ដោយ៖ ឡាយ សាមាន
ថ្ងៃសៅរ៍ ទី25 តុលា 2014
http://vodhotnews.com
អាជ្ញាធរខេត្តរតនគិរី នៅថ្ងៃសៅរ៍នេះ ឲ្យដឹងថាសមត្ថកិច្ចបានចាប់ខ្លួនអ្នកទោសដែលហែកគុករត់ចេញកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលា បានម្នាក់ទៀត កាលពីយប់មិញនៅខេត្តក្រចេះ។
ស្នងការរងនគរបាលខេត្តរតនគិរីលោក ផែន ឌីណា ប្រាប់ VOD នៅថ្ងៃទី ២៥ ខែ តុលានេះថា សមត្ថកិច្ចសហការជាមួយអាជ្ញាធរខេត្តបានចាប់អ្នកទោសដែលហែកគុករត់ចេញម្នាក់ឈ្មោះ ស៊ី ណូយ នៅវេលាម៉ោង ១០ យប់ ថ្ងៃសុក្រ នៅស្រុកឆ្លូង ខេត្តក្រចេះ។ លោក បន្តថា សមត្ថកិច្ចកំពុងសាកសួរបន្ថែមទៅលើអ្នកទោសរូបនោះ ដើម្បីស្វែងរកបក្សពួកបន្ថែមដែលរត់ចេញជាមួយគ្នា។ ទោះជាយ៉ាងណា លោកមិនទាន់បញ្ជាក់ពីមូលហេតុដែលអ្នកទោសរត់ចេញបានទេ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកទោសខេត្តរតនគិរី ៧ នាក់បានហែកគុករត់ចេញ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់បាន ១ នាក់ភ្លាមៗនៅនឹងកន្លែង ហើយនៅយប់មិញនេះចាប់បានម្នាក់បន្ថែមទៀត។
រូបអ្នកទោសទាំង៦នាក់ដែលបានរត់រួច (រូបភាព៖ សុវណ្ណ ប៊ុនថៃ)
បើតាមស្នងការរងខេត្តរតនគិរី អ្នកទោសទាំងនោះ គឺជាអ្នកទោសគ្រឿងញៀន និងលួចម៉ូតូ ហើយពេលនេះអ្នកជំនាញខេត្តកំពុងធ្វើការជាមួយប្រធានពន្ធនាគារ និងព្រះរាជអាជ្ញារង ដើម្បីតាមចាប់ខ្លួនអ្នកទោសទាំងនោះបន្តទៀត៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
as we take a look in the past this regime authority did a lot of bad thing, or they murder a lot of our hero who love and worked for their nation. they can not find those who committed that crime again humanity. but in enormity of this regime if they think some bodies again whit them, those person can not get away from them. this was a true story that our nation seeing very clearly. peace to all CAMBODIAN
mr ?? you are right 100% ‘i wonder mr chouk ben dit who police looking for where is he?king dumb of cambodia’ sometime the criminal gone and the innocents in jail.GOD bless all cambodian people’