Sat, 29 November 2014
Phnom Penh Post
ភ្នំពេញប៉ុស្តិ៍
ម្រះគឺជាអាហាររុក្ខជាតិប្រពៃបំផុតមួយដែលជួយ កែលម្អលក្ខខណ្ឌជំងឺទឹកនោមផ្អែមនិងជាតិពុលក្នុងឈាម។
ក្នុងចំណោមបន្លែឯទៀត ផ្លែម្រះមិនសូវពេញនិយមទេ ដោយសាររសជាតិមិនគួរឲ្យចង់បរិភោគរបស់វា។ ប៉ុន្តែដូចជាឱសថរសជាតិល្វីងគ្រប់យ៉ាង បន្លែនេះគឺជារ៉ែមាសដែលផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាព ជាពិសេសទឹកដែលយកពីផ្លែម្រះមានប្រយោជន៍សម្រាប់ជំងឺជាច្រើនមុខ ដូចជាទឹកនោមផ្អែម និងជំងឺឆ្លងជាច្រើនទៀត។ ក្រៅពីនេះអត្ថប្រយោជន៍ដ៏ល្បីរបស់ផ្លែម្រះគឺជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។
ប្រយោជន៍ជាអាហារូបត្ថម្ភ
ផ្លែម្រះមានកាឡូរីទាប ប៉ុន្តែសម្បូរដោយសារធាតុបម្រុងរាងកាយ។ វាជាប្រភពនៃវីតាមីន B1 B2 B3 C ម៉ាញ៉េស្យូម វីតាមីនបណ្តុះកោសិកា ស័ង្កសី ផូស្វ័រ ម៉ង់កាណែស និងមានសរសៃហ្វៃប៊ើអាហារកម្រិតខ្ពស់។ វាសម្បូរជាតិដែក មានសារធាតុបេតាការ៉ូតែន (beta-carotene) ពីរដងនៃផ្កាខាត់ណាពណ៌ខៀវ ជាតិកាល់ស្យូមពីរដងនៃស្ពៃខ្មៅ និងមានពីរដងនៃជាតិប៉ូតាស្យូមផ្លែចេក។
ម្រះមានធាតុផ្សំប្រឆាំងទឹកនោមផ្អែមសំខាន់តែមួយ ដែលត្រូវបានគេអះអាងថាមានផលប៉ះពាល់ខ្វះជាតិស្ករដែលគេហៅថាសារធាតុគីមីរបស់ម្រះ(ការ៉ាទីន)។ មានសមាសធាតុដូចអាំងសូលីនមួយទៀត ដែលគេស្គាល់ថា ជាជាតិ Polypeptide P ដែលត្រូវបានអះអាងថា អ្នកជំនួសអាំងសូលីន នៅក្នុងអ្នកជំងឺទឹកនោមផ្អែមខ្លះ។
ប្រយោជន៍សម្រាប់សុខភាព
មានផ្លែឈើនិងបន្ថែតិចតួចណាស់ ដែលផ្តល់អត្ថប្រយោជន៍ខាងសុខភាពច្រើនសម្រាប់ជំងឺទាំងនេះ ដូចជាផ្លែម្រះ។
ជំងឺឈាមរត់ៈ ទឹកម្រះ មានប្រយោជន៍ខ្ពស់សម្រាប់ព្យាបាលជំងឺ ឈាមរត់ ដូចជំងឺឈាមពុះ និងការ រមាស់ដោយសារជាតិពុលក្នុងឈាម។
លាយទឹកម្រះស្រស់៣០មិល្លីលីត្រ ជាមួយទឹកក្រូចឆ្មារ។ ក្រេបវាចូលយឺតៗនៅពេលពោះទទេជារៀងរាល់ថ្ងៃ ចន្លោះពី៤ខែ ទៅ៦ខែអ្នកនឹងឃើញពីភាពប្រសើរឡើងនៃជំងឺរបស់អ្នក។
ជំងឺអាសន្នរោគៈ នៅក្នុងដំណាក់កាលដំបូងនៃជំងឺអាសន្នរោគ យកទឹកស្លឹកម្រះពីរកូនស្លាបព្រា លាយនឹងទឹកខ្ទឹមបារាំងសពីរកូនស្លាព្រាពេញ និងទឹកក្រូចឆ្មារមួយកូនស្លាបព្រា។ ផឹកល្បាយនេះជារៀងរាល់ថ្ងៃ រហូតដល់ស្ថានភាពជំងឺរបស់អ្នកបានធូរស្បើយ។
ជំងឺទឹកនោមផ្អែមៈ ផ្លែម្រះ មានផ្ទុកសារធាតុខ្វះជាតិស្ករ(អាំងសូលីនរុក្ខជាតិ)ដែលមានប្រយោជន៍ក្នុងការកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមនិងទឹកនោម។ ទឹកម្រះត្រូវបានបង្ហាញថា ធ្វើឲ្យប្រសើរយ៉ាងខ្លាំងដល់ការអនុគ្រោះជាតិស្ករដោយមិនបានបង្កើនកម្រិតអាំងសូលីននៅក្នុងឈាមឡើយ។
ថាមពលៈ ការពិសាទឹកផ្លែម្រះបានបង្ហាញនូវកម្រិតថាមពលនិងអានុភាពល្អប្រសើរ។
បញ្ហាភ្នែកៈ សារធាតុបេតាការ៉ូតែន និងគុណភាពជាច្រើនទៀតនៅក្នុងផ្លែម្រះធ្វើឲ្យវាក្លាយជាផ្លែឈើ- បន្លែល្អបំផុតមួយ ដែលជួយសម្រាល បញ្ហាភ្នែកនិងកែលម្អគំហើញរបស់ភ្នែក។
រោគសន្លាក់ឆ្អឹងៈ ទឹកម្រះគឺលាងសម្អាតថ្លើម។ វាជួយសម្អាតឈាមមានជាតិពុល ជួយកែលម្អចលនាឈាមរត់ និងជួយកាត់បន្ថយការឈឺសន្លាក់ឆ្អឹង។
ជំងឺឈឺក្បាលធេងធោងៈ ទឹកម្រះ មានប្រយោជន៍ដើម្បីព្យាបាលការឈឺក្បាលធេងធោង ដោយសារពុលជាតិស្រវឹង និងស្រា។ វាក៏ជួយលាងសម្អាត ជួសជុល និងចិញ្ចឹមជំងឺថ្លើម ដោយសារការញ៉ាំស្រា។
ជួយប្រព័ន្ធភាពស៊ាំៈទឹកល្វីងនេះក៏អាចជួយកសាងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់អ្នកដែរ និងបង្កើនការការពាររាងកាយរបស់អ្នកទប់ទល់ការឆ្លងជំងឺ។
ជំងឺផ្លូវដង្ហើមៈ យកទឹកម្រះ៦០មិលី្លលីត្រស្រស់ៗ លាយជាមួយទឹកឃ្មុំមួយពែងដោយលាយនឹងទឹក។ ផឹកវាជារៀងរាល់ថ្ងៃដើម្បីជួយព្យាបាលជំងឺហឺត ជំងឺរលាកទងសួតនិងរលាកបំពង់ក។
ជំងឺជាតិពុលក្នុងឈាមៈ ផ្លែម្រះផ្ទុកនូវគុណប្រយោជន៍ជាច្រើន ដែលសម្អាតជាតិពុលពីក្នុងឈាម។ ផឹកពីរកូនស្លាបព្រាជារៀងរាល់ថ្ងៃដើម្បី ជួយលាងសម្អាតថ្លើម ហើយក៏មានប្រយោជន៍ក្នុងការកម្ចាត់់ជំងឺខាន់លឿងដូចគ្នាដែរ៕ WH/PSA
