
កូនកៅស៊ូដែលក្រុមហ៊ុនវៀតណាម បានដាំរួចមួយចំនួននៅលើដីដែលឈូសឆាយរួច នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ រូបថតថ្ងៃទី១៣ ឧសភា ២០១៣។ RFA/Tin Zakariya
ក្រុមហ៊ុនវៀតណាម ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូធំបំផុតមួយនៅកម្ពុជា បានប្រកាសដោះស្រាយចំពោះអ្នកដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ខ្លួន។
អង្គការសង្គមស៊ីវិលបានសាទរចំពោះវិធានការនេះ ដោយទទូចឲ្យក្រុមហ៊ុនផ្សេងទៀតយកជាគំរូតាម ដើម្បីចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូនៅប្រទេសកម្ពុជា។
រយៈពេលពីរថ្ងៃប៉ុណ្ណោះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសមន្ត្រីក្រោមឱវាទ និងក្រសួងពាក់ព័ន្ធ ថាមិនចូលដោះស្រាយជម្លោះដីធ្លីដែលកើតចេញពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះ ក្រុមហ៊ុនរដ្ឋរបស់វៀតណាមមួយ ដែលទទួលដីដាំកៅស៊ូរាប់ម៉ឺនហិកតារនៅកម្ពុជា បានប្រកាសចេញមុខដោះស្រាយចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងដាំកៅស៊ូរបស់ខ្លួន។
ក្រុមហ៊ុនរដ្ឋដាំកៅស៊ូរបស់វៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ ហ្គ្រុប (Vietnam Rubber Group) បានប្រកាសពីវិធានការកែទម្រង់លើការធ្វើអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជា ដែលអង្គការឃ្លាំមើលពិភពលោកបានបញ្ចេញសេចក្ដីថ្លែងការណ៍អបអរសាទរកាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១៤។
កម្មវិធីកំណែទម្រង់នោះ រួមមាន អ្នករងគ្រោះអាចដាក់ពាក្យបណ្ដឹង និងចោទសួរសំណួរនានាដល់ក្រុមហ៊ុនដោយផ្ទាល់ ហើយក្រុមហ៊ុនវិញ សន្យាថា នឹងឆ្លើយតប នៅក្នុងរយៈពេល៣០ថ្ងៃ។
អ្នកស្រី ម៊ីហ្កែន ម៉ាក់ខលណែស (Megan Maclnnes) នៃអង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលពិនិត្យនិងតាមដានជម្លោះដីធ្លីពីគម្រោងអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា អង្គការឃ្លាំមើលពិភពលោកបានអបអរសាទរ ប៉ុន្តែវិធានការនេះហាក់មិនអាចដោះស្រាយបញ្ហាទាំងអស់ជាមួយក្រុមហ៊ុនបាននោះទេ។
អ្នកស្រីបញ្ជាក់ថា ប្រសិនបើវិធានការទាំងនោះអនុវត្តបានត្រឹមត្រូវ វាអាចជាវិធានការដំបូងបង្អស់ដែលពុំធ្លាប់មានចំពោះក្រុមហ៊ុនជ័រកៅស៊ូ ក្នុងការផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារការទន្ទ្រានយកដីធ្លី។
បន្ថែមលើនេះ អង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជា ក៏បានអបអរសាទរចំពោះ ការដាក់ចេញនូវវិធានការរបស់ក្រុមហ៊ុនកៅស៊ូដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមនេះ។ អង្គការសង្គមស៊ីវិលបានលើកទៀតថា វិធានការរបស់ក្រុមហ៊ុនវៀតណាម ចេញមុខដោះស្រាយជម្លោះដីធ្លីនេះ ហាក់រងសម្ពាធពីការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងជាច្រើនលើក ដោយជំរុញឲ្យ ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវកាត់ចេញវិញនៅពេលដីនោះប៉ះពាល់ដល់ដីប្រជាពលរដ្ឋ៖ «ថាពេលដែលមានការវិនិយោគត្រូវអនុវត្តតាមស្ថានភាពស្បែកខ្លា វាអត់មានរឿងអីត្រូវកើតឡើងទេ។ ឥឡូវនរណាចង់វិនិយោគក៏វិនិយោគទៅ អ្នកណាមិនចង់ទេដើរចេញ អាហ្នឹងបានឆាប់ចប់។ កុំចាំបាច់ទាល់តែមាន ៥ពាន់ហិកតារបានចាប់ផ្ដើមវិនិយោគ មិនបាច់ទេ អាវិនិយោគធុនហ្នឹងវិនិយោគបង្កើតរឿងទេ ទុកដីហ្នឹងសម្រាប់ប្រជាពលរដ្ឋ»។
គិតត្រឹមឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន ២.៦លានហិកតារដែលស្មើនឹង ៧៣% នៃផ្ទៃដីបង្កបង្កើតផលសរុបរបស់ប្រទេសកម្ពុជា ដែលការផ្ដល់ដីសម្បទាននេះ បានកើនឡើងគំហុក បើធៀបនឹងឆ្នាំ២០១១ មានចំនួនតែ ១៧% ប៉ុណ្ណោះ។ ចាប់តាំងពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះ បញ្ហានៃការទន្ទ្រានដីធ្លីបានកើនឡើងដែរ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ៤០ម៉ឺននាក់ ជាក្រុមអ្នករងគ្រោះ ពីការរឹបអូសយកដីធ្លីពីសំណាក់ឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
នាយកអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី យល់ឃើញថា មន្ត្រីក្រោមឱវាទ ហាក់មានសមត្ថភាពតិចតួចក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងម្ចាស់គម្រោងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ច ដោយសារតែការអនុវត្តច្បាប់នៅមានកម្រិត និងអ្នកគ្រប់គ្រងភាគហ៊ុនដីសម្បទានសេដ្ឋកិច្ច ជាអ្នកមានអំណាចខ្លាំងក្នុងជួររដ្ឋាភិបាល៖ «មូលហេតុដោយសារអ្នកមានអំណាច ទី២ គឺអង្គភាពដែលបង្កើតឡើងហ្នឹងមិនបានធ្វើការត្រឹមត្រូវទៅតាមច្បាប់កំណត់។ គួរតែដល់ពេលហើយដែលអ្នកធ្វើការពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការជូនប្រជាពលរដ្ឋ…»។
អង្គការឃ្លាំមើលពិភពលោកបានរកឃើញថា ឧកញ៉ាដែលមានដំណែងជាសមាជិកព្រឹទ្ធសភា និងមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា មានជាប់ពាក់ព័ន្ធនឹងការទទួលបានដីសម្បទានសេដ្ឋកិច្ចខ្ពស់បំផុត។ ក្នុងនោះ ឧកញ៉ាចំនួន ៥នាក់ បានគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចចំនួន ២០% សមាមាត្រនឹងផ្ទៃដីជាង ៥សែនហិកតារ។
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ប្រចាំឆ្នាំ២០១៣ បានបង្ហាញថា ក្រុមអភិជន ឬក្រុមអ្នកមានវណ្ណៈខ្ពស់នៅសហស្សវត្សទី២១នេះ បានមកពីលាភសក្ការនៃការដាំដុះដំណាំកៅស៊ូ ជាក់ស្ដែងក្រុមហ៊ុនវៀតណាម បានទទួលដីសម្បទានសេដ្ឋកិច្ចពីប្រទេសកម្ពុជា និងប្រទេសឡាវ ។ ភាពមានបានរបស់ក្រុមហ៊ុនវៀតណាម ទាំងនេះ ដោយសារតែមានការគាំទ្រពីសហគមន៍អន្តរជាតិ តាមរយៈការទិញផលិតផលកៅស៊ូដែលមានតម្លៃ យ៉ាងហោចណាស់ ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ប៉ុន្តែក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូរបស់វៀតណាម ឈ្មោះ ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai) និងក្រុមហ៊ុនកៅស៊ូ ដែលគ្រប់គ្រងដោយរដ្ឋអំណាចវៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ ហ្គ្រុប នេះ មានជាប់ពាក់ព័ន្ធកេងប្រយោជន៍ពីដីកសិកម្មនិងព្រៃឈើ។ ក្រុមហ៊ុនទាំងពីរនេះ បានទទួលដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូប្រមាណ ២០ម៉ឺនហិកតារនៅប្រទេសកម្ពុជា ហើយក្រុមហ៊ុនទាំងពីរនេះ បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដំណាងរបស់ខ្លួន ក្នុងការទទួលដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូនៅប្រទេសកម្ពុជា និងប្រទេសឡាវ ចំនួន ៤៦ក្រុមហ៊ុន។
អ្នកស្រី ម៊ីហ្កែន នៃអង្គការឃ្លាំមើលពិភពលោក បានលើកឡើងថា ទោះបីជាក្រុមហ៊ុនដាំកៅស៊ួវៀតណាម បានប្រកាសដោះស្រាយបញ្ហាជម្លោះដីធ្លីក៏ដោយ ប៉ុន្តែអ្នកស្រីនៅតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងការកាប់ឆ្ការព្រៃនៅក្នុងចម្ការកៅស៊ួរបស់ក្រុមហ៊ុនទាំងអស់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សុរិយា ស៊ូប៊ែឌី បញ្ចេញរបាយការណ៍ទី៦ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
- ពលរដ្ឋមានជម្លោះដីមកពីស្រុកពញាឮតវ៉ាជិតផ្ទះលោក ហ៊ុន សែន
- ពលរដ្ឋរស់នៅតាមមាត់ទន្លេទាមទារឲ្យអាជ្ញាធរចុះត្រួតពិនិត្យអាជីវកម្មបូមខ្សាច់
- អ្នកមានជម្លោះដីនៅព្រះសីហនុគ្រោងលើកគ្នាទៅជួបអភិបាលខេត្តថ្មីឲ្យជួយដោះស្រាយ
- អភិបាលរងក្រុងទទួលញត្តិអ្នកមានជម្លោះដីធ្លីនិងអ្នកបឹងកក់៣នាក់ត្រូវបានដោះលែង
- GW៖ ក្រុមហ៊ុនវៀតណាមរ៉ាប់ប៊ឺគ្រូបនៅកម្ពុជាប្រកាសជំហរកែទម្រង់ពាណិជ្ជកម្ម
- លោក កឹម សុខា ផ្ញើលិខិតទៅលោក ហ៊ុន សែន សុំដោះលែងអ្នកជាប់ឃុំដោយជម្លោះដីធ្លី
- តំណាងរាស្ត្របក្សប្រឆាំងថ្កោលទោសការប្រើហិង្សាលើអ្នកភូមិឡពាង
- លោក ហ៊ុន សែន ព្រមានមន្ត្រីសង្គមស៊ីវិលដែលរិះគន់លោកមិនទទួលខុសត្រូវលើទំនាស់ដីធ្លី
ប្រយ័ត្នយួនមានគុណទៀតណា!!!
នយោបាយខ្តោកក្បាលបញ្ចុកចេកដូច១៩៧៥សំលាប់១៩៧៩មកជួយមានគុណ!!!
ប្រយត្ន័យួនមិនចោលពុត
s-f-fb.
សង្គមស៊ីវិល និង ប្រជាសហគមន៍ បានសម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំងពីវត្តមានជនជាតិវៀតណាមដែលបានលួចចូលកាប់ឈើខុសច្បាប់យ៉ាងអាណាធិបតេយ្យនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ប្រជាសហគមន៍ និង សង្គមស៊ីវិល បានលើកឡើងថា អាជ្ញាធរបានបណ្តែតបណ្តោយ និង មិនមានវិធានទប់ស្កាត់ជនជាតិវៀតណាមទាំងអស់នោះនៅឡើយទេ។
ទោះបីជាវៀតណាមធ្វើល្អចំពោះខ្មែរប៉ុន្មានក៏ដោយ ដូចជាការសង្គ្រោះជីវិតខ្មែរ ដោះស្រាយបញ្ហាដីធ្លីនិងជាដើម នៅតែមានខ្មែរមួយចំនួននៅតែមិនបំពេញមានចិត្ដទៀត។ នេះគឺជាការប្រព្រឹត្ដអំពើបាបរបស់ខ្មែរ។
ខ្មែរមានបាប ព្រោះខ្មែរមានចិត្ដក្រពើ.
ខ្មែរឲ្យយួនខ្ចីដីខ្មែរជំនន់ស៊ីហនុជួយយួននិងយួនបង្កើតខ្មែរក្រហមឲ្យសំលាប់ខ្មែរហើយ
ជំនាន់ទ្រឿងមិនយ៉ាងយួនសំលាប់ខ្មែរយ៉ាងសាហាវ ន់់ោះយួនមិនមានចិត្ដសត្វក្រពើទេឫ?