ដោយ រដ្ឋា វិសាល
2014-08-24
RFA

ជនជាតិវៀតណាម ទាំងពីរនាក់នេះបានចូលមកកាប់ឈើនៅដីខ្មែរ ចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកអូរថ្មដា ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣។ Photo Provided
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយ រស់នៅតំបន់ព្រៃខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម អះអាងថា ជនជាតិវៀតណាម នៅតែបន្តឆ្លងដែនចូលមកអាររំលំឈើក្នុងដីខ្មែរ ហើយដឹកជញ្ជូនទៅប្រទេសវៀតណាម ដោយគ្មានការទប់ស្កាត់ពីតម្រួតព្រំដែនខ្មែរ។
ការចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា បន្ទាប់ពីអ្នកល្បាតព្រៃសហគមន៍ភូមិឡំកន ចំនួន ៧នាក់ បានប្រទះឃើញជនជាតិវៀតណាម ៤នាក់ កំពុងដឹកជញ្ជូនឈើតាមម៉ូតូគ្រប់គ្នានៅក្នុងព្រៃដីខ្មែរចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីប៉ុស្តិ៍ការពារព្រំដែនខ្មែរអូរថ្មដា។
តំណាងសហគមន៍ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ លោក រចំ ខាំ រៀបរាប់ថា កាលពីថ្ងៃទី២២ ខែសីហា ជនជាតិវៀតណាម ទាំងនោះ ព្យាយាមធ្វើកាំបិតដំបងវាយតបតជាមួយសហគមន៍ដែលព្យាយាមឃាត់ខ្លួនពួកគេនិងវត្ថុតាងល្មើស។ ពលរដ្ឋវៀតណាមនោះបញ្ជាក់ថា តម្រួតព្រំដែនអូរថ្មដា ជាអ្នកអនុញ្ញាតឲ្យពួកគេចូលកាប់ឈើ។
លោកកត់សម្គាល់ថា នេះគឺជាបទល្មើសព្រៃឈើថ្មីមួយទៀតដែលជនជាតិវៀតណាម ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនទ្រង់ទ្រាយតូចតាមរយៈម៉ូតូជាក្រុមនាំឈើចូលទៅទឹកដីវៀតណាម៖ «ដីខ្មែរយើង ប៉ុន្តែវាឆ្លងហួសប៉ុស្តិ៍ថ្មដាហ្នឹង។ អត់ហ៊ានចាប់ទេ អាពួកយួនហ្នឹងគេចង់វាយពួកភូមិឡំកនហ្នឹង គាត់កាត់កាំបិតមួយ ហើយគេកាន់ឈើគ្រប់គ្នាតែម្ដង។ ខ្ញុំសួរពូកយួនៗថា ប៉ុស្តិ៍បើកឲ្យខ្ញុំចូល»។
វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែសីហា បានទូរស័ព្ទទៅមេបញ្ជាការនគរបាលការពារព្រំដែនវរៈ ៦២៣ លោក ងួន សុវណ្ណា សុំបំភ្លឺការចោទប្រកាន់នេះ ប៉ុន្តែទូរស័ព្ទលោកមិនមានអ្នកទទួលការហៅចូល។
យ៉ាងនេះក្តី នាយនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ លោក ពួយ ច្រូច កត់សំគាល់ថា សហគមន៍បានផ្ដល់ព័ត៌មាន និងសុំកិច្ចអន្តរាគមន៍ពីប៉ូលិសមូលដ្ឋាន។ លោកថា តំបន់នោះឋិតក្នុងព្រៃជាប់នឹងតំបន់ព្រំដែន ហេតុនេះប៉ូលិសមូលដ្ឋានមិនអាចចាត់ការទាន់ពេលវេលាដើម្បីបង្ក្រាបបទល្មើសព្រៃឈើនោះបានទេ៖ «គេរាយការណ៍មកថា ឃើញវៀតណាម ឃើញឈើ ខ្ញុំថា យើងសួរឲ្យច្បាស់មើលអ្នកណាឲ្យចូល។ បើឃើញចូលមកទៀតរាយការណ៍មកខ្ញុំជាបន្ទាន់ ខ្ញុំនឹងទៅចាប់។ បើឃើញហើយអត់រាយការណ៍មកខ្ញុំ ម៉េចខ្ញុំដឹង ព្រោះខ្ញុំមាននៅជិតបងប្អូនប្រជាពលរដ្ឋឯណា»។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក កាលពីឆ្នាំ២០១២ និង២០១៣ សហគមន៍ភូមិឡំ បានបង្ក្រាបនិងរឹបអូសម៉ាស៊ីនកាត់ឈើ ម៉ូតូ ត្រាក់ទ័រ និងរថយន្តដឹកឈើ រួមទាំងឃាត់ខ្លួនជនជាតិវៀតណាម អ្នកចូលព្រៃកាប់ឈើក្នុងដីខ្មែរប្រមាណ ៥ករណី។ ក្នុងនោះក៏ឃើញមានសមត្ថកិច្ចប៉ូលិសការពារព្រំដែនអូរថ្មដា បានចូលខ្លួនមកសម្របសម្រួលឲ្យសហគមន៍ដោះលែង និងប្រគល់គ្រឿងចក្រទៅឲ្យពលរដ្ឋវៀតណាម នោះវិញ។
មន្ត្រីសម្របសម្រួលអង្គការអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកទង្វើរបស់សមត្ថកិច្ចព្រំដែនថា ជាចេតនាឃុបឃិតនាំឲ្យមានបទល្មើសព្រៃឈើឆ្លងដែនកើតឡើងមិនឈប់ឈរ។ លោកអំពាវនាវឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតនិងទប់ស្កាត់ករណីនេះ៖ «យើងឃើញកន្លងមកមានការលួចឆ្លងដែនចូល ហើយលើកមុនៗមានទ្រង់ទ្រាយធំរហូតមានត្រាក់ទ័រ រថយន្តរ៉េវជាដើម។ បើសិនជាមិនមានការបណ្ដែតបណ្ដោយឃុបឃិតរវាងមន្ត្រីប៉ុស្តិ៍តាមច្រករបៀងទេ គឺជនជាតិវៀតណាម មិនអាចឆ្លងដែនចូលដោយខុសច្បាប់ ហើយកាប់ឈើដោយខុសច្បាប់ក្នុងទឹកដីខ្មែរយើងបានទេ»។
ចាប់ពីចុងឆ្នាំ២០១២ រហូតបច្ចុប្បន្ន ជនជាតិវៀតណាមប្រមាណ ៩នាក់ ត្រូវបានសហគមន៍ភូមិឡំ រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើឃាត់ខ្លួនបញ្ជូនទៅតុលាការដោយសារឆ្លងដែនចូលកាប់ឈើក្នុងដីខ្មែរនៅចំណុចប៉ុស្តិ៍ការពារព្រំដែនភ្នំក្រហម និងប៉ុស្តិ៍អូរថ្មដា ក្នុងស្រុកអូរយ៉ាដាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ជនជាតិដើមភាគតិចដុតម៉ាស៊ីនអារឈើ៤គ្រឿងនៅរតនគិរី
- GW៖ ក្រុមហ៊ុនវៀតណាមរ៉ាប់ប៊ឺគ្រូបនៅកម្ពុជាប្រកាសជំហរកែទម្រង់ពាណិជ្ជកម្ម
- ពលរដ្ឋចោទមន្ត្រីអនុរក្សឧទ្យានជាតិវីរៈជ័យ២នាក់ប្រព្រឹត្តអំពើពុករលួយកាប់ឈើ
- ពលរដ្ឋនៅស្ទឹងត្រែងអះអាងថាយោធានិងអ្នកការពារក្រុមហ៊ុនជំរិតទារប្រាក់ពីអ្នករកឧស
- កសិដ្ឋានកាបូនកម្ពុជាជំរុញឲ្យដាំកូនឈើដើម្បីស្រូបយកឧស្ម័នពុល
- តុលាការខេត្តមណ្ឌលគិរីកោះហៅប៉ូលិស២នាក់ចូលបំភ្លឺរឿងជំរិតប្រាក់ជនជាតិវៀតណាម
- ដើមនាងនួន១ដើមនៅតំបន់អភិរក្សបឹងយក្សឡោមត្រូវគេលួចរំលំកាត់ជាកង់ៗ
- សហគមន៍៖ សកម្មភាពកាប់ឈើនៅព្រៃឡង់គ្មានការថយចុះ
- អាជ្ញាធរនិងរដ្ឋបាលព្រៃឈើនៅព្រះវិហាររងការចោទថាឈូសឆាយដីព្រៃសហគមន៍
s-f-fb.
សង្គមស៊ីវិល និង ប្រជាសហគមន៍ បានសម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំងពីវត្តមានជនជាតិវៀតណាមដែលបានលួចចូលកាប់ឈើខុសច្បាប់យ៉ាងអាណាធិបតេយ្យនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ប្រជាសហគមន៍ និង សង្គមស៊ីវិល បានលើកឡើងថា អាជ្ញាធរបានបណ្តែតបណ្តោយ និង មិនមានវិធានទប់ស្កាត់ជនជាតិវៀតណាមទាំងអស់នោះនៅឡើយទេ។
លោកមេព្រៃនៅឯណា??
យើងត្រូវពង្រឹងសនិ្តសុខ និងការការពារការលបចូលដោយខុសច្បាប់នេះ ហើយចាំបាច់សុំឱយខាងភាគីវៀតណាមជួយសហការទប់ស្កាត់ទើបមានប្រសិទិ្ធភាព ។
Dear all Authority,
You should perform a good task as in your post, if all of you are Khmer.
Where is your NATIONALISM ?.
Please wake up !!.
បរិមី ព្រ:វិហារ is very stupid and sick in the mind plus having bad idea for Khmer
He could be the following:
1- Youn Spy
2-Youn who knows Khmer
3-Youn slave
4-Hun Sen crony
5-Hun Sen family and or relative
6- Crooked and corrupted man who benefit from Hun Sen regime
Get lost asshole