ដោយ រដ្ឋា វិសាល
2014-08-24
RFA

ទីតាំងរោងអារឈើរបស់ក្រុមហ៊ុន ក្លូបលធីក រ៉ាម៉ា ខ្មែរ អន្តរជាតិ និងមិត្តភាព ម៉ែន សារុន (Global Tech Rama Khmer International And Men Sarun Friendship) ដែលសហគមន៍ប្រទះឃើញកំពុងអារឈើថ្មីៗកាប់ចេញពីព្រៃសហគមន៍ នាខេត្តរតនគិរី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤។ Photo Provided
ក្រុមសហគមន៍ជនជាតិដើមភាគតិចកាចក់ រស់នៅភូមិកាណាតធំ ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី បាននាំគ្នាដុតម៉ាស៊ីនអារឈើដែលគេនិយមហៅថា ត្រង់ស៊ីន័រ ចំនួន ៤គ្រឿង ក្រោយពីរឹបអូសពីកម្មករស៊ីឈ្នួលកំពុងលួចអាររំលំយកឈើមានតម្លៃក្នុងព្រៃអភិរក្ស។
ម្ចាស់ម៉ាស៊ីនអារឈើដែលអ្នកភូមិសម្រេចដុតកម្ទេចចោលមានឈ្មោះ ថុល ណាង និងប្រឹក្សាជាឈ្មួញអ្នកមានប្រាក់ និងជាមន្ត្រីមូលដ្ឋានរស់នៅស្រុកអណ្ដូងមាស។
តំណាងអ្នកភូមិ លោក សល់ ឌឹក រៀបរាប់ថា ការដុតម៉ាស៊ីនអារឈើនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ដោយសារតែអ្នកភូមិយល់ថា ការចាប់បញ្ជូនវត្ថុតាងទៅសមត្ថកិច្ចមិនមានប្រសិទ្ធភាពទប់ស្កាត់បទល្មើសព្រៃឈើបានទេ។ លោកថា ឈ្មួញមានប្រាក់និងបុគ្គលជាសមត្ថកិច្ចនៅមូលដ្ឋានគឺជាអ្នកផ្ដល់ម៉ាស៊ីនអារឈើទៅឲ្យកម្មករស៊ីឈ្នួលដើម្បីអារច្រៀកឈើធ្វើអាជីវកម្មខុសច្បាប់។
លោក សល់ ឌឹក៖ «វាកំពុងអារ វាកំពុងរំលំឈើ ហួសក្រុមហ៊ុនក្រុងប៉ុកបន្តិច កន្លែងម្តុំព្រៃសហគមន៍។ កម្មករច្រើនដែរហ្នឹង បើរាប់មួយកន្លែងបីនាក់ មួយកន្លែងបួនប្រាំនាក់ ដុតចោលក្នុងព្រៃតែម្ដង។ សហគមន៍បានរាយការណ៍ដល់មេភូមិដែរតើ!»។
អភិបាលស្រុកអណ្ដូងមាស នង ដារិទ្ធ ចាត់ទុកថា នេះជាការសម្រេចចិត្តរបស់សហគមន៍ ប៉ុន្តែលោកសំដែងការសោកស្ដាយដែលវត្ថុតាងបទល្មើសត្រូវបានបំបាត់ចោល។ លោកថា ប្រជាពលរដ្ឋគួរធ្វើរបាយការណ៍ ឬផ្ដល់វត្ថុតាមមកសមត្ថកិច្ចដើម្បីកំណត់អត្តសញ្ញាណជនពាក់ព័ន្ធឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិអះអាងថាវៀតណាមបន្តចូលកាប់ឈើនៅរតនគិរី
- GW៖ ក្រុមហ៊ុនវៀតណាមរ៉ាប់ប៊ឺគ្រូបនៅកម្ពុជាប្រកាសជំហរកែទម្រង់ពាណិជ្ជកម្ម
- ពលរដ្ឋចោទមន្ត្រីអនុរក្សឧទ្យានជាតិវីរៈជ័យ២នាក់ប្រព្រឹត្តអំពើពុករលួយកាប់ឈើ
- ពលរដ្ឋនៅស្ទឹងត្រែងអះអាងថាយោធានិងអ្នកការពារក្រុមហ៊ុនជំរិតទារប្រាក់ពីអ្នករកឧស
- កសិដ្ឋានកាបូនកម្ពុជាជំរុញឲ្យដាំកូនឈើដើម្បីស្រូបយកឧស្ម័នពុល
- តុលាការខេត្តមណ្ឌលគិរីកោះហៅប៉ូលិស២នាក់ចូលបំភ្លឺរឿងជំរិតប្រាក់ជនជាតិវៀតណាម
- ដើមនាងនួន១ដើមនៅតំបន់អភិរក្សបឹងយក្សឡោមត្រូវគេលួចរំលំកាត់ជាកង់ៗ
- សហគមន៍៖ សកម្មភាពកាប់ឈើនៅព្រៃឡង់គ្មានការថយចុះ
- អាជ្ញាធរនិងរដ្ឋបាលព្រៃឈើនៅព្រះវិហាររងការចោទថាឈូសឆាយដីព្រៃសហគមន៍
s-f-fb.
សង្គមស៊ីវិល និង ប្រជាសហគមន៍ បានសម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំងពីវត្តមានជនជាតិវៀតណាមដែលបានលួចចូលកាប់ឈើខុសច្បាប់យ៉ាងអាណាធិបតេយ្យនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ប្រជាសហគមន៍ និង សង្គមស៊ីវិល បានលើកឡើងថា អាជ្ញាធរបានបណ្តែតបណ្តោយ និង មិនមានវិធានទប់ស្កាត់ជនជាតិវៀតណាមទាំងអស់នោះនៅឡើយទេ។