បុរស​រងការ​ចោទ​ថា ទម្លាយ​រូបស្រាត ចេញមុខ​បដិសេធ

លោក គីម សាន រងការ​ចោទ​បង្ហោះ​រូបអាក្រាត​ ម៉ូនីកា​។ រូបថត សហការី

លោក គីម សាន រងការ​ចោទ​បង្ហោះ​រូបអាក្រាត​ ម៉ូនីកា​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ថ្មី​ៗនេះ ​អ្នកនាង វណ្ណ ម៉ូនីកា តារា​សម្តែង​ល្បី​មធ្យម​បានប្រកូក​ប្រកាស​ប្រាប់​សារព័ត៌មាន​ថា នាង​បាន​តាម​វែក​មុខ​ជន​ដែលបង្ហោះ​រូប​ស្រាត​នាង​ឃើញ​ហើយ។ ជា​មួយ​នឹង​សម្ដី​អះអាង​ថា​ រូបស្រាតនោះ​ជា​រូបថត​កាត់​ត​​ តារា​សម្តែង ​វណ្ណ ម៉ូនីកា ​បញ្ជាក់​ថា៖ «ជន​នោះ​ឈ្មោះ​ពិត គីម សាន។ គេ​បាន​បង្កើត​ហ្វេសប៊ុក​ក្លែងក្លាយ​បង្ខូច​កិត្តិយសរបស់​ខ្ញុំ​ដាក់​ឈ្មោះ សូភី សូ​»។

ប៉ុន្តែ​ពេល​នេះ​ បុរស​វ័យ​ក្មេង​រូបនេះ​ ចេញមុខ​មក​បដិសេធ​ថា ខ្លួន​មិន​ដែល​មានរឿង​អ្វី​ទាំង​អស់​ ស្រាប់​តែរងគ្រោះ​ក្រោម​ការ​ចោទប្រកាន់នេះ​។​

មុននេះ​ក្នុងគណនីហ្វេស​ប៊ុក​មួយ​ដាក់​​ឈ្មោះ​ Sop​hea So​ មាន​បង្ហោះ​រូប​អាក្រាត​ល្វែង​ខាង​លើ​ជា​ច្រើ​ន​សន្លឹកដែល​បង្ហាញ​ពី​ទម្រង់​​មុខ​វណ្ណ ម៉ូនីកា។

បន្ថែម​លើ​រូប​ស្រាត​នេះ មាន​​សរសេរ​សារខ្លី​ថា៖ «បែក​ធ្លាយ​តារា​សម្តែង​ស្រី វណ្ណ ម៉ូនីកា ថត​អាក្រាតកាយ»​។​


PPP-Vann-monica-20-CUT_0

មិន​ដឹង​ពី​ចេតនា​អ្នក​បង្ហោះ​រូបនោះ​យ៉ាងណា​ទេ ហើយ​ក៏​គ្មាន​នរណា​ដឹង​ថា ម្ចាស់​គណនីបង្ហោះ​រូប​ស្រាត​ ​វណ្ណ ម៉ូនីកា ជានរណា និង​មាន​មុខមាត់​យ៉ាងណា​ទេ​។

ប៉ុន្តែ​​ដោយ​​មាន​ការ​អះអាង​ពី​អ្នក​នាង វណ្ណ ម៉ូនី​កា ដែល​កំពុង​រង​នូវ​ភាពអាម៉ាស់ពី​រូប​អាក្រាត​នេះ ​និយាយ​ថា នាង​ស្គាល់​ហើយ​​ម្ចាស់​គណនី​ហ្វេស​ប៊ុក​ Sophea So ឈ្មោះ​ពិត ឈ្មោះ គីម សាន​។

ជាមួយ​នឹង​ពាក្យ​ថា​​ម្ចាស់​គណនី​ Sophea So ដែល​មាន​ឈ្មោះ​ពិត​ គីម សាន និង​ជា​មនុស្ស​ខ្ទើយ នា​ឱកាស​ធ្វើសន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​ទី ១១ ខែកក្កដា តារា​សម្តែង​ស្រី ​ម៉ូនីកា ​អះអាង​ថា ចំពោះ​​ទង្វើដ៏​អគតិ​របស់​ម្ចាស់​គណនី​ Sophea So ​នាង​បាន​ដាក់​ពាក្យ​បណ្ដឹង​រួចហើយ ដោយ​ចោទ​ពីបទ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​បរិហារ​កេរ្តិ៍​។

ប៉ុន្តែ​​ពេល​នេះ លោក​ គីម សាន ដែល​រង​ការ​ចោទ​ បាន​ចេញ​មុខមក​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​ចោទ​របស់ ម៉ូនីកា​។

ក្នុង​វ័យ ១៧ ឆ្នាំ គីម សាន ដែល​មិនចង់​បាន​អ្វី​ក្រៅ​ពី​កិត្តិយស​ដែល​បាត់បង់​ដោយ​ការ​ចោទ​ប្រកាន់​ពី វណ្ណ ម៉ូនីកា នោះ បាន​និយាយ​ថា៖ «​ខ្ញុំ​មិន​ចង់​ទាមទារអ្វី​ទេ សូមតែ​កិត្តិយស​ខ្ញុំមក​វិញ។ អ្នក​ណា​គេ​ថា ខ្ញុំ​​នេះ​ជា​អ្នកបង្ហោះ​រូបស្រាតគេ បង្កើត​ហ្វេសប៊ុក​ក្លែងក្លាយ ខ្ញុំ​ណា​ទៅ​ធ្វើ​អ៊ីចឹង​បាន​អីមក​វិញ? ធ្វើ​ដើម្បី​អ្វី?»។​

កំលោះ​​សង្ហា​ដែល​ទើប​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិថីសិល្បៈ​ និង​កំពុងតែ​ថត​សម្តែង​បទ​ចម្រៀង​ល្បី​ៗ​នៅ​ក្នុង​ផលិតកម្ម​ថោនរូបនេះ​ប្រាប់​ទៀតថា៖ «ខ្ញុំ​មិន​ចង់​បាន​អ្វី​ពី វណ្ណ ម៉ូនីកា ពី​ការ​ប្រឌិតថា ខ្ញុំ​បង្ហោះ​រូបស្រាត​គាត់​ទេ​។ ខ្ញុំសូម​ឲ្យ​តែ​គាត់​បញ្ឈប់​ប្រឌិត​បង្ខូចឈ្មោះខ្ញុំ​ទៅ​បាន​ហើយ តែបើគាត់​មិន​ឈប់​ហើយ​នៅ​តែ​ដើរបរិហារនោះ នឹងមាន​រឿង​បន្ត​ទៀត»​។

ដោយ​បាន​អះអាង​ពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួនថា ខ្លួន​ពេញ​លក្ខណៈ​ជាបុរស​ មិន​ដូច​អ្នក​នាង​វណ្ណ ម៉ូនីកា ថាខ្ទើយ​នោះ បុរសវ័យ​ក្មេង គឹម សាន បាន​ផ្តាំ​ទៅ វណ្ណ ម៉ូនីកា បែបពាក្យ​ចំអកវិញ​ថា៖ «បើ ម៉ូនីកា ថា ខ្ញុំ​ខ្ទើយ ​អាច​សាកបាន​​ ហើយ​ខ្ញុំ​ធានា​ បង្កើត​កូន​ឲ្យបាន ១០ ឲ្យ​នាង នេះបើខ្ញុំខ្ទើយ​ក៏​នឹង​ដឹង​ពេលនោះ​»៕


What Next?

Recent Articles