
Sat, 25 October 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ក្រោយការប្តឹងប្តល់គ្នាឡើងដល់តុលាការយ៉ាងក្តៅគគុក ដើម្បីផ្តាច់សម្ព័ន្ធភាពជាប្តីប្រពន្ធដែលធ្លាប់រស់ជួបជុំគ្នាជាង ១០ឆ្នាំ នោះគេបានដឹងថា អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី បានផ្តាច់សម្ព័ន្ធភាពប្តីប្រពន្ធទាំងស្រុង ប៉ុន្តែនៅពេលថ្មីៗនេះ ស្រាប់តែទស្សនិកជនបានមើលឃើញយ៉ាងច្បាស់ថា តារាអតីតប្តីប្រពន្ធទាំងពីរនាក់នៅតែស្កាត់ទាក់ទងគ្នាយ៉ាងផ្អែមល្ហែម។ មានការចោទសួរថា តើមានអាថ៌កំបាំងអ្វីនៅពីក្រោយសម្ព័ន្ធភាពជាថ្មីរបស់ពួកគេ? តើពួកគេទាំងពីរអាចនឹងរួមរស់នឹងគ្នាជាថ្មីទេ?
ពាក់ព័ន្ធនឹងការផ្តាច់ចំណងទាក់ទងគ្នាក្នុងនាមជាប្តីប្រពន្ធរយៈពេលជាង ១០ ឆ្នាំរវាង ចន ច័ន្ទលក្ខិណា និង យុត្ថារ៉ា ឆានី ត្រូវបានទស្សនិកជនភាគច្រើននឹកមមៃថា ការបែកបាក់នោះដោយសារតែមានជន ទី៣ ចូលមកជ្រៀតជ្រែក ហើយជន ទី៣ នោះត្រូវបានគេគិតថា គឺនាយឧត្តមសេនីយ៍ផ្កាយមាស ៤ លោក ជា តារា។ តែយ៉ាងណា អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងកាលពីមុននេះថា រឿងរ៉ាវនៃការចែកផ្លូវគ្នារវាងប្តីប្រពន្ធនាង មិនមែនទើបតែកើតឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះទេ ពោលគឺការប៉ះទង្គិចគ្នា និងការមិនចុះសម្រុងនៅក្នុងគ្រួសាររបស់នាងបានកើតឡើងជាបន្តបន្ទាប់អស់រយៈពេលជាយូរមកហើយ តែនាងសុំមិនបញ្ជាក់អំពីមូលហេតុចម្បងនៃការបែកបាក់នោះទេ។

ការចែកផ្លូវគ្នារបស់គ្រួសារមួយនេះ បានបញ្ចប់ទៅដោយភាពស្ងប់ស្ងាត់ ដោយមិនមានការបកស្រាយឬហែកកេរ្តិ៍គ្នាដូចអ្នកសិល្បៈមួយចំនួននោះទេ។ ប៉ុន្តែយ៉ាងណាការមិនព្រមបញ្ចេញព័ត៌មានពិតនេះនាំឲ្យមានការតាមដាន និងចង់ដឹងគ្រប់ពេលពីទស្សនិកជន ពិសេសនៅពេលគេលេចឮថា ស្នេហាមួយនេះ បែកគ្នាព្រោះតែមានមន្ត្រីទាហានមានអំណាចជាអ្នកចូលជ្រៀតជ្រែក តែទាំងអ្នកនាង ចន ច័ន្ទលក្ខិណា និងភាគីលោក ជា តារា បានបដិសេធ ១០០ ភាគរយនោះ។
ក្រោយបញ្ចប់សម្ព័ន្ធភាពជាប្តីប្រពន្ធអស់រយៈពេលប្រហែលមួយឆ្នាំមកនេះ គេនៅតែមិនទាន់មើលឃើញថា ភាគីណាមួយនៃអតីតគូស្វាមីភរិយាអ្នកនាង ចន ច័ន្ទ និងលោក ឆានី បានរៀបការ ឬក៏មានគូកំណាន់បណ្តើរគ្នាបើកចំហនៅឡើយ។ ផ្ទុយមកវិញស្រាប់តែនៅពេលនេះ គេបែរជាមើលឃើញពីសម្ព័ន្ធភាព និងការរាប់អានរបស់អ្នកនាង ចន ច័ន្ទ និង ឆានី កាន់តែផ្អែមល្ហែមស្អិតល្មួតទៅវិញ។ ត្រង់ចំណុចនេះហើយ ដែលនាំឲ្យមានការជជីកសួរថា តើស្នេហាអ្នកទាំងពីរអាចនឹងវិលទៅកាន់ការរួមរស់ជាមួយគ្នាជាថ្មីទេ?
ជុំវិញការផ្តាច់និស្ស័យស្នេហា និងការសាងសម្ព័ន្ធភាពគ្នាជាថ្មីអីនោះ អ្នកស្រី វ៉ាន់ ដានី ម្តាយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការសុំទោសដោយសារតែអ្នកស្រីមិនអាចបកស្រាយអ្វីបាននោះទេ ព្រោះនោះជាបញ្ហាផ្ទាល់ខ្លួនរបស់កូនៗ។
អ្នកស្រី ដានី និយាយថា៖ «ឲ្យមីងសុំទោសក្មួយអើយ មីងត្រឹមជាអ្នករៀបចំឲ្យគេការប៉ុណ្ណោះ តែរឿងផ្សេងមានតែសួរគេខ្លួនឯងចុះ…»។
ឆ្លើយតបនឹងការសង្ស័យរបស់មហាជនជុំវិញការចាប់ដៃគ្នាជាថ្មីនេះ តារាសម្តែងជើងចាស់លោក យុត្ថារ៉ា ឆានី ដែលសព្វថ្ងៃជាអ្នកផលិតកម្មវិធីនៅទូរទស្សន៍បាយ័ន បានធ្វើការបកស្រាយជាលើកដំបូងតាំងពីការចែកផ្លូវគ្នាជាមួយភរិយានៅតុលាការប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អ្វីដែលទស្សនិកជនមើលឃើញពីទំនាក់ទំនងរវាងលោក និងអតីតភរិយាសព្វថ្ងៃនោះគ្រាន់តែជាមិត្តភាព និងការរាប់អានគ្នាប៉ុណ្ណោះ។

លោក ឆានី បាននិយាយថា៖ «ពួកយើងអត់មានអ្វីលើសពីការរាប់អានគ្នាក្នុងនាមជាអ្នករួមការងារនោះទេ ព្រោះខ្ញុំជាអ្នកផលិតកម្មវិធី រីឯគាត់ជាពិធីការិនី និយាយរួម យើងធ្វើការនៅក្រោមដំបូលតែមួយអ៊ីចឹង ការទាក់ទងត្រឹមមិត្តរួមការងារប៉ុណ្ណោះ»។
ដោយសារតែធ្លាប់ជាប្តីប្រពន្ធស្រឡាញ់គ្នា ហើយពេលនេះជួបមុខគ្នារាល់ថ្ងៃ និយាយលេងសើចជាមួយគ្នាដូចធម្មតានោះ នាំឲ្យមានការសួរថា តើលោក ឆានី និងអ្នកនាង ចន ច័ន្ទ អាចនឹងវិលរួមរស់ជាមួយគ្នាជាថ្មីទេ? លោក ឆានី បានឆ្លើយភ្លាមថា មិនអាចដាច់ខាត។
បុរសពោះម៉ាយទទួលបន្ទុកមើលថែកូនស្រីរូបនេះបាននិយាយថា៖ «នៅមុនពេលគេចង់លែងលះ ខ្ញុំបានសុំធ្វើការសម្រុះសម្រួលហើយ តែគាត់មិនព្រម អ៊ីចឹងហើយខ្ញុំនិយាយដាច់ណាត់ថា បើលែងគ្នា គឺមិនអាចវិលរកគ្នាវិញដាច់ខាត»។
ដោយឡែកការប្រាស្រ័យទាក់ទងគ្នានាពេលនេះ នៅតែផ្អែមល្ហែមនោះ លោក ឆានី បានឲ្យដឹងថា នោះគឺដោយសារតែការស្នើសុំរបស់អ្នកនាង ចន ច័ន្ទលក្ខិណា។ តារារូបនេះនិយាយថា៖ «នៅពេលនោះយើងបានជជែកគ្នា ហើយគាត់ (ចន ច័ន្ទ) ស្នើខ្ញុំថា ឲ្យពួកយើងនៅតែរាប់អានគ្នាធម្មតា អ៊ីចឹងដោយសារតែយើងមានកូនម្នាក់ជាមួយគ្នាផងនោះ ខ្ញុំក៏មិនថាអីនោះដែរ តែយើងបានដាច់គ្នាស្រឡះហើយ»។
រីឯអ្នកនាង ចន ច័ន្ទលក្ខិណា វិញមិនអាចទាក់ទងសុំការបញ្ជាក់បានទេ កាលពីម្សិលមិញ ដោយសារបិទទូរស័ព្ទ ប៉ុន្តែកន្លងមកនាងបានលើកឡើងមូលហេតុស្រដៀងនេះផងដែរ ហើយថែមទាំងបានបញ្ជាក់ប្រាប់យ៉ាងច្បាស់ទៀតថា រូបនាងបានសុំលោក យុត្ថារ៉ា ឆានី ធ្វើជាបងប្រុសទៀតផង៕
ម្ហូបធ្លាប់ហូបដល់រដូវរងារចេះតែកណ្តោចកណ្តែងនឹកចង់កសាងស្នេហ៍ចាស់គ្រាន់បានដេកអោប នៅរដូវរងារ។ យ៉ាងណាក៍ដោយជូនពរអ្នកទាំងពីរបានជួបជុំគ្នាវិញអាណិតកូនស្រីគ្នាមិនដឹងអី។
មានករណី៤
ទី១ ភ្ញាក់ខ្លួនស្តាយក្រោយ ចង់សាងជាថ្មី!!!
ទី២ ធ្វើជាមិត្តភាពវិញ!!!
ទី៣ មិនចង់អោយកូនកំព្រា ម្តាយ ឬ ឪពុក គ្រាន់តែទំនាក់ទំនង!!!
ទី៤ ខ្មាសគេ ព្រោះថាពីមុនបានប្រកាសខ្លួនជាគ្រួសារគំរូតាមកាសែត និងទស្សនាវដ្តី!!!
Ka-douy mer ah kvac Hun Sen
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah jout teuk kdor kon-seng pesith pelika
ah criminal 100000000000000000000000000000000000000000 yang
ធ្លាប់ជាប្តីប្រពន្ធនឹងគ្នាវាមិនដែលមិននឹកឃើញសោះ។