 
Sat, 29 November 2014
ស៊ូ វុទ្ធី            
ភ្នំពេញប៉ុស្តិ៍
ក្នុងសម្លៀកកំពាក់សស្គុសមានពាក់អង្កាំព្រះនៅនឹងក ដៃសង ខាងមានកាន់ដាវ និងពូថៅ លោហៈ ឆ្លាក់ក្បាច់ តាបស ឃុត ច័ន្ទប៊ុនធឿន បត់ជើងមុខអាសនៈ ដែលតុបតែងដោយទៀនធូប និងក្លោះ ជាមួយឥរិយាបថស្មឹងស្មាធិ៍ មុននឹងចេញវាចាយ៉ាងម៉ឺងម៉ាត់ផ្ញើជីវិតលើសាសនា។
តាបសភ្នំឈើកាច់ ពុកចង្កាវែងៗដែលល្បីទូទាំង ខេត្តព្រៃវែង ថា មានរិទ្ធីបារមីរូបនេះបានប្រកាសថា៖ «អាត្មាបូជាព្រះកាយ ចិត្តជូនព្រះ ធ្វើការបម្រើព្រះ និងសាសនា ដោយពុំគិតឡើយពីផ្លូវលោកិយ និងសូម្បីជីវិតរបស់អាត្មា»។
ទោះយ៉ាងណាអ្វីដែលជំរុញឲ្យ តាបស ឃុត ច័ន្ទប៊ុនធឿន ផ្ដើមសំណាក់ធម៌យូរអង្វែងដូច្នេះគឺដោយសារតែកត្តាសុខភាពផ្ទាល់ខ្លួនកាលពីនៅក្មេងមិនអំណោយផល។ មិនមានឱសថណាអាចកែរោគបានក្រៅអំពីការសំណាក់នៅក្នុងព្រៃព្រឹក្សា។
 
រំឭកពីប្រវត្តិដំណើរមុនក្លាយជាតាបស រហូតមាននាម ឡៅកុង តាបស ឃុត ច័ន្ទប៊ុនធឿន បានរៀបរាប់ថា៖ «មួយជីវិតអាត្មាធំដឹងក្តីកាលណា គ្មាននឹកឃើញអ្វីក្រៅពីព្រះនិងធម៌រៀនសន្សំសីល។ ពេលនោះសុខភាពអាត្មាក៏មិនសូវជាទេ ឈឺច្រើន នៅក្នុងផ្ទះក៏មិនសុខចង់ដើរនៅតែក្នុងព្រៃ បាយមិននឹកទឹកក៏មិនស្រេក រាងកាយស្គមកំព្រឹងតែកម្លាំងដូចមានបារមី ឬអ្វីជួយ ឲ្យតែបានដើរក្នុងព្រៃដើរប៉ុនណាក៏មិនអស់កម្លាំងដែរ ឆ្លងព្រៃភ្នំមួយចូលទៅព្រៃភ្នំមួយបានធម្មតា»។
ដើមឡើយសកម្មភាពរបស់តាបសរូបនេះមិនត្រូវបានអ្នក ស្រុកពាមជរ ទឹកដីកំណើតរបស់លោកគោរពទេ។ ផ្ទុយទៅវិញអ្នកស្រុកថែមទាំងចាត់ទុកលោកជាមនុស្សមិនគ្រប់ទឹក ហើយក៏មិនជឿថា លោកមានបារមីផ្លូវងងឹតមកពីឋានសួគ៌អ្វីដែរ។
ទាក់ទិននឹងរឿងនេះ តាបស ឃុត ច័ន្ទប៊ុនធឿន ដែលសព្វថ្ងៃទទួលទាំងភ្ញៀវមិនថា អ្នកស្រុកជិតអ្នកខេត្តឆ្ងាយៗ ឬអាណិកជនមកជួបនោះ សារភាពថា៖ «ពិតណាស់កាលនោះអាត្មា និយាយប្រាប់អ្នកណាក៏គ្មានគេជឿ ហើយអាត្មាធ្វើអ្វីក៏ខុសដែរ។ បើទោះបីជាអាត្មាបានមកនៅសន្សំសីលរៀនធម៌នៅភ្នំតូច ភ្នំឈើកាច់នេះដំបូងក៏គេមិនជឿដែរថា អាត្មាជាអ្នកសន្សំសីលប្រោសសត្វលោក មកតាមការបញ្ជាផ្លូវក្នុងដែរ។ មានពេលខ្លះគេចោទថា អាត្មាជាមនុស្សបែបម៉េចក៏មានដែរ»។
ទោះជាយ៉ាងណាក្ដី លោកសុំមិនបរិយាយវែងឆ្ងាយពីការយល់ច្រឡំមកលើរូបលោកគ្រានោះឡើយ ដោយលោកថា៖ «នោះជារឿងអតីតកាល ភ្លាមៗគេមិនទាន់ដឹងរឿងពិត និងមិនទាន់ឃើញសមិទ្ធផលយើង»។
ក្នុងវ័យជាង ៤០វស្សា តាបស ឃុត ច័ន្ទប៊ុនធឿន មកដល់ភ្នំនេះដំបូងនៅ ឆ្នាំ១៩៩៦ ខណៈដែលទីនោះមិនមានអាស្រម ឬផ្លូវទេ ពោលគឺមានតែព្រៃសុទ្ធសាធប៉ុណ្ណោះ។
 
លោកបានរំឭកពីវេលាចាប់ផ្ដើមផ្ញើកាយក្នុងព្រៃកាលនោះថា៖ «ពេលនោះអាត្មាក៏បានចូលទៅតាំងធម៌នៅក្នុងភ្នំ ប៉ុន្តែក្រោយៗមកក៏មានអ្នកជឿបាន នាំគ្នាចូលបច្ច័យនាំគ្នាកសាងអាស្រមឲ្យអាត្មាបានសំណាក់ធម៌ និងបានបងប្អូនមកមានកន្លែងអង្គុយផង»។
ក្នុងដំណើរជិត ២០ ឆ្នាំជាតាបសនៅលើកទឹកដីនគរភ្នំ ខាងកើតសណ្តទន្លេមេគង្គ ដែលក្រោយមកល្បីថា ទឹកដីនេនទុំ នោះ តាបស ឡៅកុង ឃុត ច័ន្ទប៊ុនធឿន អះអាងថា លោកបានកសាងគ្រប់សមិទ្ធផលនៅលើភ្នំឈើកាច់នេះ ទាំងទីធ្លា ផ្លូវចូល ខ្លោងទ្វារ និងប្រាសាទធំៗចំនួនពីរ សរុបទឹកប្រាក់អស់ប្រមាណជាង ៥០ ម៉ឺនដុល្លារអាមេរិក។
ក្រៅពីអះអាងថា បានយកបុណ្យបារមីដែលផ្លូវក្នុងប្រទានឲ្យទៅប្រោសសត្វលោក មួយថ្ងៃៗមិនតិចជាង ៥០ នាក់នោះលោកថែមទាំងអះអាងថា៖ «សំណង់កសាងទាំងឡាយរបស់អត្មាសុទ្ធតែមានច្បាប់ទទួលស្គាល់ និងដឹងឮនៅគ្រប់ស្ថាប័ន ទាំងចៅហ្វាយខេត្ត សូម្បីតែមេឃុំផងដែរ»។
យោងតាមសម្ដីរបស់អ្នកភូមិមួយចំនួន ដំបូងឡើយនៅភ្នំតូចគឺជាព្រៃទេ។ ប៉ុន្តែពេលតាបសនិមន្តមកនៅសំណាក់ធម៌ និងចេញប្រោសសត្វលោក ទីនេះបានប្រែក្លាយជាកន្លែងសក្ការៈរបស់ប្រជាពុទ្ធសាសនិកមកពីគ្រប់ទិសទី។ ក្រោយមកតំបន់នោះហាក់មានសភាពអ៊ូអរ សម្បូរមនុស្សចេញចូល។
សព្វថ្ងៃរមណីយដ្ឋានភ្នំឈើកាច់ បានក្លាយជាទីកម្សាន្តដ៏ត្រជាក់ភ្នែក រសាយអារម្មណ៍របស់ភ្ញៀវទេសចរទាំងឡាយ ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតនៅ ខេត្តព្រៃវែង ដូចជា ទួលបារាយណ៍អណ្ដែត វាយចុងប៉ម ប្រាសាទព្រៃដើមស្រុក ប្រាសាទព្រះវិហារច័ន្ទ និងទំនប់ស្នេហ៍ជាដើម៕
>/br>
បើសិនជា តាបស ឃិន ច័ន្ទប៊ុនធឿន ប្រាកដជាមានបារមីផ្លូវងងឹតមកពីឋានសួគ៌អញ្ចឹងមែន សូម
ជួយយកតែបុណ្យចុះ កុំយកបច្ខ័យពីប្រជាពលរដ្ធក្រីក្រខ្មែរអី សំខាន់បំផុតនោះគឺជួយបណ្ដេញចោរ
ួយួនឈ្លានពានដែលជាបច្ចាមិត្ដរបស់ខ្មែររាប់សតវត្សទាំងអស់នោះ ចេញពីស្រុកកំណើតផ្ទាល់របស់
តាបសផង គឺក្នុងស្រុកពាជរ នោះតែម្ដង។
ខ្ញំុល្បីថាគាត់មានប្រពន្ធនិងមានកូនក្នុងពេលកំពុងតាំងធម៏.
ខ្ញំុល្បីថាគាត់មានប្រពន្ធនិងមានកូនក្នុងពេលកំពុងតាំងធម៏.