងអីសោះពីទំនាស់ដីធ្លី មិនដែលបានទទួលញ្ញត្តិ ប្រជាជនផង! អូនអត់ដឹងអីហង!
La politique du Cambodge est poluée intance, contrairement à la parole du Leader de CNRP lors de sa rencontre avec la délégation japonaise .
La politique du Cambodge est poluée intance, contrairement à la parole du Leader de CNRP lors de sa rencontre avec la délégation japonaise .
លោកខាង សិទ្ធិមនុស្ស។ មានលោកអ្នកមួយចំនួនបានបញ្ចេញមតិសេរីភាពថា គាត់ចង់ទុក
ឲ្យជំនាន់ពួកខ្មែរក្រហមកាប់សម្លាប់ចោលអោយអស់នូវជនណាដែលនិយមទៅខាងប្រទេស
លោកសេរីភាពនិយម ដែលនៅតែមិនដឹងគុណអ្នកដឹកនាំប្រទេសយួនបានចូលមកជួយរំដោះ
ឲ្យរស់រានមានជីវិតឡើងវិញ។ខ្ញុំថាការសម្លាប់ចោលជំនាន់នោះ មិនត្រឹមតែឲ្យអស់ទេ វាថែម
ទាំងចង់រលីងនូវពូជសាសន៏ខ្មែរទៀតឯណោះ។ចប់ពីជំនាន់ ប៉ុល ពត មក ក៏នៅតែតាមមករក
សម្លាប់អ្នកដឹកនាំខ្មែរណាដែលចង់និយមទៅរកប្រទេសខាងលោកសេរីភាពថែមទៀត មានតួ
យ៉ាងដូចជា ឯកឧត្តម ចាន់ ស៊ី ជាទីគោរពជាដើម។អ្នកដែលសម្លាប់គាត់អាចជាពួកចារកម្ម
របស់រស្ស៊ី + យួន។ចុះបើតាមសម្លាប់ផ្តាច់ឲ្យអស់និស្ស័យដល់ម្លឹងទៅហើយ តើមូលហេតុអ្វី
ក៏ឆ្នាំ ២០១៣ កន្លងមកនេះ ៥៥ កៅអីនៅខាងប្រទេសលោកសេរីភាពនិយមក្រោកឈរឡើង
មកវិញតាមវិធីណា ? ។ ម្ខាងគេបញ្ចេញមតិថា ពួកអាឆបោក ! ឯម្ខាងទៀតគេបញ្ចេញមតិថា
ពួកអាលួចបន្ថែមលេខក្នុងអិចសែល ( EXEL )។ អឺ ណ៎ ! ខ្ញុំសុខចិត្តជ្រើសរើសយកពួកអាឆ
បោកហើយ !ខ្ញុំ។វាគ្រាន់បើជាងពួកអាលួចបូកថែមលេខអិចសែល គ ជ ប ដែរ ណ៎ ! ហាសៗ។
សំបូរមនុស្សដូចសូរ្យគ្រាសនឹងហើយ បានខែ្មរចូលសម័យខែ្មរក្រហម ។ ល្បែងនេះយកល្អឱយវាកើតឡើងបានម្តងទៀត ក្រែងងាប់ខែ្មរច្រើនជាងមុន។ មិនខ្ខះមនុស្សដូចសូរ្រគ្រាសទេ ព្រោះវាមានអ្នកច្រណែនឈ្នាសនិស មានកំហឹងវណ្ណះ អ្នកមានអ្នកក្រ មានអយុតិ្តធម៌ មានការជិះជាន់ ជាដើម ។ល។ ច្រើន សំខាន់ថាតើថ្នាក់ដឹកនាំ CPP ត្រូវគ្រប់គ្រងក្រុមសូរ្យគ្រាសរបៀបម៉េច បើចាំបាច់ផ្អាកលទ្ធិប្រជាធិបតីយ្យ មើលប្រទេសថៃ ហើយស្រុកខែ្មរអាចឱយទាហ៊ានគ្រប់គ្រង 20-30ឆ្នាំ បន្តពី 2023 ពី ហ៊ុន សែន ទៅ វាសុខស្រួលហើយ !