ដោយ យ៉ង ចាន់តារា
2015-12-01
RFA

លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចពិភាក្សាស្ដីពីសេចក្ដីព្រាងច្បាប់សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នារដ្ឋសភា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣។ Photo: RFA
រដ្ឋសភាកម្ពុជា ចេញសេចក្ដីសម្រេចតែងតាំងអ្នកនាំពាក្យថ្មីចំនួន ៣រូប ដែលមួយរូបមកពីអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា និង ២រូបទៀតមកពីខាងគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា។
នៅក្នុងលិខិតចេញផ្សាយនៅរសៀលថ្ងៃទី១ ធ្នូ ដែលចុះហត្ថលេខាដោយលោក ហេង សំរិន ប្រធានរដ្ឋសភា សម្រេចតែងតាំងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាឱ្យក្លាយជាអ្នកនាំពាក្យនៃរដ្ឋសភានីតិកាលទី៥។
រដ្ឋសភាក៏សម្រេចតែងតាំងតំណាងរាស្ត្រពីររូបទៀតជាអ្នកនាំពាក្យរដ្ឋសភាដែរ គឺលោក ឈាង វុន តំណាងរាស្ត្រខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា និងលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រខេត្តព្រៃវែង មកពីគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យរដ្ឋសភាថ្មីទាំងបីរូបនេះ ត្រូវអនុវត្តការងាររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែធ្នូ នេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅតំបន់ដាក់ដាំដាក់ហ៊ូតខេត្តមណ្ឌលគិរីបារម្ភខ្លាចបាត់ដីបន្តទៀតទៅវៀតណាម
- លោក កឹម សុខា នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី២ធ្នូ
- បទសម្ភាសន៍៖ ឧបសគ្គចំពោះការចូលរួមរបស់យុវជនក្នុងឆាកនយោបាយ
- ក្រុមការងារចំពោះកិច្ចនៃគណបក្សសង្គ្រោះជាតិចុះពិនិត្យតំបន់ព្រំដែននៅខេត្តរតនគិរី
- សមាជិកសភាអាស៊ានអំពាវនាវរដ្ឋាភិបាលកម្ពុជាបញ្ឈប់ធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង
- បក្សប្រឆាំងនិងសង្គមស៊ីវិលរិះគន់គម្រោងចំណាយថវិការបស់រដ្ឋាភិបាលឆ្នាំ២០១៦
- គណបក្សទាំងពីរពន្យារពេលជួបគ្នាចរចាអំពីស្ថានការណ៍នយោបាយមួយរយៈ
- មន្ត្រីគណបក្សសង្គ្រោះជាតិប្រកាសធ្វើពហិការមិនចូលប្រជុំសភានៅថ្ងៃទី៣០វិច្ឆិកា
- ស្នងការនគរបាលរាជធានីភ្នំពេញប្រកាសគាំទ្រកូនប្រុសរបស់លោក ហ៊ុន សែន