​លោក​ សម​ រង្ស៊ី ស្នើ​ឲ្យ​ជប៉ុន​ឃ្លាំ​មើល​ការ​វិវឌ្ឍន៍​នយោបាយ​នៅ​កម្ពុជា​​

ដោយ៖​ ប៉ែន ប៉ូលីន​
ថ្ងៃសៅរ៍ ទី23 សីហា 2014
http://vodhotnews.com

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា លោក​ស្នើសុំ​ឲ្យ​ប្រទេស​ជប៉ុន​ជួយ​តាមដាន​ឃ្លាំ​មើល​ការវិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា​បន្ត​ទៀត​។​

លោក សម រង្សី បាន​ថ្លែង​បែបនេះ ក្នុង​សន្និសីទកាសែត​មួយ នៅ​ថ្ងៃ​សុក្រ ២២ សីហា ក្រោយ​ជំនួប​ជាមួយ​គណៈប្រតិភូ​ជប៉ុន​លោក Azuma KOSHIISHI អនុប្រធាន​ព្រឹទ្ធសភា​នៃ​ប្រទេស​ជប៉ុន​។ លោក​បន្តថា ប្រទេស​ជប៉ុន​គឺជា​គំរូដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​អនុវត្តន៍​តាម ព្រោះថា​ប្រទេស​ជប៉ុន​ជា​ប្រទេស​តែមួយគត់ ដែល​មាន​ប្រជាធិបតេយ្យ​ចាក់​ឫសគល់​ដំបូង​គេ​នៅ​អាស៊ី ពោល​គឺ​តាំងពី​ក្រោយ​សម័យ​សង្គ្រាម​លោក​លើក​ទី​២​មកម្ល៉េះ​។​

ខណៈ​កម្ពុជា​ជាប់គាំង​នយោបាយ ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥ ដ៏​ចម្រូងចម្រាស  កាលពី​ខែ​ឧសភា ប្រទេស​ជប៉ុន បាន​បញ្ជូន​ប្រតិភូ​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត មក​កាន់​កម្ពុជា ដើម្បី​ជួយ​រៀបចំ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​នៅ​ប្រទេស​នេះ ក្នុង​នោះ​ប្រតិភូ​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ខាង​កិច្ចការ​បោះឆ្នោត​នៃ​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ ប៉ុន្តែ​មក​ដល់ពេលនេះ មិនទាន់​មាន​លទ្ធផល​អ្វី​ពី​ការប្ដេជ្ញា​ចូលរួម​របស់​អ្នកជំនាញ​ជប៉ុន​នៅ​ឡើយ​ទេ​៕

សរសេរ​មកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ​ penpoline@yahoo.com.au

What Next?

Recent Articles

3 Responses to "​លោក​ សម​ រង្ស៊ី ស្នើ​ឲ្យ​ជប៉ុន​ឃ្លាំ​មើល​ការ​វិវឌ្ឍន៍​នយោបាយ​នៅ​កម្ពុជា​​"

  1. សែនសម្បូរចោរលួចជាតិ says:

    ប៉ុន្តែ​មក​ដល់ពេលនេះ មិនទាន់​មាន​លទ្ធផល​អ្វី​ពី​ការប្ដេជ្ញា​ចូលរួម​របស់​អ្នកជំនាញ​ជប៉ុន​នៅ​ឡើយ​ទេ​៕
    _________________________________________
    ពីព្រោះ ហ៊ុន សែន មិនទាន់ដាច់អាល័យពីអំពើចរកម្ម ឱ្យប្រតិភូ ជប៉ុន ចូលរួមខ្លាចគេឃើញម្រាមដៃចោរ ។

  2. .. says:

    មិនដឹងជានិយាយយកឡូយក្តឣីទេ!ឣាផ្លមស៊ីឣ្ហើយ! តាមពិតឣ្ហែងកំពុងតែព្រួយខ្លាចឣស់
    ក្បូនបោកកុហកមតិជាតិនិងឣន្តរជាតិដែលគេកំពុងតែភ្ជង់ភ្នែកមើលឲ្យបានច្បាស់នឹងភ្នែក!ពីព្រោះបន្ទាប់ការបោះឆ្នោតឣាណត្តិនេះ វាមានឣាឣ្នកដើរចេចចូចថាខ្លួនឈ្នះ ថាមានការ
    លួចសន្លឹកឆ្នោតរបស់ខ្លួន ឣញ្ចឹងហើយទើប ហ៊ុន សែនបានស្នើដល់ភាគីជប៉ុនឲ្យជួយនៅ
    ឣាណត្តិក្រោយ ពេលហ្នុងដូចជាមានឣាបបូរមាត់ញីមួយណានោះ?វាប្រតិកម្មនិងជប៉ុនផង។
    ឥឡូវធ្វើឫកគ្រានបើសុំឲ្យជប៉ុនជួយ ខំឣួតលើជើងជប៉ុន យីឣាញីផ្លមស៊ីនេះមហាក្រឡិចក្រឡុច
    មែនវ៉ើយ ថោកឣន់ជាងឣាចម៍មែនឣាបណ្ឌិតមកពីបារាំងមួយណាដូចមួយណាមែនវ៉ើយ។

  3. .. says:

    មិនដឹងជានិយាយយកឡូយក្តឣីទេ!ឣាផ្លមស៊ីឣ្ហើយ! តាមពិតឣ្ហែងកំពុងតែព្រួយខ្លាចឣស់
    ក្បូនបោកកុហកមតិជាតិនិងឣន្តរជាតិដែលគេកំពុងតែភ្ជង់ភ្នែកមើលឲ្យបានច្បាស់នឹងភ្នែក!ពីព្រោះបន្ទាប់ការបោះឆ្នោតឣាណត្តិនេះ វាមានឣាឣ្នកដើរចេចចូចថាខ្លួនឈ្នះ ថាមានការ
    លួចសន្លឹកឆ្នោតរបស់ខ្លួន ឣញ្ចឹងហើយទើប ហ៊ុន សែនបានស្នើដល់ភាគីជប៉ុនឲ្យជួយនៅ
    ឣាណត្តិក្រោយ ពេលហ្នុងដូចជាមានឣាបបូរមាត់ញីមួយណានោះ?វាប្រតិកម្មនិងជប៉ុនផង។
    ឥឡូវធ្វើឫកគ្រាន់បើសុំឲ្យជប៉ុនជួយ ខំឣួតលើកជើងជប៉ុន! យីឣាញីផ្លមស៊ីនេះមហាក្រឡិចក្រឡុច
    មែនវ៉ើយ! ថោកឣន់ជាងឣាចម៍មែនឣាបណ្ឌិតមកពីបារាំងមួយណាដូចមួយណាមែនវ៉ើយ។