Sat, 25 October 2014
សរ ពិសី
ភ្នំពេញប៉ុស្តិ៍
មនុស្សតែងមានមហិច្ឆតាផ្សេងៗគ្នា។ សម្រាប់លោក គ្រុយ វណ្ណា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យ វ៉ាសេដានៅប្រទេសជប៉ុន និងធ្វើការនៅទីនោះរយៈពេលបីឆ្នាំ លោកបានសម្រេចចិត្រត្រឡប់មកធ្វើការនៅប្រទេសកម្ពុជាដើម្បីជួយសង្គមខ្មែរវិញ។
បន្ទាប់ពីត្រឡប់មកពីប្រទេសជ៉បុន យុវជន វណ្ណា បានបង្កើតសមិទ្ធផលទីមួយរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា ក្តារចុចឆ្លាតវៃ ឬភាសាអង់គ្លេស «Khmer Smart Keyboard» សម្រាប់សរសេរអក្សរខ្មែរលើទូរស័ព្ទ ដែលលោកចំណាយពេលប្រមាណជាពីរខែ។
ក្តារចុចឆ្លាតវៃនេះ ឬ Khmer Smart Keyboard នេះត្រូវបានដាក់ឲ្យទាញយកដោយមិនគិតថ្លៃលើ App Store របស់ប្រព័ន្ធ IOS ដោយមិនចាំបាច់ Jail Break ចាប់ពី Version 8.0 ឡើងទៅ កាលពីថ្ងៃទី១៤ ខែ តុលា នេះ។ ត្រឹមតែរយៈពេលមួយសប្តាហ៍សោះ ចំនួនអ្នកដែលទាញយកកម្មវិធីនេះមកប្រើ មានប្រមាណជាងប្រាំពាន់នាក់ ដែលក្នុងនោះរួមមានអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកផងដែរ។
ស្ថាបនិក ក្តារចុចឆ្លាតវៃ រូបនេះ បានប្រាប់ឲ្យដឹងថា ក្តារចុចនេះ មានភាពវៃឆ្លាតត្រង់ថា វាអាចធ្វើឲ្យចំណេញពេល ក្នុងករណីដែលយើងត្រូវសរសេរច្រើន និងមិនចាំបាច់ប្តូរអក្សរ ដោយគ្រាន់តែប្រើ ប៊ូតុង Shift ដើម្បី ទាញអក្សរដដែលនោះ ចុះក្រោម ឬឡើងលើគឺជាការស្រេច។
លោក រៀបរាប់ថា ដើម្បីបង្កើត Khmer Smart Keyboard គឺមានច្រើនដំណាក់កាល ដូចជា Layout មានន័យថា ត្រូវដាក់អក្សរយ៉ាងណាឲ្យស្អាត និងទាក់ទាញ ទីពីរ Design ទីបីគឺ ការសរសេរកូដ បន្ទាប់មក គឺការធ្វើតេស្តសាកល្បង និងចុងក្រោយ ការចុះឈ្មោះគណនីនៅក្នុង App Store ហើយដំណាក់កាលដែលពិបាកជាងគេគឺ Layout។
ទន្ទឹមនឹងនេះ លោក ក៏បានទទួលការរិះគន់មួយចំនួនពីសំណាក់អ្នកប្រើប្រាស់ ដោយសារ មានមួយចំនួនតូច មិនទាន់ច្បាស់ពីការប្រើប្រាស់ បើទោះបីជាមានការណែនាំ នៅពេលទាញយក Khmer Smart Keyboard ពី App Storeក៏ដោយ។
ឆ្លើយតបនឹងបញ្ហានេះ លោក វណ្ណា បាននិយាយថា បច្ចុប្បន្ន លោក មាន Facebook Page ផ្ទាល់ខ្លួន ដែលបានបង្ហោះវីដេអូនៃការប្រើប្រាស់ ក្តារចុចឆ្លាតវៃ ដែលលោក សង្ឃឹមថា នឹងជួយមួយផ្នែកសម្រាប់អ្នកប្រើប្រាស់។
យ៉ាងណាមិញចំពោះ ការបង្កើតនូវ កម្មវិធី ក្តារចុចឆ្លាតវៃនេះ លោក វណ្ណា បានចំណាយថវិកាប្រមាណជា ១៧០ ដុលា្លរតែប៉ុណ្ណោះ ដោយនៅក្នុងនោះ ៩៩ដុល្លារ សម្រាប់ទាញគណនីដើម្បី Upload ចូលទៅក្នុងApp Store និងការទិញវីដេអូ ដើម្បីរៀនសរសេរកូដជាដើម និងការចំណាយផ្សេងៗទៀត។
លោកក៏បានបង្ហាញ ពីអារម្មណ៍សប្បាយរីករាយផងដែរ ដោយសារតែអ្នកប្រើប្រាស់ចូលទៅក្នុង App Store នឹងឃើញមាននៅក្នុង Top Free Chart គឺ App Khmer Smart Keyboard ស្ថិតនៅលំដាប់ថ្នាក់លេខមួយ។
កំពុងពាក់វ៉ែនតា អង្គុយនៅមុខកុំព្យូទ័រ វណ្ណា បានសង្កត់ធ្ងន់ថា៖ «គោលបំណងសំខាន់នៃការបង្កើតក្តារចុចឆ្លាតវៃនេះ ដើម្បីលើកតម្កើងការប្រើប្រាស់ភាសាខ្មែរនៅក្នុង Smart Phone បើទោះជាសមាហរណកម្មអាស៊ាននឹងចូលមកដល់ក្នុងពេលឆាប់ៗក៏ដោយ ព្រោះក្នុងនាមជាយុវជនខ្មែរ ចាំបាច់ត្រូវចេះច្បាស់ពីភាសាខ្លួនឯង»។
ជាងនេះទៅទៀត យុវជន គ្រុយ វណ្ណា បានបញ្ជាក់ថា ការបង្កើតស្នាដៃ លើកទីមួយនេះ លោក មិនបានទទួលនូវថវិកាអ្វីនោះទេ អ្វីដែលសំខាន់ធ្វើយ៉ាងណាឲ្យគេស្គាល់ខ្លួនឯងជាមុនសិន។
នៅពេលសួរថា ធម្មតា មនុស្សភាគច្រើន តែងមានបំណងប្រាថ្នាធ្វើការនៅប្រទេសជប៉ុន ព្រោះវាទទួលបានប្រាក់ខែខ្ពស់ ចុះចំណែកលោក ហេតុអ្វីបានជាសម្រេចចិត្តមកប្រទេសកម្ពុជាវិញ?
យុវជន គ្រុយ វណ្ណា បានញញឹម និងសើចតិចៗថា៖ «កាលនៅប្រទេសជប៉ុនខ្ញុំទទួលបានប្រាក់ខែប្រមាណ ៣២០០ ដុល្លារ ក្នុងមួយខែ ក្នុងនាមជាអ្នកសរសេរកម្មវិធីនៅក្នុងទូរស័ព្ទ ប៉ុន្តែខ្ញុំសម្រេចចិត្តត្រឡប់មកវិញ ព្រោះ មិនចង់ធ្វើការឲ្យគេ ម្យ៉ាងគ្មានកន្លែងណាល្អជាងផ្ទះ[កម្ពុជា]របស់ខ្លួនទេ»។
និយាយបណ្តើរ សើចបណ្តើរ លោក បានលើកទឹកចិត្ត អ្នកដែលស្រឡាញ់ខាងបច្ចេកវិទ្យាថា៖ «អ្នកចាប់ជំនាញខាង ព័ត៌មានវិទ្យា មិនខ្វះការងារធ្វើទេ ឬពាក្យខ្មែរនិយាយថា រៀនព័ត៌មានវិទ្យាមិនស្លាប់ទេ ទោះបីជានៅផ្ទះក៏អាចរកលុយបានដែរ តាមរយៈការសរសេរកម្មវិធីឲ្យគេ»។
ចំពោះ គម្រោងថ្ងៃអនាគត លោកថា មានគម្រោងនឹងធ្វើឲ្យ Khmer Smart Keyboard នេះអាចប្រើប្រាស់បានលើ Android និងបង្កើតក្រុមហ៊ុនសរសេរ Program ផងដែរ៕
សរ ពិសី
Good, very honesty for khmer nation
He must be got medal from somdach HUN SEN or King in cambodia for his research.
Well done! You have done a great work! Keep on with your good talent.
well done brother’ you are brainy cleaver ‘you are bright in the future ‘GOD bless you and your family’
សូមឱយភាពវ័យឆ្លាតរបស់ក្មួយ ក្លាយជាអនាគតភ្លឺស្វាង សំរាប់ជីវិត និងគ្រួសារក្មួយ៕
Vanna you are the rising star with talent in technology!
I wish your dream come true and succeed in your life.
Your heart for Cambodia is highly respected from all of us as Khmers.
Ka-douy mer ah kvac Hun Sen
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah jout teuk kdor kon-seng pesith pelika
ah criminal 100000000000000000000000000000000000000000 yang
មានគំនិតល្អ ប្អូន ខំប្រឹងបន្ថែមទៀតប្អូន ។
សូមសសើរដោយស្មោះ ដែលនៅកេ្មងហើយ ពូកែទៀត